
តោះ ! មកដឹងពីភាពវិវឌ្ឍនៃទូរស័ព្ទ OPPO ត្រកូល F ទាំងអស់គ្នា (វីដេអូ)
បើយើងនិយាយអំពីទូរស័ព្ទស៊េរី F វិញនរណាៗក៏ស្គាល់ដែរ គឺវាជាប្រភេទទូរស័ព្ទស៊េរីថ្មីដែលបានវាយលុកទីផ្សារទាំងនៅកម្ពុជា និង បណ្តាប្រទេសនានាលើសកលលោករបស់ក្រុមហ៊ុន OPPO ។ ជាពិសេសនៅប្រទេសកម្ពុជា នៅពេលដែលយើងនិយាយថាសាកថ្ម ៥នាទី និយាយបាន ២ម៉ោង គឺជាអ្វី ? នោះពួកគេនឹងឆ្លើយថា F9 ។
សមត្ថភាពត្រកូល F របស់ OPPO គឹមានការគាំទ្រច្រើនពីក្រុមយុវវ័យ និង មនុស្សវ័យកណ្តាល ហើយតាមការបញ្ជាក់របស់ក្រុមហ៊ុន បានឲ្យដឹងថា ការរចនាទូរស័ព្ទស៊េរី F ចេញមកម្តងៗ គឺធ្វើឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយការរចនាពីមួយម៉ូដែលទៅមួយម៉ូដែលតែងតែមានភាពប្លែក និង ទាក់ទាញអតិថិជនជានិច្ច ព្រមទាំងតម្លៃទីផ្សារអាចទទួលយកបានថែមទៀតផង ។ បើយើងមើលត្រលប់ក្រោយបន្តិច យើងនឹងមើលឃើញពីភាពវិវឌ្ឍនៃត្រកូល F នីមួយៗ ចាប់តាំងពី F7 មក ម៉ូដែលនេះបានបំពាក់ Rear Camera 16MP, Front Camera 25 MP, ទំហំថ្ម 3400MAh អេក្រង់បែបធម្មតា ដោយសមត្ថភាពថតរូបនៃម៉ូឌែលនេះ ចាប់ផ្តើមការទាក់ទាញប្រជាប្រិយភាព ។ បន្ទាប់មកនៅដើមខែសីហា ឆ្នាំ ២០១៨ ម៉ូដែល F9 បានបង្អួតរាងជាមួយពណ៌ដ៏ទាក់ទាញចំនួន ៣ ដែលភ្ជាប់ជាមួយនឹងទំហំថ្ម 3500MAh , Camera ភ្លោះទំហំ 16+2 MP និង Front Camera 25 MP អេក្រង់តំណក់ទឹកជាលើកដំបូង ដែលត្រូវបានគេឲ្យឈ្មោះថាជាអ្នក ជំនាញថតរូប Selfie ។
ហើយនៅដើមឆ្នាំ ២០១៩ នេះ F11 Pro បានលេចមុខមកធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានភាពពិបាកក្នុងការពិចារណា ថាតើគួរជ្រើស រើសទូរស័ព្ទប្រភេទអ្វីមកកាន់ក្នុងដៃរបស់ពួកគេ ព្រោះ F11 Pro សឹងតែមានអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការ ទាំងការថតរូបពេលយប់ច្បាស់ឥតខ្ចោះមិនបាច់បារម្ភពីបញ្ហាបន្ថែមពន្លឺ ដោយកាម៉េរាភ្លោះខាងក្រោយទំហំ 48MP វាមានទំហំអេក្រង់លាតពេញ 6.5 FHD+ បន្ថែមភាពស្រស់ស្អាត និង ងាយស្រួលក្នុងការលេងហ្គេម និង មើលឯកសារនានា, វាមានបច្ចេកវិជ្ជាជំនួយល្បឿន Hyper Boost , កំលាំងសាកថ្ម 4000MAh ដោយបច្ចេកវិជ្ជាសាកថ្ម VOOC 3.0 ហើយ F11 Pro មាន Ram ទំហំ 6GB និង Rom ទំហំ 64GB ថែមទៀតផង ។
ដូចលោកអ្នកធ្លាប់បានជ្រាបស្រាប់ហើយថាផលិតផលទូរស័ព្ទម៉ូដែល F7 និង F9 របស់ OPPO បានធ្វើឲ្យមានភាពកក្រើកខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងប្រទេសកម្ពុជា ដែលរឹតតែធ្វើឲ្យប្រជាជនខ្មែរកាន់តែស្គាល់ និង ចាប់អារម្មណ៍ Brand មួយនេះ ដោយបានធ្វើឲ្យការលក់ចេញនៃម៉ូដែលទូរស័ព្ទនីមួយៗរបស់ក្រុមហ៊ុន OPPO ហក់ឡើងខ្ពស់សឹងតែស្មើរនឹងម៉ូដែលល្បីៗ និង មានកេរ្តិ៍ឈ្មោះជាយូរណាស់មកហើយ ។
ចុះបច្ចុប្បន្ននេះ ចំពោះម៉ូដែល F11 Pro វិញ ? ចាំមើលថាតើការលក់ចេញនៃម៉ូដែលនេះយ៉ាងម៉េចដែរទៅ ? ព្រោះវាកាន់តែអង្រួនបេះដួងអ្នកប្រើប្រាស់ទៅហើយ ចាប់ពីមានព័ត៌មានបែកធ្លាយមកម្ឡ៉េះ ចុះទម្រាំរូបពិតរបស់វាតើយ៉ាងណាទៅ ? សូមបញ្ចាក់ថា រហូតមកដល់ពេលនេះស៊េរី F របស់ OPPO មានចំនួនច្រើន និង Update ខ្លួនឯងជានិច្ចចាប់តាំងពី F1 មកម្ល៉េះ ដែលភាគច្រើនពួកគេជ្រើសរើសយកតែលេខរៀងសេសប៉ុណ្ណោះ សម្រាប់ដាក់ឈ្មោះជាម៉ូដែលទូរស័ព្ទរបស់ពួកគេ ៕