Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 អស្ចារ្យណាស់ ! យុវជនកម្ពុជា ២ រូបឈ្នះការប្រកួតនៅជប៉ុន ដែលមានអ្នកចូលរួមពី ១២ ប្រទេស
អត្ថបទក្រុមហ៊ុន

អស្ចារ្យណាស់ ! យុវជនកម្ពុជា ២ រូបឈ្នះការប្រកួតនៅជប៉ុន ដែលមានអ្នកចូលរួមពី ១២ ប្រទេស

មីនា ១១, ២០១៩

ពិតជា​គួរឱ្យមោទក​បំផុត​ដែល​ទង់ជាតិ​កម្ពុជា​បាន​ផុស​ឡើងលើ​ឆាក​ប្រកួត​លំដាប់​អន្តរជាតិ​មួយនា​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ដោយ​យុវជន​កម្ពុជា​ចំនួន ​២ រូប បានឈ្នះ​ការប្រកួត​​ជាមួយ ​១២ ​ប្រទេស លើ​វិញ្ញាសារ​ថតរូប និង ​ជ័យលាភី ​GATSBY Award ពី​វិញ្ញាសារាំ​ ។

​គួរបញ្ជាក់​ថា​នោះ​គឺជា​កម្មវិធី​ប្រកួត​ប្រចាំឆ្នាំ​ដ៏​ធំដែលមាន​ឈ្មោះថា GATSBY Creative Award កម្មវិធី​នេះ​បាន​បង្កើតឡើង​អស់​រយៈ​ពេល ​១៣ ​ឆ្នាំ មកហើយ ដោយមាន ១២ ​ប្រទេសចូល​រូ​ម ដូចជា កម្ពុជា ហុងកុង ម៉ា​ឡេ​ស៊ី ជប៉ុន កូរ៉េ ចិន មុង​ហ្គោ​លី ឥណ្ឌា ឥ​ណ្តូ​នេ​ស៊ី សិង្ហបូរី តៃវ៉ាន់ និង ថៃ ក្នុងនោះ​កម្ពុជា​ទើបតែ​បាន​ចូលរួម​ប្រកួត​ ២ ​ឆ្នាំ​តែប៉ុណ្ណោះ ដោយ​ឆ្នាំ​ទី​ ១ កម្ពុជា​ឈ្នះ​បាន​ចំនួន ​៣ ​រូប ហើយ​ឆ្នាំ​២០១៩ ​នេះ កម្ពុជា​ឈ្នះ​បានរហូតដល់​ទៅ ​៤ ​រូប​ទៅកាន់វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ប្រទេស​ជប៉ុន ក្នុងនោះ​រួមមាន​ជ័យលាភីពី​វិញ្ញាសាស្ប៉ត​ពាណិ ជ្ជកម្ម​, រាំ​, ថតរូប និង ​Art ហើយ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅលើ​វេទិការ​នៅឯ​ប្រទេស​ជប៉ុន កម្ពុជា​បាន​យកឈ្នះ​ ១២ ប្រទេស Grand award ​ពី​វិញ្ញាសា​ថតរូប និង ​ជ័យលាភី ​GATSBY award ពី​វិញ្ញាសា​រាំ​ ។​

​នេះ​ជា​ជោគជ័យ និង ​ជា​កិត្តិយស​សម្រាប់​កម្ពុជា ដែល​បាន​បញ្ជាក់ថា យុវជន​កម្ពុ​ជាមានសមត្ថភាព ​និង ​ភាព​ច្នៃប្រឌិត​ប្រកបដោយ​ភាព ជឿជាក់​លើ​ឆាក​អន្តរជាតិ ល​ទ្ឋ​ផល​មួយ​នេះនឹងធ្វើ​ឱ្យ​យុវ​វ​ជនកម្ពុជា​ដ៏ទៃទៀត​ត្រៀមខ្លួន​យក​ជ័យលាភី​សម្រាប់​កម្ពុជា​ជា​បន្តទៀត​នៅ​ឆ្នាំក្រោយ ។ ជានិច្ច​ជា​កាល​ ហ្គេ​ត​ប៊ី​ តែងតែ​គាំទ្ រ​និង ផ្តល់​ឪ​កាស​ដល់​យុវជន​កម្ពុជា ហើយ​ ហ្គេ​ត​ប៊ី ​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ភាពជោគជ័យ​របស់​យុវវ័យ​ផងដែរ​ ៕
​ ​
​

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់