
កំពូលស្មាតហ្វូន Samsung Galaxy S10 | S10+ មកដល់ជាមួយកាដូពិសេស និង បង់រំលស់ ដោយគ្មានការប្រាក់ !
ភ្នំពេញ, ថ្ងៃទី ៨ ខែមីនា ២០១៩ ៖ រំភើបណាស់ ! អតិថិជន និង អ្នកស្រឡាញ់គាំទ្រទាំងអស់មិនបាច់ទន្ទឹងរង់ចាំទៀតទេ ។ កំពូលស្មាតហ្វូន Samsung Galaxy S10 | S10+ បានមកដល់ហើយជាមួយនឹងកម្មវិធីពិសេសដែលផ្តល់ជូនដល់អ្នកគាំទ្រដោយរាល់ការជាវកំពូលស្មាតហ្វូន Samsung Galaxy S10 | S10+ លោកអ្នកនឹងទទួលបានការថែមជូនដុំសាកថ្មឥតខ្សែ (Wireless Battery Pack Type C/ Fast charge) ដែលមានកម្លាំងថ្ម 10,000 mAh ដ៏ទំនើបទាន់សម័យ និង ស្រស់ស្អាតមួយគ្រឿងភ្លាមៗ ! ។
ឈប់សិន ! នៅមិនទាន់អស់នៅឡើយទេ សម្រាប់អតិថិជនដែលចាប់អារម្មណ៍សម្រាប់ការបង់រំលស់ ក្រុមហ៊ុនក៏បានបង្កើតកម្មវិធីបង់រំលស់ដោយគ្មានការប្រាក់ (០%) រយៈពេល ៩ ខែ ជាមួយមីក្រូហិរញ្ញវត្ថុ AEON ចាប់ពីថ្ងៃទី ៨ ខែមីនា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ដោយអតិថិជនគ្រាន់តែបង់មុនត្រឹមតែ ៣០% នៃតម្លៃទូរស័ព្ទប៉ុណ្ណោះ ។
សម្រាប់ប្រទេសកម្ពុជា Galaxy S10|S10+ (8GB+128GB) មានជម្រើសផ្តល់ជូន ៣ ពណ៌ គឺពណ៌ ស, ខ្មៅ និង បៃតង រីឯ Galaxy S10+(8GB+512GB) មានជម្រើស ២ ពណ៌ គឺពណ៌សេរ៉ាមិច ខ្មៅ និង សេរ៉ាមិច ស ។ ចំពោះតម្លៃផ្តល់ជូន ៖
– S10 ទំហំ 8GB+128GB = $899
– S10+ ទំហំ 8GB+128GB= $989
– S10+ ទំហំ 8GB +512GB= $1,159
អតិថិជនទាំងអស់អាចរកជាវកំពូលស្មាតហ្វូន Samsung Galaxy S10 |S10+ បាននៅតាមគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃ សាមសុង ទាំងអស់ក្នុងប្រទេសកម្ពុជាបាន ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ។
ទាំងអស់នេះគឺជាចំណុចដ៏ពិសេដែលវាពិតជាស័ក្តិសម និង ល្អគ្រប់គ្រាន់ក្នុងការធ្វើឱ្យ Samsung Galaxy S10|S10+ អាចគ្រងតំណែងជាស្មាតហ្វូនលំដាប់កំពូលប្រចាំឆ្នាំ ២០១៩ បាន !
* Samsung Galaxy S10
– ប្រើ Samsung One UI ដើម្បីពង្រឹង Android Pie ដំបូងគេបំផុត ! ។
– អេក្រង់ Infinity-O Display លាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែក បំពាក់កញ្ចក់ប្រភេទ Dynamic AMOLED 6.1 អ៊ីង កោងស្អាត ដែលអាចបង្ហាញក្នុងកម្រិត QHD+ និង កម្រិត Aspect Ratio 19:9 ។
– បំពាក់ប្រព័ន្ធការពារទឹក និង ធូលី IP68 ។
– មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំឡេង ANK បែប Stereo ។
– បំពាក់ Chip Qualcomm Snapdragon 855 ជំនាន់ចុងក្រោយបំផុត ។
– អង្គចងចាំ 8GB, អង្គផ្ទុក 128GB ឡើងទៅ ។
– កាមេរ៉ាមុខ 10MP ។
– កាមេរ៉ាក្រោយ ៣ គ្រាប់ (លំដាប់អាជីព)៖ ទំហំ 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ) ។
– ថាមពលថ្ម 3400mAh, USB Charge ឬ Wireless Charge ។
– Wireless PowerShare ដែលអាចសាកឧបករណ៏ផ្សេងៗបានដោយមិនបាច់ប្រើខ្សែ ។
– Ultrasonic Fingerprint: ប្រព័ន្ធស្កេនម្រាមដៃដោះសោសុវត្តិភាពនៅលើអេក្រង់ផ្ទាល់តែម្តងដោយមានល្បឿនលឿន និង មានសុវត្ថិភាពខ្ពស់គ្មានគូប្រៀប ! ។
** Samsung Galaxy S10+
– ប្រើ Samsung One UI ដើម្បីពង្រឹង Android Pie ដំបូងគេបំផុត ! ។
– អេក្រង់ Infinity-O Display លាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែក បំពាក់កញ្ចក់ប្រភេទ Dynamic AMOLED 6.1 អ៊ីង កោងស្អាត ដែលអាចបង្ហាញក្នុងកម្រិត QHD+ និង កម្រិត Aspect Ratio 19:9 ។
– បំពាក់ប្រព័ន្ធការពារទឹក និង ធូលី IP68 ។
– រន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំឡេង ANK បែប Stereo ។
– បំពាក់ Chip Qualcomm Snapdragon 855 ជំនាន់ចុងក្រោយបំផុត ! ។
– អង្គចងចាំ Ram 8GB រហូតដល់ 12GB, Rom 128 GB និង បន្ថែមក្រៅបានរហូតដល់ 1TB ! ។
– កាមេរ៉ាមុខ ២ គ្រាប់ភ្លោះ 10MP និង មួយគ្រាប់ទៀត 8MP ប្រភេទសេនស័រ RGB Depth Len ។
– កាមេរ៉ាក្រោយ ៣ គ្រាប់ (លំដាប់អាជីព)៖ ទំហំ 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ ។
– ថាមពលថ្ម 4100mAh, USB Charge ឬ Wireless Charge ។
– Wireless PowerShare ដែលអាចសាកឧបករណ៏ផ្សេងៗបានដោយមិនបាច់ប្រើខ្សែ ។
– Ultrasonic Fingerprint: ប្រព័ន្ធស្កេនម្រាមដៃដោះសោរសុវត្តិភាពនៅលើអេក្រង់ផ្ទាល់តែម្តងដោយមានល្បឿនលឿន និង មានសុវត្ថិភាពខ្ពស់គ្មានគូប្រៀប ! ៕