Wow ! Kerasys ផ្តល់ជូន ១០០០ រង្វាន់ និង ការលក់បញ្ចុះតម្លៃរហូតដល់ ៥០% ក្នុងថ្ងៃសិទ្ធិនារី
នេះគឺជាលើកទី ៤ ហើយដែលកម្មវិធីពិរ័ពណ៍ Beauty Fair រៀបចំឡើងដោយក្រុមហ៊ុន Event 360 ដោយមានការចូលរួមដាក់តាំងបង្ហាញនូវផលិតផលរក្សាសម្រស់ជាច្រើនសម្បូរបែបដែលជាតម្រូវការដ៏ចាំបាច់របស់បុរសនារី ហើយកាន់តែពិសេសនោះការចូលរួមដោយសេរីនេះ លោកអ្នកនឹងទទួលបាននូវការផ្តល់ជូនរឹតតែអស្ចារ្យជាមួយ Promotion ដែលពុំធ្លាប់មានទៀតផង ។
ជាមួយគ្នានេះដែរផលិតផលសាប៊ូកក់សក់លំដាប់លេខ ១ របស់កូរ៉េ Kerasys ក៏នឹងត្រៀមបង្ហាញខ្លួនជូនអតិថិជនទាំងអស់បានសាក ល្បង និង ស្គាល់កាន់តែច្បាស់នូវផលិតផលដែលមានគុណភាពខ្ពស់នាំចូលផ្តាច់មុខដោយ Kerasys Cambodia ។ Kerasys ជាផលិត ផលសាប៊ូកក់សក់ ដែលផ្សំឡើងពីក្លិនផ្កាធម្មជាតិជាមួយអត្ថប្រយោជន៍ហួសពីការស្មាន នោះគឺជាប់ក្លិនក្រអូបលើសពី ២៤ ម៉ោង ជំនួយឱ្យសរសៃសក់មានទម្ងន់ ភ្លឺ ទន់រលោង ការពារកំដៅថ្ងៃ ការពារសក់ជ្រុះ និង សក់ខូចជាដើម ។
យ៉ាងណាមិញ Kerasys មានរហូតទៅដល់ប្រាំប្រភេទសម្រាប់លោកអ្នកអាចជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការដែលមានដូចជា ៖
១. ប្រភេទក្លិនទឹកអប់
២. ការពារសក់ជ្រុះ
៣. ព្យាបាលស្បែកក្បាលរម៉ាស់
៤. បញ្ហាស្បែកក្បាលអង្កែ និង សក់ឡើងប្រេង
៥. សេរ៉ូមព្យាបាលសក់ខូច ។
ផលិតផល Kerasys ទាំងប្រាំប្រភេទនេះ ធានាជូននូវគុណភាពខ្ពស់ ប្រសិទ្ធភាព ១០០% ក្នុងការប្រើប្រាស់ សូមអញ្ជើញសាកល្បងទាំងអស់គ្នាជាមួយផលិតផល Kerasys ដែលនឹងបង្ហាញវត្តមាននៅក្នុងកម្មវិធី Beauty Fair នាថ្ងៃសុក្រ ទី ៨ ខែមីនា រហូតដល់ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៩ យប់ នៅផ្សារទំនើប Aeon Mall ទី ១ នៅជាន់ផ្ទាល់ដី ។
កាន់តែអស្ចារ្យនោះគឺអតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ ៥០% ភ្លាមៗរាល់ការទិញផលិតផល Kerasys មួយឈុត ដែលមានសាប៊ូកក់សក់ និង ក្រែមបន្ទន់ (បញ្ជាក់ ចំនួនមានកំនត់ ស្តុកមិនមានច្រើនទេ) ព្រមទាំងមានការចែកជូនរង្វាន់ដល់អតិថិជនទាំងអស់រហូតដល់ ១០០០ រង្វាន់ ដោយគ្រាន់តែអនុវត្តនូវលក្ខខណ្ឌងាយៗ បន្ទាប់ពីអតិថិជនបានទិញផលិតផល Kerasys មួយឈុត ហើយថត Selfie រួច Check-in ក្នុង Facebook: Kerasys Cambodia ជាការស្រេច ។ រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំលោកអ្នក ! Kerasys Hair Clinic System សាប៊ូកក់សក់លំដាប់លេខ ១ របស់កូរ៉េ ៕