តើនរណាជាអ្នកទទួលបានពានរង្វាន់ច្រើនក្នុងកម្មវិធី Mobile World Congress 2019 ?
ក្រោយពីកម្មវិធី Mobile World Congress 2019 បានបញ្ចប់នៅទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញរួចមក យើងឃើញមានប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានឲ្យដឹងថាក្រុមហ៊ុនទូរស័ព្ទដៃដែលទទួលបានពានរង្វាន់ច្រើន និង ទាក់ទាញជាងគេនោះ គឺជាទូរស័ព្ទដៃដែលមានបំពាក់បច្ចេកវិជ្ជាថតរូប ZOOM មិនបែកគុណភាពរូបភាព ។ លោកអ្នកប្រហែលជានៅចាំហើយណា តើក្រុមហ៊ុនស្មាតហ្វូនមួយណា ដែលបានបំពេញតម្រូវការនេះដល់អ្នកប្រើប្រាស់ និង បង្កការភ្ញាក់ផ្អើលនៅក្នុងកម្មវិធី MWC 2019 នាពេលនោះ ។ មានស្ថាប័នព័ត៌មាន និង ស្ថាប័នសាម៉ីរង្វាន់ចំនួន ៧ បានឲ្យដឹងថាពួកគេបានសម្រេចប្រគល់ពានរង្វាន់ Best Phone of MWC 2019 award ឲ្យទៅក្រុមហ៊ុនទូរស័ព្ទដៃ OPPO ដោយពួកគេបានចាប់អារម្មណ៍មកលើបច្ចេកវិជ្ជា 10X Lowless Zoom ដែលក្នុងនោះរួមមានពានរង្វាន់ទី ១ មកពីស្ថាប័ន The Verge ដោយស្ថាប័ននេះបានផ្តល់ពានរង្វាន់ផ្នែក Best Zoom ឲ្យទៅក្រុមហ៊ុន OPPO ព្រោះតែពួកគេបានឃើញច្បាស់ពីសមត្ថភាពដ៏ឆ្លាតវៃនៃស្មាតហ្វូនថ្មីនេះ ដែលបានចូលរួមក្នុងការដោះស្រាយបញ្ហាពង្រីករូបភាព ពេលថតរូបភាគល្អិត ឬ នៅខ្ពស់ មិនបែកគុណភាពរូប ក្នុងកម្រិតពី ១៦ មិល្លីម៉ែត្រ ទៅ កម្រិត ១៦០ មិល្លីម៉ែត្រយ៉ាងច្បាស់ល្អ ។
ពានរង្វាន់ទី ២ ទទួលបានពីស្ថាប័ន ANDROID AUTHURITY ថាជាស្មាតហ្វូនដែលមានបំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់ ដោយកាមេរ៉ាមានមុខងារសំខាន់មានទំហំដល់ទៅ 48 MP និង Ultra-Wide ទំហំ 16MP ដែលមាន Len Zoom 10X កាន់តែទាក់ទាញ ។ ពានរង្វាន់ទី៣ គឺទទួលបានពីស្ថាប័ន Pocket-Lint ថាជាស្មាតហ្វូនដែលមាន Len កាន់តែតូច តែគុណភាពពង្រីករូបភាពកាន់តែល្អ និង ច្បាស់ ។ ទី៤ ទទួលបានពីស្ថាប័ន Mashable ដោយស្ថាប័ននេះបានឲ្យដឹងថាស្មាតហ្វូនដែល OPPO បានដាក់ឲ្យសាកល្បងនេះ គឺពិតជាអស្ចារ្យណាស់ នៅពេលដែលពួកគេពង្រីករូបភាពកាន់កាន់តែកៀក នោះគុណភាពវាកាន់តែច្បាស់ល្អ ។ ទី ៥ គឺជាការទទួលស្គាល់ពីស្ថាប័ន Stuff ដែលបានឲ្យដឹងថាបច្ចេកវិទ្យា Zoom ដែលបំពាក់លើស្មាតហ្វូនគំរូបស់ OPPO នេះត្រូវបានគេរចនាឡើងដោយផ្សារភ្ជាប់គ្នារវាង កាមេរ៉ាសំខាន់ក្នុង Len ជាមួយនឹងតួទូរស័ព្ទតែម្តង ដើម្បីទប់ទល់បឹងភាពរង្គើរ ឬ ប្រឆាំងនឹងភាពរញ្ជួយនានាពេលថតរូប ។
និង ទី ៦ បច្ចេកវិជ្ជានេះ ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Photography Now ដែលស្ថាប័ននេះ បានទទួលស្គាល់ថាបច្ចេកវិទ្យា 10X Lowless Zoom របស់ OPPO បានរៀបចំឡើងមានលក្ខណៈពិសេសជាមួយនឹងការ Zoom ផ្ទៃកាត់មុខដាច់ល្អ ដូចជាការឆ្លងកាត់កញ្ជក់ Len ដ៏ថ្លាដូច្នោះដែរ ។ ព្រមទាំងពានរង្វាន់ទី ៧ គឺក្រុមហ៊ុន OPPO បានទទួលស្គាល់ពីស្ថាប័ន The Jakarta Post ដោយពួកគេបានរកឃើញថាក្នុងស្មាតហ្វូននេះ ក្រុមហ៊ុនបានបំពាក់ Len ចំនូន ៣ ស្រទាប់សំខាន់ ក្នុងកែវកាមេរ៉ាតែមួយដូចជា Ultra-Wide , Angle Len, Telephoto Len ។ ដូច្នេះយើងទាំងអស់គ្នាមានតែរង់ចាំមើលថាតើទូរស័ព្ទអ្វីដែល OPPO ជ្រើសយកមកបំពាក់នូវបច្ចេកវិជ្ជា 10X Lowless Zoom នេះ ៕