ចង់ដឹងទេ ! តើមានអ្វីពិសេសពីការសម្ពោធទូរស័ព្ទម៉ូឌែលថ្មី V15Pro របស់ក្រុមហ៊ុន vivo កាលពីយប់មិញ ?
ក្រោយពី vivo បានបង្ហើបពីស្មាតហ្វូនម៉ូឌែលចុងក្រោយរបស់ខ្លួន V15 Pro មួយរយៈមក ដែលជាស្មាតហ្វូនមានរូបរាងស្រស់ស្អាត និងបំពាក់ដោយបច្ចេកវិទ្យាពិសេសៗជាច្រើននោះ ពេលនេះអ្វីដែលអ្នកទាំងអស់គ្នា ជាពិសស Fan របស់ vivo កំពុងរង់ចាំនោះបានមកដល់ហើយ ។
ក្រុមហ៊ុន vivo បានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការនៃវត្តមាន vivo V15 Pro កាលពីយប់មិញ គឺនៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៩ ដែលស្ថិតនៅសណ្ឋាគារ Garden City ព្រមទាំងមានការចូលរួមពីគណៈប្រតិភូ ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ប្រចាំក្រុមហ៊ុន vivo ភ្ញៀវកិតិ្តយស និង តំណាងចែកចាយរបស់ vivo ជាច្រើនផងដែរ ។
លើសពីនេះដើម្បីបន្តញ៉ាំងបរិយាកាសឲ្យកាន់តែរីករាយកម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗជាពិសេសកញ្ញា សុខពិសី និង ឡូរ៉ា ម៉ម ដែលជាតារាតំណាងរបស់ vivo ផ្ទាល់ ថែមទាំងមានការសម្តែងក្បាច់រាំ ពីសំណាក់ក្រុម OMG និង LaserMan ដែលមកពីប្រទេសម៉ាឡេស៊ីទៀតផង ។
គួរបញ្ជាក់ផងដែរថា vivo V15 Pro ជាស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន vivo ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអតិ ថិជន និង អ្នកប្រើប្រាស់នៅជុំវិញពិភពលោក ចាប់តាំងពីថ្ងៃដែលត្រូវបានប្រកាសបង្ហាញខ្លួនជាផ្លូវការ (ComingUp) កាលពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ ។
លក្ខណៈសំខាន់ៗរបស់ស្មាតហ្វូននេះមានដូចជា ៖
?មានការរចនារូបរាងមកស្រស់ស្អាត មានសភាពភ្លឺចាំងរលោងបែបឆ្នូតៗ ។
?អេក្រង់លាតស្ទើតែគ្មានគែម Ultra FullViewTM Display ទំហំអេក្រង់ 6.39-inch 2340×1080 FHD+ Super AMOLED ។
?កាមេរ៉ាមុខផុសឡើង 32MP ។
?កាមេរ៉ាក្រោយ ៣ គ្រាប់ 48Million Quad Pixel Sensor (12million Effective Pixels) +8MP + 5MP ។
-បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបកាន់តែធំទូលាយ ដឺក្រេ 12០° (AI 12០° wide Angle) ។
-បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបពេលយប់កាន់តែច្បាស់ (AI Super Night Mode) ។
-បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបធ្វើឱ្យរូបរាងកាន់តែស្អាត (AI Body Shaping) ។
?ដំណើរការម៉ាស៊ីនដោយ (Qualcomm Snapdragon 675AIE Octa-core) ។
?RAM 6GB + ROM 128GB +SD Card up to 256GB ។
?មុខងារស្កេនក្រយៅដៃលើអេក្រង់ (In-Display Fingerprint Scanning) ។
?ថាមពលថ្មទំហំ 3700mAh ។
?បច្ចេកវិទ្យសាកថ្មលឿនផ្លេកបន្ទោរ ។
?Funtouch OS9 (Based on Android 9.0) ។
?មានពីរពណ៌គឺ Topaz Blue និង Coral Red ។
ដូចនេះសម្រាប់ប្រិយមិត្តដែលមានចំណាប់ទៅលើស្មាតហ្វូនទំនើបម៉ូឌែលចុងក្រោយ vivo V15 Pro មួយនេះ អ្នកក៏អាចធ្វើការកុម្ម៉ង់ទុកបានពីក្រុមហ៊ុន vivo និង តំណាងចែកចាយរបស់ vivo បានចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៩ នេះតទៅនៅក្នុងតម្លៃ ៤៤៩ ដុល្លារ ដែលអ្នកនឹងទទួលបានការធានាត្រឹមត្រូវ និង មានកាដូបន្ថែមជាច្រើនផងដែរមានដូចជា៖ បន្តោងសោ vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត Power Bank រីឯសម្រាប់ Bluetooth Speaker បានត្រឹមរយៈពេលក្នុងការធ្វើ Pre-order តែប៉ុណ្ណោះ ៕