វ៉ាវ ! នេះនែ៎ កំពូលតារាចម្រៀងបួនដួងរួមគ្នាធ្វើគណកម្មការក្នុងកម្មវិធី «X-Factor Cambodia» (វីដេអូ)
ពេលនេះ ហង្សមាស បានបញ្ចេញជាផ្លូវការហើយសម្រាប់កម្មវិធីដែលគ្រប់គ្នាទន្ទឹងរង់ចាំ «X-Factor Cambodia» ដែលធ្វើឱ្យបណ្តាអ្នកគាំទ្ររំជួលចិត្តមិនតិចទេ ។ ហើយអ្វីដែលកាន់តែកន្ត្រាក់អារម្មណ៍ទស្សនិកជនឲ្យកាន់តែពុះកញ្ជ្រោលចំពោះកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកថ្មីមួយនេះនោះ គឺបានប្រមូលផ្តុំគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេសមករួមគ្នាដែលមានដូចជា លោក ខេមរៈ សិរីមន្ត, កញ្ញា ឱក សុគន្ធកញ្ញា, លោក ណុប បាយ៉ារិទ្ធ និង កញ្ញា សុខ សីឡាលីន ។ វត្តមានកំពូលតារាចម្រៀងទាំងបួនដួងសម្រាប់កម្មវិធីថ្មីមួយនេះ ពិតជាធ្វើឱ្យទស្សនិកជនរំភើប រំជើបរំជួលមិនស្ទើរទេ ។
គួរបញ្ជាក់ផងដែរថា X-Factor គឺជាកម្មវិធីប្រលងចម្រៀងដ៏ល្បីរន្ទឺពេញពិភពលោក ហើយ ហង្សមាស បាននាំយក មកផលិតជាពិសេសសម្រាប់ប្រជាជនកម្ពុជាដែលទន្ទឹងចង់ឱ្យមានកម្មវិធីដ៏អស្ចារ្យនេះ ។ ពេលនេះក្តីប្រាថ្នាបានក្លាយជាការពិតហើយ «X-Factor Cambodia» រដូវកាលទី ១ នឹងដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះដែលបានចូលរួមឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា និង ទឹកបរិសុទ្ធកម្ពុជា ។
ដូច្នេះសម្រាប់អ្នកដែលមានបំណងប្រថ្នាចង់ចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក « X-Factor Cambodia» សូមរួសរាន់ទិញពាក្យសុំចូលរួមប្រលងដែលមានដាក់លក់ចាប់ពីថ្ងៃនេះតទៅហើយនៅក្រុមហ៊ុនហង្សមាសវីដេអូ ពាក្យសុំចូលរួមប្រលងមានដាក់លក់ចាប់ពីថ្ងៃនេះតទៅហើយ នៅក្រុមហ៊ុនហង្សមាសវីដេអូ និង នៅតាមតំណាងចែកចាយប្រចាំតំបន់របស់ក្រុមហ៊ុន KHMER BEVERAGES និង នៅតាមស្ថានីយប្រេងឥន្ធនៈតេលា ។
បេក្ខជនគ្រប់ភេទនឹងត្រូវទទួលបានការស្វាគមន៍ដែលមានអាយុចាប់ពី ១៤ ឆ្នាំឡើងទៅអាចច្រៀងទោល ឬច្រៀងជាក្រុម ក្នុងកំពូលកម្មវិធីដ៏អស្ចារ្យប្លែកពីគេមួយនេះ ។ ម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល និង ក្លាយខ្លួនជាតារាចម្រៀងកុងត្រាជំនាន់ថ្មី របស់ផលិតកម្មរស្មីហង្សមាស ៕