ទូរស័ព្ទ Samsung Galaxy S10 និង S10+ បានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធផ្លូវការជាមួយនឹងខួប ១០ ឆ្នាំរបស់ Samsung Galaxy
ភ្នំពេញ៖ ដើម្បីអបអរសាទរខួប ១០ ឆ្នាំរបស់ Samsung Galaxy និង វត្តមានរបស់កំពូលស្មាតហ្វូនសាមសុង Galaxy S10 និង S10+ ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបានរៀបចំកម្មវិធីសម្ពោធដ៏ធំមួយនៅឯសណ្ឋាគារ ហ្គាឌិន ស៊ីធី ក្នុងទីក្រុងភ្នំពេញ ដោយមានការស្វាគមន៍ចូលរួមពីសំណាក់ដៃគូជំនួញ អាជីវករចែកចាយបន្ត និង ដៃគូសហការផ្សេងៗជាច្រើនទៀតផងដែរ ។
Samsung Galaxy S10 និង S10+ គឺជាស្មាតហ្វូនដែលតំណាងឲ្យលក្ខណៈពិសេសរបស់ក្រុមហ៊ុន សាមសុង ។ សាមសុង បាននឹងកំពុងបង្វែរពិភពលោកទាំងមូលទៅរកទិសដៅថ្មីពោរពេញទៅដោយក្តីសុបិនតាមរយៈការច្នៃប្រឌិត ផលិតផល និង សេវាកម្មដែលមានគុណភាព និង ការជឿទុកចិត្ត បុគ្គលិកដែលមានទេពកោសល្យ និង ការទទួលខុសត្រូវខ្ពស់ទាំងផ្នែកពាណិជ្ជកម្ម និង សកម្មភាពចូលរួមក្នុងសង្គម ក៏ដូចជាការសហការជាមួយដៃគូ និង អតិថិជនរបស់ខ្លួនផងដែរ ។
ដោយទើបបានបង្ហាញខ្លួនលើកដំបូងបង្អស់ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២០ កុម្ភៈ ឥឡូវនេះគឺដល់ពេលដែលអ្នកចែកចាយបន្តនៅកម្ពុជាបានឃើញនូវសាមសុង Galaxy S10 និង S10+ នេះដោយផ្ទាល់ភ្នែក ហើយត្រៀមខ្លួនសម្រាប់ការមកដល់ជាផ្លូវការរបស់ស្មាតហ្វូននេះ ។
លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយ និង រំភើបក្រៃលែងនៃការសម្ពោធជាផ្លូវការកំពូលស្មាតហ្វូនជំនាន់ថ្មីស៊េរី Samsung Galaxy S10| និង S10+ ប្រចាំឆ្នាំ ២០១៩ នេះ និង ខួប ១០ ឆ្នាំនៃការរវិវត្តបច្ចេកវិទ្យា និង ភាពច្នៃប្រឌិតរបស់ Samsung Galaxy ផងដែរ» ។
Samsung GalaxyS10 និង S10+ មិនត្រឹមតែជាស្មាតហ្វូនធម្មតាមួយនោះទេ តែវាគឺជាផ្ទាំងកញ្ចក់ទូរទស្សន៍ដ៏ច្បាស់ត្រជាក់ភ្នែកមួយដោយសារតែវាមានអេក្រង់ទំហំធំភ្លឺ លាតពេញតួ ពេញភ្នែក ស្ទើរតែគ្មានគែម (Infinity-O Display) ថាមពលថ្មខ្លាំងអស្ចារ្យដែលអាចសាកឧបករណ៍ផ្សេងបានជាមួយ Wireless PowerShare កាមេរ៉ាលំដាប់អាជីព (Pro –Grade Camera) ហើយនឹងការដោះសោរដោយសុវត្ថិភាពខ្ពស់(Ultrasonic Fingerprint) និង មុខងារពិសេសៗជាច្រើនទៀតដែលធ្វើឱ្យអ្នកគាំទ្រទាំងអស់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ទូរស័ព្ទសាមសុង Galaxy S10 និង S10+ គឺជានិយមន័យថ្មីមួយនៃពាក្យថាស្មាតហ្វូន ហើយមាននូវអ្វីៗទាំងអស់ដែលស្មាតហ្វូនត្រូវតែមាន ។
លោក ទី ពន្លក ដែលជាអ្នកចែកចាយបានបង្ហាញចំណាប់អារម្មណ៍ថា៖ «ពេលខ្ញុំមើលវីដេអូ Galaxy S10 និង S10+ នេះហើយ ខ្ញុំចង់និយាយថាខ្ញុំមិនដែលមានអារម្មណ៍រំភើបបែបនេះទេ ។ ខ្ញុំដឹងថាខ្ញុំនឹងត្រូវកុម្ម៉ង់ស្មាតហ្វូននេះច្រើនណាស់ ព្រោះនឹងមានអតិថិជនមកតម្រង់ជួរទិញស្មាតហ្វូននេះច្រើនកុះករនៅពេលវាមកដល់» ។
ឆ្លៀតក្នុងឱកាសដ៏អស្ចារ្យនេះលោក Seungho Choi ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការ និង ហាងភ្នាក់ងារចែក ចាយរបស់ សាមសុង ទាំងអស់ដែលបានចូលរួម និង ធ្វើឱ្យ សាមសុង អាចឈរជើងមានវត្តមានមកដល់ពេលបច្ចុប្បន្ននេះ ។
គួររំឭកផងដែរថា Samsung GalaxyS10 និង S10+ នឹងបើកឲ្យមានការកុម្ម៉ង់ទុកមុន (Pre-order) ចាប់ពីថ្ងៃទី ២៣ កុម្ភៈ រហូតដល់ ៥ មីនា ២០១៩ ជាមួយជម្រើស ៣ ពណ៌ដ៏ទាក់ទាញ និង កាលីប គឺពណ៌ខ្មៅ ពណ៌ស និង ពណ៌បៃតង ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ៖ www.samsungmobilepress.com ឬ http://news.samsung.com/galaxy ឬ www.samsung.com/galaxy ឬក៏ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 203 232