ពិតជាអស្ចារ្យ ! កំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ បានលេចរូបរាងពិតហើយនៅកម្ពុជា !
ភ្នំពេញ ២២ កុម្ភៈ ២០១៩ ៖ បន្ទាប់ពីព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏គួរជាទីមោទនៈរបស់ក្រុមហ៊ុនសាមសុង ដែលបានដាក់បង្ហាញនូវរូបរាងពិតនៃកំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ ជូនដល់ពិភពលោកទាំងមូលពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅម៉ោង ១១ ព្រឹក ថ្ងៃទី ២០ កុម្ភៈ ត្រូវនឹងម៉ោង ២ យប់ថ្ងៃទី ២១ កុម្ភៈនៅកម្ពុជារួចមកក្រុមហ៊ុនសាខាថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបានអញ្ចើញអ្នកសារព័ត៌មាន និង អ្នកថតរូបអាជីពជាច្រើននាក់ជួបជុំគ្នាទស្សនាការផ្សាយផ្ទាល់នៅឯសណ្ឋាគារ ហ្គាឌិន ស៊ីធី ដើម្បីជាសាក្សីនៃការបង្ហាញជាសាកលនៃកំពូលស្មាតហ្វូនដ៏ជាទីមោទនៈរបស់ក្រុមហ៊ុនសាមសុង ជាមួយនឹងខួប ១០ ឆ្នាំនៃ Samsung Galaxy ដែលពិភពលោកកំពុងរង់ចាំនេះ ។
Samsung Galaxy S10 មិនត្រឹមតែមានរូបរាងស្អាត កាលីប ទាន់សម័យ និង ទាក់ទាញបំផុតប៉ុណ្ណោះទេ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះក៏បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Infinity-O Display, Ultrasonic Fingerprint, Wireless Power Share និង Pro-Grade Camera យ៉ាងល្អបំផុតសម្រាប់បទពិសោធថ្មីដែលមិនធ្លាប់មានក្នុងឆ្នាំ ២០១៩ ផងដែរ ។
លោក រតនា សោភ័ណ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយ និង រំភើបក្រៃលែងក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ នៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និង ស្មាតហ្វូននាពេលបច្ចុប្បន្ន ហើយយើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថាម៉ូឌែល Samsung Galaxy S10 |S10+ ប្រចាំឆ្នាំ ២០១៩ នេះនឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនទាំងអស់ដែលកំពុងស្វែងរក និង ទន្ទឹងរង់ចាំយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូននេះ» ។
សូមបញ្ជាក់ផងដែរថា Samsung Galaxy S10 និង S10+ នឹងដាក់ឲ្យកុម្ម៉ង់ទិញទុកមុន (Pre-order) នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៣ កុម្ភៈ ដល់ ៥ មីនា ២០១៩ ជាមួយជម្រើស ៣ ពណ៌ គឺពណ៌ខ្មៅ ពណ៌ស និង ពណ៌បៃតង ។ សូមអញ្ជើញទៅហាងដែលមានស្លាកសញ្ញា Pre-order ឬហាងដែលនៅជិតលោកអ្នកបំផុត ។
លក្ខខ័ណ្ឌផ្សេងត្រូវបានអនុវត្ត
សូមមកទទួលយកបទពិសោធដ៏អស្ចារ្យនៃកំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ ដំបូងបំផុតឱ្យបានមុនគេនៅថ្ងៃនេះភ្លាមទៅ ! ៕