Couple Run Season 4 ត្រូវបានរៀបចំឡើងក្នុងទម្រង់ថ្មី និង ទីតាំងថ្មី ដែលអ្នកទាំងអស់គ្នានឹកស្មានមិនដល់ !
នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះក្រុមហ៊ុន Watch Empire បានធ្វើសន្និសីទកាសែតមួយមួយនៅ ផ្សាទំនើប Aeon Mall Sen Sok City ក្នុងគោលបំណងប្រកាសពីកម្មវិធីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ គឺ Couple Run រដូវកាលទី ៤ ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៣ និង ៣០ នាទីរសៀល រហូតដល់ម៉ោង ៨ និង ៣០ នាទីយប់ ។
កម្មវិធី Couple Run នេះបានប្រព្រឹត្តទៅចំនួន ៣ លើករួចហើយដោយក្នុងនោះលើកទី ១ ធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិកមានអ្នកចូលរួមចំនួន ៣.០០០ នាក់,លើកទី ២ ធ្វើនៅពហុកីឡដ្ឋានជាតិ អូឡាំ ពិក មានអ្នកចូលរួមចំនួន ២.០០០ នាក់ ,លើកទី ៣ ធ្វើនៅខេត្តសៀមរាប មានអ្នកចូលរួមចំនួនជាង ៣.០០០ នាក់ និង លើកទី ៤ នេះគ្រោងធ្វើនៅផ្សារទំនើបអ៊ីអន ២ សែនសុខ នាថ្ងៃទី ៨ មីនា ២០១៩ ។ កម្មវិធី Couple Run ចំនួន ២ លើកដំបូងធ្វើឡើងចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ និង លើកទី ៣ ព្រមទាំង លើកទី ៤ នេះធ្វើឡើងចំថ្ងៃសិទ្ធិនារីជាការរួមចំណែកក្នុងការលើកស្ទួយសិទ្ធិស្ត្រី និង កុមារ ។
កម្មវីធីសប្បុរសធម៌ដ៏ធំបំផុតប្រចាំឆ្នាំរបស់ម៉ាកនាឡិកាដៃ Ice-Watch ដែលនឹងប្រប្រឹត្តិទៅនៅផ្សារទំនើបអ៊ីអន ២ សែនសុខ នាថ្ងៃទី ៨ មីនា ២០១៩ បានរៀបចំកម្មវិធីសប្បាយៗជាច្រើនមានដូចជា ៖ ការរត់ជាគូ និង បាចលេងម្សៅពណ៌ , ការរាំលេងជាមួយ EDM concert និង បាញ់ទឺកពណ៌ និង មានកម្មវិធីផ្សេងៗជាច្រើនទៀត ។
សូមបញ្ជាក់ផងដែរថា សម្រាប់សំបុត្រក្នុងការចូលរួមមានតម្លៃត្រឹមតែ ២៤.០០០ រៀលតែប៉ុណ្ណោះ ។ តម្លៃ ៤.០០០ រៀលថ្លៃសំបុត្រនឹងត្រួវបរិច្ចាគជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ។ កម្មវិធី Couple Run របស់ នាឡិកាដៃម៉ាក Ice-Watch មានការសហការជាមួយផ្សារទំនើប Aoen 2 ដោយមានក្រុមហ៊ុន ISUZU ជាដៃគូផ្ដាច់មុខ ។ កម្មវិធីនេះឧបត្ថម្ភធំដោយ REVLON, Camidea , Royal Microfinance PLC សហការឧត្ថម្ភដោយ G-Park, Water Garden, J Plus design & print ហើយនឹងគាំទ្រដោយ VERSUS VERSACE, BOCCIA និង NAUTICA ។
ដូច្នេះអ្នកមិនទាន់បានទិញ អាចរកទិញសំបុត្របាននៅផ្សារទំនើបអ៊ីអនសែនសុខ ៖ 010 851 000, រោងកុនលីជេន TK និង Eden (4:00 PM-8:00 PM), សាខា Ice-Watch មុនី្នវង្ស 077 751 000, សាខា Ice-Watch អ៊ីអនភ្នំពេញ 077 851 000, សាខា Ice-Watch ស្ទឹងមានជ័យ 095 851 000, សាខា Ice-Watch សូរិយា 078 851 000, សាខា Ice-Watch អ៊ីអនសែនសុខ 087 851 000, តាមបណ្ដាភ្នាក់ងារនិស្សិតស្ម័គ្រចិត្តមួយចំនួន 093 637 715 និង បញ្ជាទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិក ៖ 096 348 2152 ៕