តោះ ! ទៅមើលអ្នកជំនាញថតរូបពេលយប់នៅថ្ងៃទី ២២-២៣ ខែកុម្ភៈនេះទាំងអស់គ្នា
«អ្នកជំនាញថតរូបពេលយប់» គឺជាចំណងជើងមួយដែលធ្លាប់ទទួលបានការងឿងឆ្ងល់ និង ការបង្ហាញមុខជាសាធារណៈនៅលើបណ្តាញ សង្គមនាពេលថ្មីៗនេះ តាមរយៈការ Post និង ការ Share របស់ក្រុមតារាសម្តែងល្បីៗនៅក្នុងប្រទេសកម្ពុជា ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកចង់ដឹង និង ចាប់អារម្មណ៍អំពីសមត្ថភាពនៃការថតរូបពេលយប់ដ៏ជំនាញដែលមនុស្សគ្រប់គ្នាតែងតែលើកឡើងនោះ ។ ទូរស័ព្ទ R17 Pro គឺជាប្រភេទម៉ូឌែលស្មាតហ្វូនថ្មីដែលក្រុមហ៊ុន OPPO បានផលិត ដើម្បីជាតម្រូវការរបស់មនុស្សទាន់សម័យ និង សម្រាប់អ្នកដែលស្រលាញ់ការថតរូបពេលយប់ ។
យោងតាមការ Post របស់ក្រុមអ្នកតារាសម្តែង និង ពិធីករ ពិធីការិនីល្បីៗ ទៅលើរូបថតមួយសន្លឹកដោយមានបុរសម្នាក់កាន់ កាមេរ៉ាថតរូប ទន្ទឹមគ្នាជាមួយនឹងទូរស័ព្ទ R17 Pro បានឲ្យដឹងថា នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ទី ២២-២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ នឹងមានកម្មវិធីការតាំងបង្ហាញម៉ូឌែលទូរស័ព្ទ R17 Pro នៅផ្សារទំនើប AEON 1, LIVELY PLAZA (ជាន់ផ្ទាល់ដី) ដើម្បីបង្ហាញពីសមត្ថភាពពិត នៃទូរស័ព្ទម៉ូឌែលនេះ ។
យោងតាមការឲ្យដឹងរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានបញ្ជាក់ថា កម្មវីធីតាំងបង្ហាញទូរស័ព្ទ R17 Pro នេះនឹងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកចូលរួមទស្សនា ដូចជាលោកអ្នកអាចទស្សនានូវរូបថតជាច្រើនសន្លឹកដែលថតដោយទូរស័ព្ទ R17 Pro នាពេលរាត្រី ទាំងរូបភាពនៅក្នុងប្រទេសកម្ពុជា និង តាមបណ្តាប្រទេសនានាដែលជាដៃគូសហការជាមួយក្រុមហ៊ុន ។ ចង់ដឹងថាតើវាមានភាពស្រស់ស្អាត និង គុណភាពច្បាស់កម្រិតណា ! ដូចដែលការលើកឡើងរបស់អ្នក Post ដែរ ឬទេ ? ។
មិនតែប៉ុណ្ណោះនៅក្នុងកម្មវិធីការតាំងបង្ហាញទូរស័ព្ទនោះ លោកអ្នកក៏អាចទស្សនាដោយផ្ទាល់ និង ចាប់កាន់ទូរស័ព្ទថ្មី R17 Pro ជាច្រើនគ្រឿង ថែមទាំងអាចធ្វើតេស្តសមត្ថភាពថតរូបរបស់វាបានដោយខ្លួនឯង និង ជួបជាមួយនឹងអ្នកជំនាញផ្នែកថតរូបគ្រប់ប្រភេទកាមេរ៉ា ដែលនឹងបង្ហាញជូនលោកអ្នកនូវបច្ចេកទេសនៃការថតរូបគ្រប់ប្រភេទបានទៀតផង ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន បានឲ្យដឹងទៀតថាទូរស័ព្ទម៉ូឌែលថ្មី R17 Pro គឺជាផលិតផលមួយដែលបានរចនាជាពិសេស សម្រាប់មនុស្សសម័យថ្មី ដោយវាមានរូបរាងទាក់ទាញ សម្រិតសម្រាំងតាំងពី Hardware និង Software។
បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅលើអេក្រង់ទូរស័ព្ទ ហើយផ្នែកខាងក្រោយទូរស័ព្ទមានពណ៌ Gradient បែបធម្មជាតិ និង បំពាក់ដោយកាមេរ៉ាក្រោយ ៣ គ្រាប់សម្រាប់ថតរូបពេលយប់ មានបច្ចេកទេសទប់លំនឹង OIS ដោយមិនខ្លាចញ័រ ដែលអាចធ្វើឲ្យរូបថតរបស់លោកអ្នកចេញពីម៉ូឌែលនេះមានគុណភាពខ្ពស់ដូចអ្នកជំនាញថតរូបពេលយប់ដូច្នោះដែរ ។ ម្យ៉ាងវិញទៀតទូរស័ព្ទ R17 Pro មានបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ដែលមានសុវត្ថិភាព ស្របពេលដែលវាសាកថ្មបណ្តើរ និង ដំណើរការកម្មវិធីនានាបណ្តើរ ។
R17 Pro មាន RAM ទំហំ 8GB ដែលអាចជួយលោកអ្នក មិនឲ្យមានអារម្មណ៍ធុញថប់ គ្រប់ពេលដែលលោកអ្នកត្រូវការថតរូបភាព ឬ រូបវីដេអូឡើយ និងមិនធ្វើឲ្យទូរស័ព្ទរបស់លោកអ្នកស្ពឹក ឬ ដើរយឺតឡើយពេលបើកកម្មវិធីគ្រប់ប្រភេទ ។ តើ R17 Pro ពិតជាមានលក្ខណៈពិសេសបែបនេះមែនទេ ? តោះនៅចាំអីទៀត ទៅចូលរួមទាំងអស់គ្នា កម្មវិធីតាំងបង្ហាញទូរស័ព្ទ R17 Pro នៅថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្សារទំនើប AEON 1 លោកអ្នកនឹងបានដឹងជាក់ជាមិនខាន ៕
ចង់ដឹងព័ត៌មានបន្ថែមពីកម្មវិធីនេះ និង ទូរស័ព្ទ R17 Pro សូមលោកអ្នកចូលទៅកាន់ Page ផ្លូវការរបស់ OPPO តាមរយៈ
https://www.facebook.com/OPPOCAMBODIA/