តើអ្នកបានត្រៀមខ្លួនហើយ ឬនៅសម្រាប់ការបង្ហាញខ្លួនរបស់ Galaxy S10 នៅយប់នេះ ? (វីដេអូ)
ភ្នំពេញ៖ ទាំងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសស្ទើរតែទាំងអស់ជុំវិញពិភពលោកកំពុងធ្វើការរាប់ថយក្រោយយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ។ គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះវីដេអូ Teaser ថ្មីមួយនៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុន សាមសុង ដែលទើបបង្ហោះចេញជាមួយនឹងលេខ ១០ ព្រមទាំងកាលបរិច្ឆេទនៃការបង្ហាញទូរស័ព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបចុងក្រោយប្រចាំឆ្នាំ ២០១៩ នឹងបង្ហាញជាផ្លូវការនារាត្រីនេះនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី ២០ កុម្ភៈ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ វេលាម៉ោង ២ យប់ នៅប្រទេសកម្ពុជាយើង ។
ដោយឡែកសម្រាប់ការបង្ហាញលេខ ១០ ធំៗនៅក្នុងវីដេអូ គឺចង់បញ្ជាក់ពីការអបអរសាទរខួប ១០ ឆ្នាំ របស់ Samsung Galaxy ផងដែរ។ ដូច្នេះអ្នកគាំទ្រ សាមសុង ទាំងអស់កំពុងរង់ចាំមើលថាតើទូរស័ព្ទដៃស្មាតហ្វូន Galaxy ជំនាន់ថ្មីនេះនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះ ។ ប្រសិនបើលោកអ្នកទាំងអស់គ្នាចង់ដឹងច្បាស់ថាតើ Galaxy ស៊េរីទំនើបចុងក្រោយនេះមានរូបរាងពិត និង លក្ខណៈ សម្បត្តិអស្ចារ្យកម្រិតណានោះ សូមកុំភ្លេចតាមដានទស្សនាការផ្សាយផ្ទាល់ពីទីក្រុងញូវយ៉ក នារាត្រីយប់នេះតាមរយៈបណ្តាញសង្គមដូចខាងក្រោម ៖
- វេបសាយផ្លូវការ របស់ក្រុមហ៊ុន សាមសុង: http://www.samsung.com/global/galaxy/events/unpacked/
- ទំព័រហ្វេសប៊ុក ផ្លូវការរបស់ក្រុមហ៊ុន សាមសុង: https://www.facebook.com/SamsungCambodia/?ref=br_rs
- ទំព័រហ្វេសប៊ុក ផ្លូវការរបស់សារព័ត៌មាន Khmernote: https://www.facebook.com/Khmernote/
- ទំព័រហ្វេសប៊ុក ផ្លូវការរបស់សារព័ត៌មាន Sabay: https://www.facebook.com/SabayNewsOfficial/
- ទំព័រហ្វេសប៊ុក ផ្លូវការរបស់សារព័ត៌មានទស្សនាវដ្តី អេឡិចត្រូនិច: https://www.facebook.com/eworldmagz/
- ទំព័រហ្វេសប៊ុក ផ្លូវការឲរបស់សារព័ត៌មានខេម បូរីផត: https://www.facebook.com/Camboreport/
- ទំព័រហ្វេសប៊ុក ផ្លូវការរបស់ទូរទស្សន៏ Fresh News TV: https://www.facebook.com/davidjam007/posts/1289023574570033
ដូច្នេះ សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថា តើមានអ្វីខ្លះដែលអស្ចារ្យចំពោះទូរស័ព្ទដៃ Galaxy S10 យប់នេះ ! ៕