វ៉ាវ ! ទូរស័ព្ទ R17 Pro ដ៏ស្រស់ស្អាតនឹងក្លាយជារបស់លោកអ្នកភ្លាមៗ ដោយគ្រាន់តែចូលរួមលេងហ្គេមជាមួយ OPPO
ថ្មីៗនេះយោងតាម Facebook Page របស់ក្រុមហ៊ុន OPPO នៅកម្ពុជាបានឲ្យដឹងថាក្រុមហ៊ុននឹងរៀបចំកម្មវិធីតាំងបង្ហាញផលិតផលទូរស័ព្ទ ម៉ូឌែល R17 Pro នៅពេលខាងមុខនេះ ដោយមានភ្ជាប់ជាមួយនឹងការលេងហ្គេមដើម្បីឈ្នះរង្វាន់ទូរស័ព្ទ ម៉ូឌែល R17 Pro ថ្មីសន្លាង និង ស្រស់ស្អាត មួយគ្រឿងដែលមានតម្លៃ ៦៩៩ ដុល្លារអាមេរិក ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនដែលជាអ្នកគាំទ្រ និង អតិថិជនដែលកំពុងចាប់អារម្មណ៍មកលើទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ។
នៅក្នុង Facebook Page របស់ OPPO បានបញ្ជាក់ថា ៖ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ OPPO R17 Pro ភ្លាមៗ ដោយគ្រាន់តែលោកអ្នកគោរពទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនឲ្យបានត្រឹមត្រូវដោយធ្វើការចុច Like Page Facebook ផ្លូវការរបស់ក្រុមហ៊ុន OPPO និង Share រូបភាពមួយសន្លឹកនោះ ហើយ Tag ទៅឲ្យមិត្តភក្តិរបស់លោកអ្នកចំនួន ៥ នាក់ ដោយដាក់ Caption ដូចជា (OPPO R17 Pro អ្នកជំនាញថតរូបពេលយប់ ដាក់សញ្ញា #R17Pro និង #Seize_the_night ) ជាការស្រេច ។
បន្ទាប់មកក្រុហ៊ុននឹងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជនមួយរូប ដែលបានគោរពទៅតាមលក្ខន្តិកៈបានយ៉ាងត្រឹមត្រូវ ដើម្បីក្លាយទៅជាអ្នកឈ្នះរង្វាន់ ទូរស័ព្ទស្មាតហ្វូន OPPO R17 Pro យ៉ាងស្រស់ស្អាត ។ តាមការបញ្ជាក់របស់ក្រុមហ៊ុនបានឲ្យដឹងទៀតថាកម្មវិធីលេងហ្កេមឈ្នះ រង្វាន់ទូរស័ព្ទនេះ ធ្វើឡើងចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ ដល់ថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០១៩ ហើយការប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយអ្នកដែលមានសំណាងឈ្នះរង្វាន់ទូរស័ព្ទ R17 Pro នឹងត្រូវមកទទួលដោយផ្ទាល់ក្នុងកម្មវិធីតាំងបង្ហាញរូបភាពដ៏ស្រស់ស្អាតដូចអ្នកជំនាញនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅទីតាំងផ្សារទំនើប Aeon Mall 1 Lively Plaza (ជាន់ផ្ទាល់ដី) ។
តាមការសង្កេតយើងឃើញថា ក្រោយពីមានការបញ្ចេញរូបភាពទូរស័ព្ទមួយសន្លឹកនេះដែលសរសេរថា ចូលរួមទាំងអស់គ្នា កម្មវិធីតាំងបង្ហាញ R17 Pro AEON1, LIVELY PLAZA FEBUARY 22-23/10:00AM TO 09:00PM ត្រឹមតែរយៈ ១ ថ្ងៃប៉ុណ្ណោះ គឺមានអ្នកគាំទ្រចូលរួមលេង ដោយចុច Like , Comment, Share យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ដោយឡែកដូចលោកអ្នកធ្លាប់បានជ្រាបហើយអំពីម៉ូឌែលទូរស័ព្ទ R17 Pro របស់ OPPO ពិតជាស្រស់ស្អាតខ្លាំងណាស់ដែលមានចំណុចសំខានៗដូចជារូបរាងខាងក្រៅរចនាមានពណ៌ Gradient ដ៏ទាក់ទាញ ។
វាមានកាមេរ៉ាក្រោយ ៣ គ្រាប់សម្រាប់ថតរូបពេលយប់ដែលអាចធ្វើឲ្យរូបថតរបស់លោកអ្នកចេញពីម៉ូឌែលនេះ មានគុណភាពខ្ពស់ដូចអ្នកជំនាញថតរូបពេលយប់ដូច្នោះដែរ ។ ជាពិសេសទៅទៀតវាមានបច្ចេក វិទ្យាសាកថ្មលឿន Super VOOC និង មានសុវត្ថិភាព ស្របពេលដែលសាកថ្ម និង ដំណើរការកម្មវិធីនានា ដែលនេះគឺជាគុណសម្បត្តិមួយដែលមិនទាន់មានម៉ូឌែលទូរស័ព្ទណាអាចធ្វើបាននៅឡើយទេ ។
មិនតែប៉ុណ្ណោះតាមការបញ្ជាក់របស់ក្រុមហ៊ុនបានឲ្យដឹងថាគ្រប់ម៉ូឌែលស្មាតហ្វូនរបស់ OPPO ពេលចេញមកម្តងៗ គឺមានអតិថិជនគាំទ្រច្រើនទាំងគុណភាព និង តម្លៃលក់នៅទីផ្សារហើយក្រុមហ៊ុនតែងតែស្វែងរកអ្វីដែលថ្មី ទំនើប មានសុវត្ថិភាព និង មានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ពីមួយជំនាន់ទៅមួយជំនាន់ ។ ចំពោះលោកអ្នកដែលចង់ចូលរួមលេងហ្គេមឈ្នះរង្វាន់ទូរស័ព្ទ R17 Pro ដ៏ស្រស់ស្អាត ដែលមានសមត្ថភាពថតរូបពេលយប់ច្បាស់ ដូចមានអ្នកជំនាញ និង ចង់ជ្រាបនូវព័ត៌មានច្បាស់នានា សូមលោកអ្នកចូលទៅកាន់ Facebook Page របស់ក្រុមហ៊ុន OPPO តាមរយៈ