អគារតាំងបង្ហាញរថយន្ត SsangYong ដែលស្ថិតនៅទីតាំងប្រកបដោយសក្តានុពលបំផុតក្នុងរាជធានីភ្នំពេញ បានបើកដំណើរការហើយ !
ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន SsangYong Cambodia និង ការទទួលយកម៉ាកសញ្ញារថយន្តដ៏ទំនើបនេះរបស់ប្រជាជនកម្ពុជាបានធ្វើឱ្យ SsangYong សម្រេចចិត្តពង្រីកអគារតាំងបង្ហាញរបស់ខ្លួនបន្ថែមទៀត ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជនដែលមានតម្រូវការលើសពីការរំពឹងទុក ។ នៅក្នុងឆ្នាំនេះ SsangYong បានបើកកន្លែងអគារតាំងលក់រថយន្តទំនើបរបស់ខ្លួននៅទីតាំងដែលងាយស្រួលរកឃើញបំផុតនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ។ អគារតាំងបង្ហាញរថយន្ត SsangYong មានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី (ក្បែរស្ពានអាកាសសាលាតិចណូ) ដែលនេះគឺជាកាអគារតាំងបង្ហាញទី ២ របស់ខ្លួនបន្ទាប់ពីសាខាចោមចៅ ដែលបានបើកដំណើរការកាលពីឆ្នាំមុន ។
អគារតាំងបង្ហាញថ្មី ដែលមានរាងបួនជ្រុងស្មើយ៉ាងទូលាយ នឹងក្លាយជាកន្លែងនៃការតាំងបង្ហាញនូវគ្រឿងតុបតែងផ្ទៃខាងក្នុងនៃរថយន្តដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា ។ ការបើកសម្ភោធនេះនឹងបង្ហាញពីម៉ូដែលរថយន្តចុងក្រោយរបស់ SsangYong ដែលបង្ហាញពីការច្នៃប្រឌិតរបស់រថយន្ត SUV ដ៏ទំនើប ។ គណៈគ្រប់គ្រង SsangYong បានអញ្ជើញអ្នកសារព័ត៌មានទាំងអស់ឱ្យមកទទួលយកនូវបទពិសោធន៍ដ៏ដ៏អស្ចារ្យបំផុត ដើម្បីចូលរួមនៅក្នុងពិធីបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញថ្មីដ៏គួរឱ្យទាក់ទាញនេះ ។ ពិធីសម្ពោធជាផ្លូវការនឹងត្រូវបានដឹកនាំដោយនាយកប្រតិបត្តិនៃក្រុមហ៊ុន SsangYong Cambodia និង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Asia / KD Export Team SsangYong Motor និង ក្រុមការងារនៃក្រុមហ៊ុន SsangYong ជាច្រើនរូបទៀត ។
លោក Lee Jae Hoo អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន SsangYong Cambodia បានមានប្រសាសន៍ថា «ក្រុមហ៊ុន SsangYong Cambodia បានបង្កើតអគារតាំងបង្ហាញដំបូងបង្អស់របស់ខ្លួននៅក្នុងខែមីនា ឆ្នាំ ២០១៨ ។ នៅក្នុងទីផ្សារប្រកួតប្រជែងនៃរថយន្តម៉ាកល្បីនេះ SsangYong បានគ្រប់គ្រងស្ថានភាពបានយ៉ាងឆាប់រហ័ស ដើម្បីបង្កើនភាគហ៊ុននៃទីផ្សាររបស់ខ្លួន ។ ដំណើរការលក់របស់យើងគឺគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់យើងដែលធ្វើឱ្យយើងសម្រេចចិត្តបង្កើតអគារតាំងបង្ហាញថ្មីមួយនេះនៅចំកណ្តាលនៃរាជធានីភ្នំពេញ ដើម្បីផ្តល់នូវភាពងាយស្រួលឡើងដល់អតិថិជនដែលមានស្រាប់ និង អតិថិជនបន្ថែមទៀតរបស់យើង» ។
អគារតាំងបង្ហាញថ្មីនេះ គឺជាផ្នែកមួយនៃការរីកចម្រើនដ៏សំខាន់របស់ SsangYong នៅក្នុងប្រទេសកម្ពុជា ។ ការមានកាអគារតាំងបង្ហាញរថយន្តនៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថាក្រុមហ៊ុន SsangYong គឺមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយក៏បង្ហាញថា ម៉ាកសញ្ញាមួយនេះត្រូវបានគេទទួលស្គាល់ជាផ្លូវការហើយនៅថ្ងៃនេះ និង នៅឆ្នាំខាងមុខទៀត ។
លោក Yoon Jiseok អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន SsangYong ប្រចាំប្រទេសកូរ៉េ (Asia/KD Export Team SsangYong Motor) បានមានប្រសាសន៍ថា «ក្រុមហ៊ុន SsangYong បានបើកដំណើរការតាំងពីឆ្នាំ ១៩៥៤ ដែលគិតមកដល់ ឥលូវមានរយៈពេលជាង ៦៥ ឆ្នាំ លើជំនាញផលិតយានយន្ត ហើយយើងពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះការផលិតរថយន្តរយៈពេលដ៏យូរអង្វែងរបស់យើង។ SsangYong បានផលិតរថយន្តប្រភេទ SUV, Pick Up, MPV Car ដែលមានលក្ខណៈ Dynamic Driving តាមបច្ចេកទេស 4 x4 ដែលគិតពីសុវត្ថិភាពជាចំបង និង ខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីឱ្យបំពេញតាមតម្រូវការអតិថិជន ។
ជារៀងរាល់ឆ្នាំការលក់របស់យើងមានកំណើនកើនឡើងរហូត ជាក់ស្តែងឆ្នាំ ២០១៨ យើងលក់បានរថយន្តចំនួន 144,000 គ្រឿង និងក្នុងឆ្នាំ ២០១៩ យើងជឿជាក់ថានឹងកើនដល់ 163,000 គ្រឿង ។ ជាមួយកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយក្រុមហ៊ុន SsangYong ប្រចាំប្រទេសកម្ពុជានេះ យើងនឹងធានាផ្គត់ផ្គង់នូវរថយន្តដ៏ល្អប្រណីតពីរោងចក្រយើងផ្ទាល់ មកកាន់ទីផ្សារប្រទេសកម្ពុជា» ការបើកសម្ពោធ អគារតាំងបង្ហាញនេះផងដែរ ក៏នឹងមានការបង្ហាញពីពាន់រង្វាន់ដែលក្រុមហ៊ុន ទទួលបានផងដែរមានដូចជា “SsangYong ឯកទេសរថយន្ត SUV ដ៏ល្បីល្បាញលើពិភពលោក ៖ សូមមកទទួលយកបទពិសោធន៍ថ្មីជាមួយនឹងរថយន្ត SsangYong” (“World Renowned SUV Specialist: Enter and Experience the New SsangYong.”) ។
ស្លាកតាំងបង្ហាញនេះតំណាងឱ្យចក្ខុវិស័យរបស់ SsangYong ដែលត្រូវបានគេស្គាល់ និង ស្ថិតនៅលំដាប់កំពូលក្នុងផ្នែករថយន្តបែប Sport ដ៏ទំនើបទាន់សម័យ ។ ដើម្បីបញ្ជាក់ពីចំណុចដ៏ល្អខាងលើនេះ ក្នុងឆ្នាំ ២០១៨ និង ឆ្នាំ ២០១៩ រថយន្ត Rexton និង រថយន្ត Rexton Sports បានទទួលពានរង្វាន់ជាច្រើនពីទស្សនាវដ្តី 4X4 នៃចក្រភពអង់គ្លេស ។ ទស្សនាវដ្តី 4×4 គឺជាទស្សនាវដ្តីរបស់ចក្រភពអង់គ្លេស និង ជាទស្សនាវដ្តី Pick-Up ដែលបង្ហាញពីរថយន្ត 4WD និង រថយន្តដឹកទំនិញទូទាំងពិភពលោក ។ ជារៀងរាល់ឆ្នាំទស្សនាវដ្តី 4X4 បានជ្រើសរើសគំរូរថយន្តជិត ៩០ គំរូរថយន្ត សម្រាប់ការសិក្សាស៊ីជម្រៅ និង ការវាយតម្លៃ ដើម្បីធ្វើការប្រកួតប្រជែង។
នៅឆ្នាំ ២០១៨ រថយន្ត SsangYong ម៉ូដែល Rexton បានឈ្នះពានរង្វាន់ចំនួនបី គឺ ឈ្នះពានរង្វាន់ «រថយន្តដែលមានគុណម្លៃល្អដាច់គេ» «រថយន្តដែលខ្លាំង ធុន រឹងមាំជម្នះគ្រប់ឧបសគ្គផ្លូវ» និង ពានរង្វាន់ «រថយន្ត 4X4 ប្រចាំឆ្នាំ» ។ រថយន្ត SsangYong ម៉ូដែល Rexton នៅតែបន្តទទួលបានពានរង្វាន់ «រថយន្តដែលមានគុណម្លៃល្អដាច់គេ» ក្នុងខែមករា ឆ្នាំ ២០១៩ រយៈពេល ២ ឆ្នាំជាប់ៗគ្នាផងដែរ ។ ចំណែក រថយន្ត SsangYong ម៉ូដែល Rexton Sports ទទួលបានពានរង្វាន់ «រថយន្តដែលមានគុណម្លៃល្អដាច់គេ» ក្នុងប្រភេទ «រថយន្ត Pick-Up ប្រចាំឆ្នាំ» ក្នុងឆ្នាំ ២០១៨ ។
នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន លោក Park Keun Baek អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន SsangYong បានពន្យល់ពីភាពពេញនិយមរបស់រថយន្ត SsangYong គឺដោយសារសុវត្ថិភាព ការរចនា និង កម្លាំងថាមពលរបស់រថយន្ត ។ លោកបានថ្លែងថា «… ឧទាហរណ៍ ម៉ូដែល Rexton គឺផលិតឡើងដោយផ្តោតលើសុវត្ថិភាពរបស់អ្នកដំណើរ និង ភាពធន់នៃរថយន្ត សូម្បីតែនៅពេលបើកបរនៅលើផ្លូវដ៏លំបាកយ៉ាងណាក៏ដោយ ។ ការរចនាម៉ូដែល Rexton ឡើងគឺទទួលបានការកោតសរសើរពីអ្នកជំនាញខាងត្រួតពិនិត្យស្វ័យប្រវត្តិជាច្រើនថា ជារថយន្ត SUV ដ៏ស្រស់ស្អាតបំផុតនៅក្នុងទីផ្សារ ។
ចំណែករឿងម៉ាស៊ីនវិញ រថយន្ត SsangYong ម៉ូដែល Rexton បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.2 លីត្រ ប៉ុន្តែការដំណើរការម៉ាស៊ីនរបស់វាគឺស្រដៀងគ្នាទៅនឹងម៉ាស៊ីន 3.0 លីត្រដែរ ។ បច្ចេកវិទ្យានេះ គឺត្រូវបានក្រុមវិស្វកម្មនៃក្រុមហ៊ុន SsangYong រួមបញ្ជូនគ្នាយ៉ាងល្អឥតខ្ចោះ ស្របទៅនឹងការរួមបញ្ជូនគ្នា ៧ ល្បឿននៃរថយន្តដឹកជញ្ជូនម៉ូដែល Mercedes Benz» ។
នៅឆ្នាំ ២០១៩ នេះ នឹងក្លាយជាឆ្នាំដ៏គួរឱ្យរំភើបសម្រាប់ក្រុមហ៊ុន SsangYong ព្រោះថានឹងមានព្រឹត្ដិការណ៍ជាច្រើនកំពុងរង់ចាំនាពេលខាងមុខនេះ ។ ក្រុមហ៊ុន SsangYong គ្រោងនឹងដាក់បង្ហាញម៉ូដែលថ្មីមួយទៀតនៅពាក់កណ្តាលឆ្នាំនេះ និង កន្លែងតាំងបង្ហាញមួយផ្សេងទៀតនៅដើមឆ្នាំក្រោយនៅក្បែរតំបន់បឹងកេងកង ។
ក្រុមហ៊ុន SsangYong សូមស្វាគមន៍ចំពោះអតិថិជនទាំងអស់ឱ្យមកទស្សនាអគារតាំងបង្ហាញថ្មីរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវបទពិសោធថ្មីជាមួយនឹងរថយន្ត SsangYong ដែលពិភពលោកទទួលស្គាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី (កែងមហាវិថីសហព័ន្ធរុស្សី និង វត្តនាគវ័ន) សង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098 456 888 / 095 456 888 ៕