Galaxy Watch ថ្មី នឹងក្លាយជានាឡិកាដ៏វៃឆ្លាតលំដាប់កំពូលបំផុតរបស់ក្រុមហ៊ុនយក្ស សាមសុង !
បច្ចុប្បន្ននេះបច្ចេកវិទ្យាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួល និង ទាន់សម័យគួរឱ្យកត់ សម្គាល់ ។ ជាមួយគ្នានេះដែរក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ក៏បានបញ្ចេញនូវនាឡិកាវៃឆ្លាត (ស្មាតវ៉ច) របស់ខ្លួនកាលពីពេលថ្មីៗនេះដោយធ្វើការអភិវឌ្ឍន៍មុខងារថ្មីៗជាច្រើនដែលធ្វើឱ្យអតិថិជនដែលតែងតែគាំទ្រគ្រប់ផលិតផលរបស់ខ្លួនទាំងអស់កាន់តែមានការជឿជាក់ និង ពោរពេញដោយប្រណីតភាព ។
ថ្មីៗកន្លងមកនេះ សាមសុង បានបញ្ចេញនូវនាឡិកា Galaxy Watch របស់ខ្លួនដោយរចនាឡើងយ៉ាងល្អឥតខ្ចោះ និង ត្រូវបានគេចាត់ទុកថាជានាឡិកាវៃឆ្លាត (ស្មាតវ៉ច) ដ៏ល្អបំផុត ។ អ្វីដែលធ្វើឱ្យ Galaxy Watch ទទួលបានការជឿទុកចិត្ត និង គាំទ្រខ្លាំងបំផុតគឺដោយ សារតែចំណុចទាំង ៥ របស់វា ៖
១.មានតម្លៃសមរម្យបំផុត
២. មានរូបរាងល្អប្រណីតបែប Premium
៣. មានគ្រូពេទ្យចាំមើលថែ (Samsung Health Functions)
៤. ថាមពលថ្មកាន់បានយូរ
៥. អាចភ្ជាប់ជាមួយស្មាតហ្វូនទាំង (Android) និង (iOS) ។
មាន Galaxy Watch នឹងមានអ្វីៗទាំងអស់ស្ថិតក្នុងដៃរបស់លោកអ្នក ! លោកអ្នកអាចសាកសួរក៏ដូចជារកជាវ Galaxy Watch បាននៅតាមបណ្តាហាងទំនើប សាមសុង និង ដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕