ម៉ាស៊ីនត្រជាក់ សាមសុង S-Inverter Plus នឹងផ្តល់ជូនលោកអ្នកនូវផាសុកភាព និង ការសន្សំសំចៃខ្ពស់បំផុត
បច្ចុប្បន្ននេះគ្រួសារស្ទើរតែទាំងអស់សុទ្ធតែត្រូវការការរស់នៅប្រកបដោយផាសុកភាព និង មានភាពងាយស្រួល ។ ដោយមើលឃើញនូវតម្រូវការដ៏ចាំបាច់បែបនេះ ទើបក្រុមហ៊ុន សាមសុង បានបង្ហាញ និង ធ្វើការផ្តល់ជូននូវម៉ាស៊ីនត្រជាក់ ម៉ូឌែល AR10NYSHBWKNST និង AR13NYSHBWKNST របស់ខ្លួនដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជន។
គួរបញ្ជាក់ផងដែរថា ម៉ូឌែលស៊េរីថ្មីចុងក្រោយនេះគឺត្រូវបានផលិតឡើងដោយបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបៗដូចជា Digital 8-Pole, Virus Doctor និង R32 ជាមួយគ្នាតែម្តង ។ បច្ចេកវិទ្យាទាំងអស់នេះគឺពិតជាមានសារៈសំខាន់បំផុតក្នុងការធ្វើឱ្យបែបផែននៃការរស់នៅរបស់លោកអ្នកប្រកបដោយសុខមាលភាព និង មានភាពងាយស្រួលបំផុត ។ តើបច្ចេកវិទ្យាទាំងអស់នេះមានមុខងារអ្វីខ្លះ និង មានអត្ថប្រយោជន៍អស្ចារ្យប៉ុនណា ?
- Digital Inverter 8-Pole ៖ ជួយសន្សំសំចៃអគ្គិសនីរហូតដល់ 68% បើធៀបជាមួយនឹងម៉ាស៊ីនត្រជាក់ធម្មតា ។ ហើយអ្វីដែលពិសេសសម្រាប់បច្ចេកវិទ្យាមួយនេះ គឺមិនមានសំឡេងរំខាន និង ប្រើប្រាស់បានយូរអង្វែងផងដែរ ។
- Virus Doctor ៖ ជួយច្រោះយកធូលីដី មេរោគចម្លង និង បាក់តេរី ដែលមានក្នុងខ្យល់ ក្នុងបន្ទប់ ឬគេហដ្ឋានដែលអាចបង្កអាឡែរហ្ស៊ីបានយ៉ាងមានប្រសិទ្ធភាពរហូតដល់ 99% នេះបើយោងទៅលើឧបករណ៍ SPI (Samsung Plasma Icon) ដែលត្រូវបានធ្វើតេស្តដោយជោគជ័យនៅមជ្ឈមណ្ឌល Kitasato Environmental Science Center នៃប្រទេសជប៉ុន និង សាកលវិទ្យាល័យ Chungnam National University នៃប្រទេសកូរ៉េ ។
- ប្រព័ន្ធហ្គាសR32 ៖នេះគឺជាប្រព័ន្ធដ៏ពិសេសបំផុតក្នុងការកាត់បន្ថយការបំពុលបរិស្ថាន ហើយគ្រប់ពេលដែលលោកអ្នកបើកម៉ាស៊ីនត្រជាក់ឲ្យដំណើរការ គឺវាពិតជាមានសុវត្ថិភាពដល់បរិស្ថាន និង ផែនដី ។
ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីម៉ាស៊ីនត្រជាក់ សាមសុង S-Inverter plus (AR10NYSHBWKNST , AR13NYSHBWKNST) សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និង ដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកក៏អាចធ្វើការទំនាក់ទំនងមកកាន់លេខ 1800 203 232 បាន ៕