Connect with us

អត្ថបទក្រុមហ៊ុន

នេះនែ ! ម៉ូ​ឌែ​ល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទាំង ៥ ដែលមាន​ភាពលេច​ធ្លោ​

on

Advertisement

​សង្គ្រាម​ទីផ្សារ​ទូរស័ព្ទដៃ​កំពុងមាន​ការប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ ដើម្បី​ទាក់ទាញ​អតិថិជន​របស់​ពួកគេ​ទាំង​គុណភាព និង តម្លៃ ​។ តាម​ការសង្កេត​ជាទូទៅ​បាន​ឲ្យ​ដឹងថា មនុស្ស​ដែលមាន​វ័យ​ពី​១៥ ​ឆ្នាំ ឡើងដល់ ​៤៥ ​ឆ្នាំ សុទ្ធ​តែមាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​ទាំងអស់ ដោយ​អ្នកខ្លះ​មាន​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ ១ ​គ្រឿង ហើយ​អ្នក​ខ្លះទៀត​មាន ​២ ​គ្រឿង ៣ ​គ្រឿង​ក៏មាន ដើម្បី​បំពេញ​កិច្ចការងារ​ប្រចាំថ្ងៃ និង តម្រូវ ការ​ជា​ចាំបាច់​របស់​ពួកគេ ។

ដោយ​សង្កេតឃើញ​កត្តា​ទាំងអស់នេះ ទើប​ជំរុញ​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ល្បីៗ​ទាំងអស់ ខិតខំ​ប្រឹងប្រែង​រក​អ្វីដែល​ថ្មី​សម្រាប់​ផលិត​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ជំនាន់​ក្រោយៗ​របស់​ពួកគេ​ឲ្យ​កាន់តែ​ល្អ និង ទាក់ទាញ​ ។ អ្វីដែល​ផលិតករ​ទូរស័ព្ទ និង ម្ចាស់​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​តែងតែ​គិតគូរ​នោះ ការ​រចនា​រូបរាង​ខាងក្រៅ​ដែលមាន​ភាព​ទាក់ទាញ និង ​គុណភាព​ផ្នែក​ខាងក្នុង​ដែល​ទាន់សម័យ​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប និង តម្លៃ​សមរម្យ​អាច​ទ​ទូល​យកបាន​ក្នុង​ទីផ្សារ​ទូរស័ព្ទ ។

មាន​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ចំនួន​ ៥ ដែល​កំពុងមាន​ភាពលេច​ធ្លោ​ខ្លាំង​ក្នុង​ទីផ្សារ​ទូរស័ព្ទ មិន​ថា​នៅក្នុង​ប្រទេស​កម្ពុជា ឬ បណ្តា​ប្រទេស​នៅលើ​សកលលោក​នោះទេ ដែល​ក្នុងនោះ​មាន​ស្មា​ត​ហ្វូ​ន Apple, Samsung, OPPO, LG និង Sony ជាដើម ​។ Apple, Samsung ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចាស់ទុំ​ជាងគេ​ដែលមាន​ការគាំទ្រ​ច្រើន​ ។ ចំណែក​ម៉ូ​ឌែ​ល LG និង Sony វិញ​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ដែល​បាន​កសាង​កេ​រ្តិ៍​ឈ្មោះ​យូរ​មកហើយ​ដែរ ហើយ​មនុស្ស​ជំនាន់​ថ្មី​មួយចំនួន​នៅតែ​ប្រើប្រាស់​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ទាំងនេះ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ ។

ស្របពេល​ជាមួយគ្នានេះដែរ បើ​យើង​ក្រឡេកមើល​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ជំនាន់​ថ្មីៗ​អី​ឡូ​វ​នេះ​វិញ ហាក់​មាន​ចំណុច​លេចធ្លោ​កាន់តែខ្លាំង​បន្ថែមទៀត ដែល​អាច​អ​ន្ទ​ង​ចិត្ត​អ្នកប្រើប្រាស់​ទូរស័ព្ទ​សឹងតែ​គ្រប់​វ័យ នោះ​គឺ​ស្មា​ត​ហ្វូ​ន​របស់ OPPO តែម្តង ដែល​គ្រប់​ម៉ូ​ឌែ​ល​របស់​ក្រុមហ៊ុន​នេះ​តែងតែ​ទទួលបាន​ការគាំទ្រ​ខ្លាំង​តាំងពី​ឆ្នាំ​ ២០១៦​ មកម្ល៉េះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​។ ដូចដែល​លោកអ្នក​ធ្លាប់​បានដឹង​ស្រាប់​ហើយ​ថា​ម៉ូ​ឌែ​ល F9 និង R17 Pro ជា​អ្នកជំនាន់ក្រោយ​របស់ OPPO ពិតជា​ប្លែក​ភ្នែក ​និង ​ទាក់ទាញ​ខ្លាំង​មែនទែន ទាំង​រូបរាង​ខាងក្រៅ និង ពណ៌​បែប Gradient ។

ជាពិសេស​គឺ​ម៉ូ​ឌែ​ល R17 Pro ដែលមាន​ទំ​ហ Ram 8GB កាមេរ៉ា​បែប​បច្ចេកវិទ្យា​ដ៏​ទំនើប និង បច្ចេកវិទ្យា​សាក​ថ្ម Super VOOC សាក​ត្រឹមតែ​រយៈពេល​ខ្លី និង មាន​សុវត្ថិភាព​ថែម​ទៀតផង ដែល​អាច​និយាយថា​បាន​ថា​បានធ្វើ​ឲ្យ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​ជំនាន់​ចាស់ៗ មានការ​ញាក់សាច់​តែម្តង ពី​ព្រោះតែ​អតិថិជន​យ៉ាងច្រើន​លើសលុប បាន​សម្រុក​ទៅជា​វ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មីៗ​របស់ OPPO ភ្លូកទឹកភ្លូកដី ដែល​ធ្វើ​ឲ្យ​អត្រា​លក់​ចេញ​របស់​ក្រុមហ៊ុន​នេះ​នៅលើ​ទីផ្សារ​ហក់​ឡើង​ខ្ពស់​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ។ ដូច្នេះ​យើងទាំងអស់គ្នា​រង់ចាំ​មើល​ជា​បន្តទៅ​ទៀតថា ម៉ូ​ឌែ​ល​ទូរស័ព្ទ​ណាខ្លះ​ដែល​អាច​ទាក់ទាញ​អ្នកប្រើប្រាស់​បាន​ច្រើនជាងគេ តើ​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ណា​មាន​ប្រជាប​ប្រិយភាព​ខ្លាំងជាងគេ​នៅ​ឆ្នាំ​បន្តបន្ទាប់​ ? ៕

អត្ថបទពេញនិយម

លែងលះ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​ឈុន​ ​សុវណ្ណ​ភក្តី​ ​ភ្ជាប់ពាក្យ​ជាមួយ​ស្រី​ស្អាត​ ​សុវណ្ណ​ ​រ៉ា​ផា​ ​ថ្ងៃនេះ​​
នាង ប្រាក់​សុគន្ធ រក​ទ្រនំបាន ​ក្រោយ​ដើរ​វិល​វល់​អស់​ជាច្រើន​ឆ្នាំ !
អាសូរណាស់ ! ស្រ្តីម្នាក់ដើរៗស្រាប់តែកើតកូនកណ្តាលថ្នល់ គ្មានអ្នកជួយមានតែអ្នកទាញទូរស័ព្ទថត ព្រោះយល់បែបនេះ !
ជនល្មើសម្នាក់ ត្រូវកាត់ទោសប្រហារជិវិត ពីបទប្លន់រំលោភ និង សម្លាប់នារីអ្នកដំណើរដ៏ស្រស់ស្អាតម្នាក់

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន36 mins ago

តើ​អ្នក​បាន​ត្រៀមខ្លួន​ហើយ ​ឬ​នៅ​សម្រាប់​ការបង្ហាញ​ខ្លួន​របស់ Galaxy S10 នៅ​យប់​នេះ​ ? (វីដេអូ)

​ភ្នំពេញ​៖ ទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង ​ប្រទេស​ស្ទើរតែ​ទាំងអស់​ជុំវិញ​ពិភពលោក​កំពុងធ្វើការ​រាប់​ថយក្រោយ​យ៉ាង​អន្ទះសារ​នៃ​វត្តមាន​កំពូល​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ។ ​គួរបញ្ជាក់​ផងដែរ​ថា​កាលពីពេល​ថ្មីៗ​នេះ​វីដេអូ Teaser ថ្មី​មួយ​នៅក្នុង​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង ដែល​ទើប​បង្ហោះ​ចេញ​ជាមួយនឹង​លេខ ១០ ព្រមទាំង​កាលបរិច្ឆេទ​នៃ​ការបង្ហាញ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ត្រកូល Galaxy ស៊េរី​ទំនើប​ចុងក្រោយ​ប្រចាំឆ្នាំ ២០១៩ នឹង​បង្ហាញ​ជា​ផ្លូវការ​នារាត្រី​នេះ​នៅក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) រដ្ឋ​កាលីហ្វ័រ​ញ៉ា...

អត្ថបទក្រុមហ៊ុន2 days ago

អបអរសាទរ​អ្នកឈ្នះ​ទាំងបី​រូប​ ពី​ការចាប់​រង្វាន់​លើកទីមួយនៃ​ប្រូ​ម៉ូ​សិន​យក្ស​របស់ Huawei ! (វីដេអូ)

ភ្នំពេញ ថ្ងៃទី ១៨ កុ​ម្ភៈ ឆ្នាំ ២០១៩ ៖ ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​ពីរ​ក្នុង​ពិភពលោក បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ប្រូ​ម៉ូ​សិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 និង ​កម្មវិធី​ចាប់​រង្វាន់​លើកទីមួយ...

អត្ថបទក្រុមហ៊ុន3 days ago

វ៉ាវ ! ទូរស័ព្ទ R17 Pro ដ៏ស្រស់ស្អាតនឹងក្លាយជារបស់លោកអ្នកភ្លាមៗ ដោយគ្រាន់តែចូលរួមលេងហ្គេមជាមួយ OPPO

ថ្មីៗនេះយោងតាម Facebook Page របស់ក្រុមហ៊ុន OPPO នៅកម្ពុជាបានឲ្យដឹងថាក្រុមហ៊ុននឹងរៀបចំកម្មវិធីតាំងបង្ហាញផលិតផលទូរស័ព្ទ ម៉ូឌែល R17 Pro នៅពេលខាងមុខនេះ ដោយមានភ្ជាប់ជាមួយនឹងការលេងហ្គេមដើម្បីឈ្នះរង្វាន់ទូរស័ព្ទ ម៉ូឌែល R17 Pro ថ្មីសន្លាង និង ស្រស់ស្អាត មួយគ្រឿងដែលមានតម្លៃ ៦៩៩ ដុល្លារអាមេរិក...

អត្ថបទក្រុមហ៊ុន4 days ago

អគារតាំង​បង្ហាញរថយន្ត SsangYong​ ​ដែលស្ថិតនៅ​ទីតាំង​ប្រកបដោយ​សក្តានុពល​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​ បានបើក​ដំណើរការហើយ !

​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន SsangYong Cambodia និង​ ការទទួលយក​ម៉ាក​សញ្ញា​រថយន្ត​ដ៏​ទំនើប​នេះ​របស់​ប្រជាជន​កម្ពុជា​បានធ្វើឱ្យ SsangYong សម្រេចចិត្ត​ពង្រីក​អគារ​តាំង​បង្ហាញ​របស់ខ្លួន​បន្ថែម​ទៀត ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​ដែលមាន​តម្រូវការ​លើសពី​ការរំពឹងទុក​ ។​ នៅក្នុង​ឆ្នាំនេះ SsangYong បាន​បើក​កន្លែង​អគារ​តាំង​លក់​រថយន្ត​ទំនើប​របស់ខ្លួន​នៅ​ទីតាំង​ដែល​ងាយស្រួល​រកឃើញ​បំផុត​នៅ​រាជធានី​ភ្នំពេញ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ ​២០១៩ ​។ អគារ​តាំង​បង្ហាញ​រថយន្ត...

អត្ថបទក្រុមហ៊ុន5 days ago

ដោយសារតែចំណុចពិសេសៗទាំងអស់នេះ ទើបធ្វើឱ្យទូទឹកកក Samsung Twin Cooling Plus ក្លាយជាជម្រើសទី ១ សម្រាប់លោកអ្នក !

ភ្នំពេញ​៖ តើ​លោកអ្នក​កំពុង​ធុញទ្រាន់​ជាមួយនឹង​ក្លិនឆ្អាប ឬ​ក្លិន​មិនល្អ​នៅក្នុង​ទូ​ទឹក​ករ​បស់​អ្នក​មែន​ទេ​ ? ឈប់​បារម្ភ​ទៀត​ទៅ ​! ជាមួយ​ទូទឹកកក ​សាម​សុង ​ទា្វរ​ពីរ ម៉ូ​ដែល Twin Cooling Plus ដែលមាន​ភាពបត់បែន និង ​ភាពងាយស្រួល​បំផុត​ ។ ខាងក្រោម​នេះ​គឺជា​ហេតុផល និង ​ចំណុច​ពិសេស​ដែល​អាចធ្វើឱ្យ​អតិថិជន​ទាំងអស់​មិនអាច​ដកចិត្ត​ចេញពី​ទូទឹកកក​ស៊េរី​ថ្មី​មួយ​នេះ​បាន​...

តោះមើល3 months ago

សើចចុកពោះ ! ស្ដេចហ្គេម រៀបរាប់ពីប្រវត្តិលួចស្រឡាញ់នារីម្នាក់ កាលនៅក្មេង (វីដេអូ)

ប្រិយមិត្ត​ភាគច្រើន​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រាកដជា​ស្គាល់ «​ស្ដេច​ហ្គេម​» ច្បាស់​ដូច​ថ្ងៃ ដែល​បច្ចុប្បន្ន​លោក​ជា​តារា​ហ្វេ​ស​ប៊ុ​ក​មួយរូប​កំពុងតែ​ល្បី​ខ្លាំង​មែនទែន​ ក្នុង​ស្រទាប់​មិត្ត​យុវវ័យ​សម្រាប់​ឆ្នាំ ២០១៨ នេះ ។«​ស្ដេច​ហ្គេម​» មានឈ្មោះ​ពិត​ថា ងួន ស៊ី​ណាត ហៅ​ម៉ាប់ ឆ្នាំ​ថ្មី​នេះ​លោក​មាន​អាយុ ៣៥ ឆ្នាំ​ហើយ ។ ខណៈ​ចូលរួម​ក្នុង​កម្មវិធី «​តោះ​មើល​» ស្ដេច​ហ្គេម...

តោះមើល4 months ago

មុំ សុទ្ធារ៉ា ដាច់ចិត្តបង្ហើបពីប្រវត្តិពេលចាប់ផ្ដើមអាជីពសិល្បៈដំបូង (វីដេអូ)

កម្មវិធី «តោះមើល» ក្នុងសប្ដាហ៍នេះ ប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើលនូវវត្តមានតារាកិត្តិយសមួយរូប ដែលលោកមានរូបរាងស្រស់សង្ហា និង កំពុងបោះជំហានយ៉ាងរលូនក្នុងវិថីសិល្បៈគឺតារាសម្ដែង​ មុំ សុទ្ធារ៉ា ។ប្រុសស្អាត មុំ សុទ្ធារ៉ា ចាប់ផ្ដើមអាជីពសិល្បៈតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ។ បើរំឭកពីអតីតកាលពេលចាប់ផ្ដើមប្រឡូកក្នុងអាជីពមួយនេះដំបូង កំលោះសង្ហា មុំ សុទ្ធារ៉ា...

តោះមើល4 months ago

ពិនិត្យរកសញ្ញា «ជំងឺមហារីកសុដន់» ដោយខ្លួនឯង គួរកុំភ្លេចគន្លឹះដ៏សំខាន់ៗទាំងអស់នេះ ! (វីដេអូ)

បច្ចុប្បន្ននេះ «​ជំងឺមហារីក​សុដន់​» កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក និង ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ ។ ស្ត្រី​ទាំងអស់​នៅលើ​ពិភពលោក កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​ជំងឺ​ដ៏​កាច​សាហាវ​នេះ ប៉ុន្ដែ​ជាក់ស្ដែង​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​យើង​មួយចំនួន នៅ​ពុំទាន់​បាន​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​នូវ​ជំងឺ​នេះ​នៅឡើយ ។​​ហេតុដូច្នេះ កម្មវិធី «​តោះ​មើល​» នៅក្នុង​សប្ដាហ៍​នេះ​នឹង​បង្ហាញ​ទស្សនីយភាព​មួយ​ថ្មី ដើម្បី​បន្ថែម​ការយល់ដឹង​កាន់តែច្បាស់​ដល់​សុភាពនារី​កម្ពុជា​គ្រប់រូប អំពី​វិធី​យល់ដឹង​ដោយ​ខ្លួនឯង​នូវ​មុខសញ្ញា​ថា អ្នក​កំពុងមាន «​ជំងឺមហារីក​សុដន់​» ឬ​យ៉ាងណា តាមរយៈ​យុទ្ធនាការ​ពិនិត្យ...

Loading…