នណាខ្លះជាអ្នកជំនាញថតរូបនៅពេលយប់?
ជាការពិតណាស់ កាលពីពេលថ្មីៗនេះ យើងបានសង្កេតឃើញនៅលើបណ្តាញសង្គមរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព និង តារានិយមលេងហ្វេកប៊ុកល្បីៗជាច្រើនរូបបានបង្ហោះរូបភាពបែបគំនូរមួយសន្លឹក ដោយមានបុរសម្នាក់កាន់កាមេរ៉ាថតរូប និងមានអក្សរសរសេរនៅខាងក្រោមថា “ អ្នកជំនាញថតរូបពេលយប់ ?“ បានទទួលការ Like , Comment និង Share បន្តគ្នាយ៉ាងគគ្រឹកគ្រេងនៅលើបណ្តាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះ។
តើលោកអ្នកមានចំងល់ដូចយើងខ្ញុំដែរឬទេ? ហេតុអ្វីបានជានៅលើ Account Facebook ឬ Page Official របស់ពួកគាត់បង្ហោះរូបនេះ? ដែលនៅក្នុងនោះរួមមានគណនីហ្វេសប៊ុករបស់ លោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា, លោក ឈឹម សក្កដា ,កញ្ញា ហ៊ិន ច័ន្ទនីរត្ន័ ,លោក ជា សុវណ្ណារឹទ្ធ, អ្នកនាង សុខ សុម៉ាវតី ,អ្នកនាង នាងសុវ៉ាតនា ហៅ DJ Nana ,លោក ហៃ ប៉ាវហុង ,កញ្ញា ស៊ីន យូប៊ីន និង កញ្ញា សាឡាត់ ស្រីឡាងជាដើម ដែលសុទ្ធសឹងតែជាតារាសម្តែង និង ជាពិធីករ ពិធីការិនីដ៏មានប្រជាប្រិយភាពប្រចាំនៅប្រទេសកម្ពុជាផងដែរ។
ប្រសិនបើលោកអ្នកក្រឡេកមើលរូបភាពមួយសន្លឹក ដែលពួកគាត់បានបង្ហោះដំណាលៗគ្នានោះ! តើរូបនេះមានន័យដូម្តេច? តើរូបនេះចង់សំដៅទៅលើអ្វីទៅ ? តើលោកអ្នកមានការងឿងឆ្ងល់ដូចយើងខ្ញុំទេ ថាតើមានមូលហេតុអ្វីខ្លះបានជាពួកគាត់ទាំងអស់គ្នាបង្ហោះរូបនេះដូចៗគ្នាយ៉ាងដូច្នេះ ? តិចលោពួកគាត់ចូលរួមប្រកួតថតរូបទាំងអស់គ្នាទៅ! ហើយតើអ្នកណាខ្លះចាប់អារម្មណ៍នឹងការបង្ហោះរូបភាពរបស់ពួកគាត់ ដែលជាIdol របស់លោកអ្នក? មានបានសាកសួរគាត់ឬនៅ? អ្នកណាខ្លះអាចទាយដឹងពីអត្ថន័យនៃរូបភាពដែលពួកគាត់បានបង្ហោះនោះ ? ពិតជាចង់ដឹងខ្លាំងណាស់ អ៊ីចឹងចាំមើលសកម្មភាពពួកគាត់ជាបន្តទៅទៀត ៕
អត្ថបទ ក្រុមហ៊ុន