រកឃើញហើយម្ចាស់ពាន Road 2the Star រដូវកាលទី ៣ គឺ សម្បត្តិ
រដូវកាលទី ៣ នេះ ម្ចាស់ពានកាន់តែខ្លាំងពោពេញដោយសមត្ថភាព និង មានភាពជាសិល្បៈករអាជីពនៅលើឆាកផ្តាច់ព្រ័ត្រ។
សម្បត្តិ ពិតជាមានសមត្ថភាពខ្លាំងទាំងការ ច្រៀង រាំ សម្តែង និង បង្ហាញម៉ូដ ដោយសារតែ Road 2the Star ជាកម្មវិធីប្រកួតទេពកោសល្យចម្រុះ ហេតុនេះហើយការប្រកួតលើឆាកផ្តាច់ព្រ័ត្រ បានយកវិញ្ញាសារទាំង ៤ ដែលមានដូចជា ច្រៀង រាំ សម្តែង និង បង្ហាញម៉ូដ រួមបញ្ចូលគ្នាក្នុងឆាកតែមួយ បង្កើតបានជាទស្សនីយិ៍ភាពថ្មីប្លែកដែលលើសពីការប្រកួត។
សន្ទុះនៃការគាំទ្រកម្មវិធីប្រកួតរបស់ខ្មែរ បានធ្វើឱ្យ Road 2the Star វិវឌ្ឍខ្លួនពីមួយរដូលកាលទៅមួយរដូវកាលកាន់តែធំ កាន់តែអស្ចារ្យ ជាក់ស្តែងរដូវកាលទី ៣ នេះ Road 2the Star បានធ្វើឱ្យអ្នកគាំទ្រស្ងើចសសើរកាន់តែខ្លាំងចំពោះកម្មវិធីប្រកួតរបស់ខ្មែរ ដែលរៀបចំបានកាន់តែល្អ ប្រកបដោយគុណភាព។
មិនត្រឹមតែប៉ុណ្ណោះ ហ្គេតប៊ី ដែលជាផលិតផលដ៏ពេញនិយមសម្រាប់បុរស ក៏បានគាំទ្រ និងឧបត្ថម្ភដល់កម្មវិធី Road 2the Star តាំងពីការចាប់ផ្តើមរដូវកាលទី ១ រហូតមកដល់រដូវកាលទី ៣ នេះដែរ ក៏ព្រោះតែហ្គេតប៊ីមានទស្សនៈវិស័យដូចគ្នាក្នុងការជួយជ្រោមជ្រែងយុវវ័យកម្ពុជា ឱ្យសម្រេចក្តីស្រមៃ។
លោក Tetsuo Waka bayashi ដែលជា Director Mandom corporation Thailand តំណាងហ្គេតប៊ី ក៏បានថ្លែងការអរគុណចំពោះប្រជាជនកម្ពុជាដែលបានគាំទ្រហ្គេប៊ីផងដែរ។
ក្រុមហ៊ុន Mandom គឺជាក្រុមហ៊ុនជប៉ុន ដែលបាននាំមកនូវផលិតផលសម្រាប់បុរសគឺ ហ្គេតប៊ី មកកាន់កម្ពុជាដំបូងក្នុងឆ្នាំ ២០១១ ក្នុងកំឡុងពេលប្រកួត បេក្ខជន Road 2the Star ក៏បានប្រើប្រាស់នូវផលិតផលហ្គេតប៊ីគ្រប់ប្រភេទដូចជា ផលិតផលច្នៃម៉ូដសក់ GATSBY Styling Wax, Styling Pomade, ស្ព្រៃយិ៍បាញ់សក់, ហ្វូមលាងមុខត្រជាក់ហ្គេតប៊ី, រ៉ូលអនលុញក្លៀកការពារលើស ៧២ ម៉ោង, ស្ព្រៃយិ៍បាញ់ក្លៀក និង ទឹកអប់ហ្គេតប៊ី។
ដើម្បីផ្លាស់ប្តូរពួកគេឱ្យកាន់តែមានភាពទាក់ទាញ ហ្គេតប៊ី ពិតជាមានមោទនភាពក្នុងការចូលរួមចំណែកផ្លាស់ប្តូរបេក្ខជន ព្រោះរូបរាងខាងក្រៅស្រស់សង្ហារ គឺជាភាពទាក់ទាញដ៏សំខាន់ដែលជួយឱ្យមនុស្សគ្រប់គ្នាទទួលបានឱកាស និង ភាពជោគជ័យ។
សូមគាំទ្រ ហ្គេតប៊ី ដោយទិញផលិតផល ហ្គេតប៊ី ដែលមានបិទស្ទីកកឺ DKSH Cambodia ដែលជាក្រុមហ៊ុនចែកចាយស្របច្បាប់របស់ ហ្គេតប៊ី។ អរគុណប្រជាជនកម្ពុជាដែលបានគាំទ្រហ្គេតប៊ី និង ជាផ្នែកមួយនៃក្រុមគ្រួសារហ្គេតប៊ី៕