ញាក់សាច់ ! ទិញស្មាតហ្វូន Huawei ឈ្នះសុទ្ធតែរថយន្ត Mazda 2 និង រង្វាន់ជាច្រើនទៀត !
ភ្នំពេញ, ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៩ ៖ កាដូឆ្នាំថ្មីឡូយអស់ស្ទះពី Huawei ! ឱកាសឈ្នះរថយន្ត Mazda 2 ម៉ូតូ Zoomer X និងទូរទស្សន៍ Smart TV 43 អ៊ីង ដោយគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i និង nova3! ងាយៗ ! រាល់ការទិញ ស្មាតហ្វូនម៉ូដែលណាមួយក្នុងចំណោមម៉ូដែលទាំងបួនចាប់ពីថ្ងៃ ២៦ ខែមករា ដល់ ថ្ងៃ ២៧ ខែមេសា ហើយគ្រាន់តែបំពេញឈ្មោះ ម៉ូដែលទូរស័ព្ទ និង លេខ IMEI យកទៅដាក់នៅតាមបណ្តាហាងទូរស័ព្ទដៃគូរបស់ Huawei ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់ ។ ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលមានការចាប់រង្វាន់ធំជារថយន្តម៉ាកល្បីបែបនេះ ។
ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់ពីរសប្តាហ៍ម្តង ។
- ការចាប់រង្វាន់លើកទីមួយ ៖ ជាការចាប់រង្វាន់ម៉ូតូ Zoomer X មួយរង្វាន់ និង ទូរទស្សន៍ Smart TV 43 អ៊ីង ២ រង្វាន់ ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃ ១៥ ខែកុម្ភៈ ផ្សាយផ្ទាល់នៅលើ Facebook page របស់ Huawei ( Huawei Mobile) ។
- ការចាប់រង្វាន់លើកទីពីរ ៖ ជាការចាប់រង្វាន់ម៉ូតូ Zoomer X មួយរង្វាន់ និង ទូរទស្សន៍ Smart TV 43 អ៊ីង ២ រង្វាន់ ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃ ១ ខែមីនា ផ្សាយផ្ទាល់នៅលើ Facebook page របស់ Huawei ( Huawei Mobile) ។
- ការចាប់រង្វាន់លើកទីបី ៖ ជាការចាប់រង្វាន់ម៉ូតូ Zoomer X មួយរង្វាន់ និង ទូរទស្សន៍ Smart TV 43 អ៊ីង ២ រង្វាន់ ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃ ១៥ ខែមីនា ផ្សាយផ្ទាល់នៅលើ Facebook page របស់ Huawei ( Huawei Mobile) ។
- ការចាប់រង្វាន់លើកទីបួន ៖ ជាការចាប់រង្វាន់ម៉ូតូ Zoomer X មួយរង្វាន់ និង ទូរទស្សន៍ Smart TV 43 អ៊ីង ២ រង្វាន់ ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃ ២៩ ខែមីនា ផ្សាយផ្ទាល់នៅលើ Facebook page របស់ Huawei ( Huawei Mobile) ។
- ការចាប់រង្វាន់លើកចុងក្រោយ ៖ ជាការចាប់រង្វាន់ធំ រថយន្ត Mazda 2 នាំចូល និង ចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group មួយរង្វាន់ និង ទូរទស្សន៍ Smart TV 43 អ៊ីង ៤ រង្វាន់ ដែលនឹងធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និង Facebook page របស់ Huawei ( Huawei Mobile) ។
លក្ខខណ្ឌ និង ព័ត៌មានលម្អិត ៖
– អតិថិជនមានសិទ្ធក្នុងការចូលរួមការចាប់រង្វាន់សម្រាប់រាល់ការទិញស្មាតហ្វូន Huawei អេ 7 nova3Lite nova3i និង nova3 ពីតាមបណ្តាហាងទូទាំងប្រទេសដែលមានលក់ស្មាតហ្វូនដែលមានធានាជាផ្លូវការ Huawei តែប៉ុណ្ណោះ .
– ទូរស័ព្ទត្រូវតែបើកដំណើរការ (Activate) ចាប់ពីថ្ងៃ ២៦ ខែមករា ដល់ ថ្ងៃ ២៧ ខែមេសា ឆ្នាំ ២០១៩ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់ ។
– អតិថិជនត្រូវតែបំពេញព័ត៌មានឲ្យបានត្រឹមត្រូវនិងលម្អិត ដូចជាឈ្មោះ លេខទូរសព្ទ័ … លើបណ្ណធានាលើសន្លឹកផ្នែកអ្នកលក់ (Dealer) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលបានទិញ និង កំណត់ ។
– លេខ IMEI ដែលមានមិនទាន់បានឈ្នះក្នុងការចាប់រង្វាន់ម្តងៗ នៅតែមានឱកាសចូលរួមសម្រាប់ការចាប់រង្វាន់បន្តបន្ទាប់រហូតដល់ការចាប់រង្វាន់លើកចុងក្រោយ ។
– លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងទៅអ្នកឈ្នះ មានតែមួយខ្សែគត់ដែលក្រុមហ៊ុនបានកំណត់ ។
– អ្នកឈ្នះត្រូវតែមកបើករង្វាន់ដោយផ្ទាល់ តាមពេលវេលាជាក់លាក់ដែលកំណត់ដោយក្រុមហ៊ុន ។
– អ្នកឈ្នះត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណ ឬ ឯកសារសម្គាល់ខ្លួននានា ព្រមទាំងទូរស័ព្ទដើម្បីធ្វើការផ្ទៀងផ្ទាត់នឹង IMEI ដែលបានឈ្នះ ។
– រង្វាន់នឹងត្រូវចាត់ទុកជាអសារបង់ ប្រសិនបើអ្នកឈ្នះខកខានមិនបានមកបើករង្វាន់តាមការកំណត់របស់ក្រុមហ៊ុន ។
– រង្វាន់ទាំងអស់មិនអាចដូរជាសាច់ប្រាក់ រឺរង្វាន់ផ្សេងៗ ដែលមានតម្លៃស្មើឡើយ ។
– ក្រុមហ៊ុនរក្សាសិទ្ធក្នុងការផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗ រឺប្តូររង្វាន់ដែលមានតម្លៃស្មើ រួមទាំងកាលបរិច្ឆេទ ទីកន្លែងចាប់រង្វាន់ ដោយមិនចាំបាច់ជូនដំណឹងជាមុន ដែលជាការសម្រេចចិត្តចុងក្រោយរបស់ក្រុមហ៊ុន ។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន អេ 7 មានតម្លៃត្រឹមតែ $189 nova3 Lite តម្លៃ $259 nova3i តម្លៃ $299 និង nova3តម្លៃ$469 ។ ប្រញាប់ឡើងប្រូម៉ូសិនពិសេសមិនធ្លាប់មាននេះ ចាប់ផ្តើមពីថ្ងៃ ២៦ ខែមករា ដល់ ថ្ងៃ ២៧ ខែមេសា ឆ្នាំ ២០១៩ សម្រាប់រាល់ការជាវស្មាតហ្វូនទាំងបួនម៉ូដែលនៅតាមបណ្តាហាងដៃគូរបស់ Huawei នៅទូទាំងប្រទេស ៕
សម្រាប់ព៌ត័មានលម្អិតបន្ថែម ៖
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Website: https://consumer.huawei.com/kh/
Youtube Channel: https://bit.ly/2wTMMJL
Tik Tok Official: http://vt.tiktok.com/EnMjA/
Instagram: https://www.instagram.com/huaweimobilekh/