កប់ខ្លាំងណាស់ ! ម៉ូតូ ហុងដា PCX150 ស៊េរីថ្មី PRIME OF PERFECTION សម្ពោធជាផ្លូវការហើយ ជាមួយរូបរាងដ៏ទាក់ទាញបំផុត
ភ្នំពេញ, ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ៖ ក្រុមហ៊ុន N. C. X. Company Limited ជាក្រុមហ៊ុនតែមួយគត់ទទួលបានសិទ្ធិក្នុងការផលិត និង ដំឡើងម៉ូតូម៉ាក ហុងដា និង ជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ ម៉ូតូម៉ាក ហុងដាស៊េរីថ្មី នៅសណ្ឋាគារ រ៉ូសវូដភ្នំពេញ អគារវឌ្ឍនៈ ជាន់ទី ៣៦ ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ ។
ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា ក្រុមហ៊ុន N. C. X. Company Limited បានរៀបចំកម្មវិធីដ៏អស្ចារ្យដែលមានការចូលរួមដោយភ្នាក់ងារចែកចាយម៉ូតូម៉ាក ហុងដា ដៃគូពាណិជ្ជកម្ម ភ្នាក់ងារផ្សព្វផ្សាយ និង អ្នកសារព័ត៌មាន ក្នុងគោល បំណងដើម្បីបង្កើតភាពរីករាយ និង មានមោទនភាពបើកសម្ពោធម៉ូតូហុងដាស៊េរីថ្មីរបស់ខ្លួន ។
ម៉ូតូហុងដា PCX150 ស៊េរីថ្មី ជាមួយនឹងការរចនាដ៏ទាក់ទាញ បានឆ្លុះបញ្ចាំងពីបែបផែនជីវិតពោរពេញដោយភាពនាំមុខគេនៃប្រណីតភាព មោទនភាព និង ភាពជោគជ័យរបស់អ្នក ដោយរចនាថ្មីជាមួយ ៖
NEW LUXURIOUS SPORT DESIGN ដោយ UNDERSIDE PANEL ពណ៌ក្រហម ធ្វើឲ្យការបើកបរកាន់តែអង់អាចក្លៀវក្លាលើសពីការរំពឹងទុក និង ជានិមិត្តសញ្ញានៃប្រណីតភាព ។
NEW GOLDEN CAST WHEELS ជាកង់មានកាំពណ៌មាសថ្មីដំបូងគេដែលបំពាក់ជាមួយសំបកកង់ម៉ាក Michelin បង្កើនភាពទាក់ទាញគ្រប់ចលនានាពេលបើកបរ ។
DART LINER LED HEADLIGHT ចង្កៀងមុខបំពាក់ដោយ LED ទំនើបជំនាន់ចុងក្រោយ រចនាម៉ូដយ៉ាងល្អប្រណីត បញ្ចេញពន្លឺយ៉ាងត្រចះ ដែលឆ្លុះបញ្ចាំងពីភាពឥតខ្ចោះនៃប្រណីតភាព ។
SUPREME LED TAIL LIGHT DESIGN ភ្លើងកន្ទុយក្រោយ LED បង្ហាញពីពន្លឺដ៏ទំនើប បង្ហាញពីឧត្តមភាពគ្រប់ជ្រុងជ្រោយ និងបង្កើននូវការពេញចិត្តដ៏លើសលុប ។
WELCOME LIGHT ដំបូងគេបង្អស់មានតែលើម៉ូតូហុងដា បានបំពាក់លើ ម៉ូតូហុងដា PCX150 ស៊េរីថ្មី បង្កើននូវឧតម្តភាពដ៏លើសលុបជាមួយនឹងភ្លើង LED ដ៏ល្អឆើត ។
CONSOLE BOX WITH POWER OUTLET កាន់តែទំនើបឈានមុខគេ កន្លែងសាកថ្ម ជាមួយប្រអប់ធំទូលាយសម្រួលដល់ការដាក់ទូរស័ព្ទដៃគ្រប់ប្រភេទ ធ្វើឱ្យជីវិតលោកអ្នករស់រវើក អស់បារម្ភពីការអស់ថ្ម ។
LUGGAGE BOX WITH SEAT STOPPER ឃ្លុបក្រោមកែបធំទូលាយ ចំណុះ ២៨ លីត្រ ផ្ដល់ភាពងាយស្រួលសម្រាប់ផ្ទុកមួកសុវត្ថិភាព និង ឧបករណ៍ផ្សេងៗបានច្រើនសន្ធឹក ។
លើសពីនេះទៅទៀត ម៉ូតូហុងដា PCX150 ស៊េរីថ្មី ក៏ត្រូវបានបំពាក់មកជាមួយនូវបច្ចេកវិជ្ជាដ៏ឆ្លាតវៃជាច្រើនទៀត ៖
- ESP (ENHANCED SMART POWER) ជាបច្ចេកវិជ្ជាទំនើបធ្វើឱ្យម៉ាស៊ីនមានថាមពលកាន់តែខ្លាំង ជាមួយសំឡេងស្ងាត់ និង កាន់តែសន្សំសំចៃសាំង ។
- COMBI BRAKE ជាប្រព័ន្ធហ្វ្រាំងផ្គួប ដែលហ្វ្រាំងមុខ និង ក្រោយធ្វើការព្រមគ្នាក្នុងពេលតែមួយអាចធានាបាននូវសុវត្ថិភាពក្នុងការបើកបរ ។
- IDLING STOP SYSTEM ជាប្រព័ន្ធដ៏ទំនើបដែលពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តនៅពេលដែលអ្នកឈប់លើសពី ៣ វិនាទី ហើយវាបញ្ឆេះម៉ាស៊ីនដោយស្វ័យប្រវត្តនៅពេលដែលអ្នកមួលហ្គែឡើង ដូច្នេះវាកាន់តែសន្សំសំចៃសាំងបន្ថែមទៀត ។
- PGM-FI ជាបច្ចេកវិជ្ជាដែលយកពីប្រភេទម៉ូតូធំ Scooter នៅប្រទេសជប៉ុន ដែលជួយសន្សំសំចៃសាំង និង កាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន ។
ក្រុមហ៊ុន N. C. X. Company Limited សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភ្នាក់ងារចែកចាយ ហុងដា ដៃគូសហការ និងអតិថិជនទាំងអស់ដែលតែងតែស្រឡាញ់ក៏ដូចជាគាំទ្រម៉ូតូម៉ាកហុងដាទាំងអស់ ។ ក្រុមហ៊ុន N. C. X. Company Limited ប្ដេជ្ញាថាតែងតែនាំមកជូនលោកអ្នកបច្ចេកវិជ្ជាថ្មីៗ បែបផែនជីវិតបែបទំនើប គុណភាព ប្រណីតភាព និង ឧត្តមភាព ពីក្រុមហ៊ុន ហុងដា ដើម្បីបំពេញនូវបំណងប្រាថ្នារបស់លោកអ្នក និង ធ្វើឱ្យជីវិតរបស់លោកអ្នកកាន់តែមានភាពងាយស្រួល ៕
សម្រាប់ព័ត៌មានបន្ថែម ៖
សូមទាក់ទងមកកាន់៖ 010 922 922 ឫ Facebook Page៖ Honda Cambodia – NCX