ក្រុមហ៊ុនអាកាសចរណ៍ AirAsia តភ្ជាប់ប្រទេសកម្ពុជា ទៅកាន់គោលដៅផ្សេងៗចំនួន ១៣០ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរពង្រីកព្រំដែនរបស់ខ្លួន
រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាប់បំផុតនៅលើពិភពលោកអស់រយៈពេល ១០ ឆ្នាំមកហើយ បើយោងតាមក្រុមហ៊ុន Skytrax បានបន្តណែនាំជើងហោះហើរទៅកាន់ប្រទេសកម្ពុជា និង បានភ្ជាប់ប្រទេសនេះទៅកាន់ ១៣០ គោលដៅផ្សេងៗគ្នានៅទូទាំងអាស៊ីអាគ្នេយ៍ និង ទ្វីបអាស៊ី ដោយអញ្ជើញប្រជាពលរដ្ឋខ្មែរទាំងអស់ពង្រីកព្រំដែនធ្វើដំណើររបស់ខ្លួន ។
បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ AirAsia ធ្វើការហោះហើរពីទីក្រុងចំនួន ៣ ពីប្រទេសកម្ពុជា គឺពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ទៅកាន់គោលដៅចំនួន ៦ គោលដៅពី ក្រុងភ្នំពេញ – បាងកក (ដនមឿង), ក្រុង ភ្នំពេញ – កូឡា ឡាំពួរ, ពីខេត្តសៀមរាប – បាងកក (ដនមឿង), ខេត្តសៀមរាប – កូឡាឡាំពួរ, ខេត្តសៀមរាប – ភូកេត និង ខេត្តព្រះសីហនុ – កូឡា ឡាំពួរ ។ លើសពីនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានផ្តល់នូវការតភ្ជាប់ជើងហោះហើរទៅកាន់គោលដៅជាច្រើនទៀតរហូតដល់ ១១០ គោលដៅ ដូចជា កូរ៉េខាងត្បូង ជប៉ុន កោះបាលី ហុងកុង និង សិង្ហបុរី ជាដើម ។
នៅឆ្នាំ ២០១៨ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានដឹកជញ្ជូនអ្នកដំណើរជាង ១.២៦ លាននាក់ទៅនិងមកកាន់ប្រទេសកម្ពុជា ដោយរក្សាបាននូវកត្តាផ្ទុកជាមធ្យម ៧៨% ដែលបានបង្ហាញសុទ្ធតែសញ្ញានៃការកើនឡើងនៃអ្នកដំណើររបស់ខ្លួនបានធ្វើដំណើរក្នុងគោលដៅទេសចរណ៍ ពាណិជ្ជកម្ម និង ការវិនិយោគ ព្រមទាំងគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសទាំង ៣ រួមមានប្រទេសកម្ពុជា ប្រទេសថៃ និង ប្រទេសម៉ាឡេស៊ី ។
លោកស្រី Laddawan Meesupwatana ប្រធានផ្នែកផលិតផលប្រចាំទីផ្សារឥណ្ឌូចិនបានកត់សម្គាល់ថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បន្តផ្ដល់សេវាលំដាប់ថ្នាក់ពិភពលោក និង បន្ថែមការតភ្ជាប់ទៅកាន់ថ្មីៗទៀតទូទាំងអាស៊ីអាគ្នេយ៍ ។ ហើយបច្ចុប្បន្ននេះ ប្រទេសថៃនៅតែជាគោលដៅកំពូលសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការដើរទិញឥវ៉ាន់ និង ម្ហូបអាហារ ចំណែកប្រទេសម៉ាឡេស៊ីវិញគឺជាគោលដៅពេញនិយមសម្រាប់ឱកាសពាណិជ្ជកម្ម និង វិនិយោគ ។
លោកស្រី Laddawan បានមានប្រសាសន៍បន្តទៀតថា «ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសភូមា និង ប្រទេសវៀតណាម មានសក្តានុពលដ៏អស្ចារ្យ ហើយយើងគួរតែមើលឃើញផ្លូវថ្មី និង សកម្មភាពសប្បាយរីករាយជាច្រើនពីក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅកម្ពុជា ។ យើងសង្ឃឹមថា យើងនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា ៕