មកមើល ឈឹម សក្កដា បញ្ចូលសំឡេងផ្ទាល់ក្នុងរឿង «កូនពស់កេងកង» បន្តិចមើលយ៉ាងម៉េចដែរ (វីដេអូ)
រឿង «កូនពស់កេងកង» ដែលមានចាក់ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង ម៉ោង ១២ ថ្ងៃត្រង់នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV កំពុងតែបម្រើអារម្មណ៍ទស្សនិកជនទូទាំងប្រទេសនូវទស្សនីយភាពដ៏ល្អប្លែក ។
សង្កេតឃើញថារឿង «កូនពស់កេងកង» ត្រូវបានផ្ចិតផ្ចង់គ្រប់ជ្រុងជ្រោយ ហើយសម្រាប់សំឡេងវិញក៏ត្រូវបានបញ្ចូលដោយអ្នកជំនាញដើម្បីឲ្យស៊ីនិងតួអង្គជាមួយផ្ទៃរឿងទាំងមូល ។ តែមិនមែនគ្រប់តួសុទ្ធតែត្រូវបញ្ចូលសំឡេងជំនួសដោយអ្នកជំនាញទេ តួអង្គខ្លះក៏ត្រូវបានបញ្ចូលសំឡេងដោយខ្លួនឯងផ្ទាល់ឡើងវិញនៅក្នុងស្ទូឌីយោ ផងដែរ ។
តួយ៉ាងដូចជាលោក ឈឹម សក្កដា ក៏ជាតួអង្គមួយក្នុងចំណោមតួអង្គមួយចំនួនដែលត្រូវបញ្ចូលសំឡេងឡើងវិញដោយខ្លួនឯង ដូច្នេះមកមើលសកម្មភាពលោកបញ្ចូលសំឡេងនៅក្នុងស្ទូឌីយោបន្តិចមើលថាតើមានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះ ? ៕