គ្រូបង្វឹករបស់ Pacquiao ចង់ឱ្យសិស្សខ្លួនប្រកួតជាមួយ Floyd ម្ដងទៀតបន្ទាប់ពីជំនួប Adrien Broner !
លោក Freddie Roach មានបំណងចង់ឱ្យកំពូលកីឡាករប្រដាល់ពិភពលោក Manny Pacquiao ប្រកួតសងសឹកជាមួយ Floyd Mayweather និង បង្រៀនមេរៀនខ្លះដល់អ្នកប្រដាល់អាមេរិក ។ កាលពីខែមុននៅប្រទេសជប៉ុនកីឡាករប្រដាល់លោក Mayweather បានយកឈ្នះងាយៗលើអ្នកប្រដាល់ Tenshin Nasukawa ក្នុងការប្រកួតមិនរកប្រាក់ចំណេញនៅទីក្រុងតូក្យូ ។ និយាយប្រាប់សារព័ត៌មានលោក Freddie ដែលជាគ្រូបង្ហាត់របស់ Pacquiao លើកឡើងថា លោកចង់ឲ្យកីឡាកររហស្សនាម PacMan បង្រៀនមេរៀនខ្លះដល់ Mayweather បន្ទាប់ពីគេបានយកឈ្នះកីឡាករដែលខុសគីឡូគ្នាដាច់ ។
បន្ទាប់ពីឃើញ Floyd យកឈ្នះក្មេងម្នាក់នោះ ខ្ញុំចង់បង្រៀនគេខ្លះ ។ ការប្រកួតម្ដងទៀតរវាង Pacquiao និង Mayweather ខ្ញុំត្រូវការធ្វើរឿងច្រើន ព្រោះខ្ញុំមិនពេញចិត្តនឹងការប្រកួតទីមួយរបស់ពួកគេសោះ ។ វាមិនបានរៀបចំត្រឹមត្រូវនោះទេ ។ នេះគឺជាសម្ដីរបស់ Freddie Roach ។
«Mayweather បានយកឈ្នះពិន្ទុលើ Pacquiao កាលពីខែ ឧសភា ឆ្នាំ ២០១៥ ដែលជាការប្រកួតនោះត្រូវបានគេឲ្យឈ្មោះថា Fight of The Century» ។ សម្រាប់ជំនួបរវាង Pacquiao នឹង Adrien Broner នឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែមករា ខាងមុខនាសង្វៀន MGM Grand Garden Arena នៅទីក្រុង Paradise រដ្ឋ Nevada វេលាម៉ោង ១២ ថ្ងៃត្រង់ ហើយនៅថ្ងៃទី ២០ ខែមករា ខាងមុខការប្រកួតនេះក៏មានផ្សាយបន្តផ្ទាល់ផ្តាច់មុខតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ CTN ផងដែរ ៕