ឆ្នាំថ្មី នាំជ័យ នាំសំណាង ទិញថែមៗ ទិញក្នុងតម្លៃពិសេស និងមហាសាលពីសាមសុង!
ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩ និង ឱកាសពិធីបុណ្យចូលឆ្នាំចិនដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះ និង ជាការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ទាំងអស់ដែលតែងតែគាំទ្រផលិតផលទូរស័ព្ទដៃទំនើបរបស់សាមសុងនោះ ពេលនេះ ក្រុមហ៊ុនសាមសុង រៀបចំនូវកម្មវិធីប្រូម៉ូសិនយក្សដ៏ពិសេសជាមួយនឹងការថែមជូនដ៏ច្រើនសន្ធឹកសន្ធាប់រាល់ការជាវផលិតផលទូរស័ព្ទដៃទំនើបសាមសុងត្រកូល Galaxy J-Series និង Galaxy A-Series ភ្លាមៗ ។
ក្នុងឱកាសដ៏ពិសេសនេះ អតិថិជនរបស់សាមសុងដែលជាវទូរស័ព្ទដៃម៉ូដែលដូចខាងក្រោមនឹងទទួលបានកាដូរួមនឹងការបញ្ចុះតម្លៃពិសេស ចំណេញស្រួលៗ ភ្លាមៗដូចខាងក្រោម៖
– ទិញទូរស័ព្ទ Galaxy A9 ទទួលបានកាសស្តាប់ Samsung U-Flex ដ៏ទំនើបមួយភ្លាម
– ទិញទូរស័ព្ទ Galaxy A7 ទទួលបាន Samsung Power Bank 10,000mAh រួមជាមួយនឹងការបញ្ចុះតម្លៃពិសេសពី $345 មកត្រឹមតែ $329
– ទិញទូរស័ព្ទ Galaxy J6+ ទទួលបាន Samsung Power Bank 10,000 mAh ភ្លាមៗ
គួរបញ្ជាក់ផងដែរថា កម្មវិធីបញ្ចុះតម្លៃ និង ថែមជូនយ៉ាងពិសេសនេះគឺចាប់ពីថ្ងៃទី ៧ ខែមករានេះ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ ។ រាល់ផលិតផលទូរស័ព្ទដៃក្នុងកម្មវិធីប្រូម៉ូសិននេះគឺសុទ្ធតែជាម៉ូឌែលទំនើបដែលមានការពេញនិយម និង ទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ និង ជាផលិតផលសុទ្ធមានការធានារយៈពេលមួយឆ្នាំទៀតពីក្រុមហ៊ុនសាមសុង ។
តោះចឹងចាំអីទៀត! សូមប្រញ៉ាប់រួសរាន់ឡើង! ទិញជាកាដូសម្រាប់ខ្លួនឯងក៏បាន ឬ ទិញជាកាដូសម្រាប់មនុស្សជាទីស្រឡាញ់ក៏បាន មកទទួលយកកម្មវិធីប្រូម៉ូសិន និង កាដូច្រើនសន្ធឹកសន្ធាប់នេះនៅតាមហាងទំនើប និង ដេប៉ូចែកចាយផលិតផលសាមសុងទូទាំងប្រទេស ។ សូមកុំឱ្យឱកាសមាស ឱកាសប្រាក់នេះកន្លងហួសឱ្យសោះ ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ផ្នែកបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ 1800-20 32 32 ៕