Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្រុមហ៊ុនសាមសុង ចែកមួកសុវត្ថិភាពក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ»
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនសាមសុង ចែកមួកសុវត្ថិភាពក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ»

ធ្នូ ៧, ២០១៧

​យោងតាម​ស្ថិតិ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងប្រទេស​កម្ពុជា បាន​ឲ្យ​ឃើញថា ក្នុង​ឆ្នាំ ២០១៥​ មាន​មនុស្ស​បាត់បង់​ជីវិត​ចំនួន 2,265 និង រងរបួស 15,000 ពាន់​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងប្រទេស​កម្ពុជា ។ ​ដើម្បី​ទប់ស្កាត់​ឧបទ្ទវ​ហេតុនេះ ក្រុមហ៊ុន​សាម​សុង បន្ត​ជំរុញ​គំនិត​ផ្តួចផ្តើម​សហគមន៍​ក្នុងប្រទេស​កម្ពុជា ជាមួយនឹង​ពិធី​ចែក​មួកសុវត្ថិភាព​ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» ដែល​ជួយ​ធ្វើ​ឲ្យ​អ្នកបើកបរ​ក្នុងប្រទេស​កម្ពុជា​មានកា​រ​ប្រុងប្រយ័ត្ន​ក្នុងការ​ធ្វើដំណើរ ។

ដោយ​ទទួលបាន​ភាពជោគជ័យ និង ការបន្ត​គាំទ្រ​យ៉ាង​ធំធេង​ពី​ក្រសួង​អប់រំ យុវជន និង កី​ទ្បា ពិធី​ចែក​មួកសុវត្ថិភាព​ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» បានធ្វើ​ទ្បើង​កាលពី​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ប៊ូ ជុំ​សេរី អនុ​រដ្ឋា​លេខា​នៃ​ក្រសួង​អប់រំ យុវជន និង កី​ទ្បា រួមទាំង​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ ៩៨០ នាក់ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ។

​ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង កី​ទ្បា បាន​មានប្រសាសន៍ថា ៖ «​ខ្ញុំ​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ដែល​បាន​ចូលរួម​ធ្វើជា​សា​ក្ខី​ភាព​នៃ​ពិធី​ចែក​មួកសុវត្ថិភាព ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» ជា​លើក​ទី​ពីរ​ក្នុងប្រទេស​កម្ពុជា ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​សាម​សុង ដែល​បានរៀបចំ​កម្មវិធី​នេះ​ទ្បើង ដើម្បី​ជំរុញ​ឲ្យ​យើងទាំងអស់គ្នា​យល់ដឹង​ជា​សាធារណៈ​អំពី​វិធានការ ការពារ​អាយុជីវិត​ប្រជាជន​កម្ពុជា និង លើកស្ទួយ​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ ។

​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ទ្បិ​ច​ត្រូ​និក​សាខា​កម្ពុជា បាន​មានប្រសាសន៍ថា ៖ «​ថ្ងៃនេះ ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង កី​ទ្បា និង វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដើម្បី​បង្កើត​ពិធី​ចែក​មួកសុវត្ថិភាព ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» ។ យុទ្ធនាការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់ សាម​សុង Love & Care ដើម្បី​តបស្នង​ជូន​សហគមន៍​របស់​យើង ។ សារ​របស់ខ្ញុំ​ជូនទៅ​កាន់​សិស្ស​ទាំងអស់គ្នា​ថ្ងៃនេះ ប្អូនៗ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច​នៅពេល​ជិះ​កង់ ឬ ម៉ូតូ ដើម្បី​ការពារ​ខ្លួន និង មនុស្ស​ជុំវិញ​អ្នក​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតមានទ្បើង​ជាយថាហេតុ និង កាត់បន្ថយ​ការព្រួយបារម្ភ​របស់​ក្រុមគ្រួសារ​អ្នកផង​ដែរ​» ។​

​កញ្ញា ឱក សុគន្ធ​កញ្ញា អ្នកតំណាង​ទូរស័ព្ទដៃ​សាម​សុង និង តារាចម្រៀង​ដ៏​ល្បីល្បាញ​ក្នុងប្រទេស​កម្ពុជា ដែលមាន​វត្តមាន​ក្នុង​យុទ្ធនាការ​នេះ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា ៖ «​ក្នុងនាម​ជា​មនុស្ស​ធម្មតា​ដែលមាន​អាជីព​ជា​អ្នកចម្រៀង​ម្នាក់ ខ្ញុំ​ពិតជា​មាន​កិត្តិយស​ក្នុងការ​រួមចំណែក​ក្នុង​យុទ្ធនាការ​ដ៏​អស្ចារ្យ​នេះ​ជាមួយ​ក្រុមហ៊ុន​សាម​សុង ព្រោះ​នាង​ខ្ញុំ​ធ្លាប់​ឃើញ​ឧប្បត្តិហេតុ និង សោកនាដកម្ម​ផ្សេងៗ​ដែល​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ ដូច្នេះហើយ​នាង​ខ្ញុំ សូម​សំណូមពរ​ឲ្យ​បងប្អូន ពូ​មីង ទាំងអស់ សូម​ពាក់មួក​សុវត្ថិភាព​ដើម្បី​ការពារ​ជីវិត​យើងទាំងអស់គ្នា​ព្រោះ​អាយុជីវិត​របស់​យើង​ម្នាក់ៗ​ពិតជា​សំខាន់​ជាង​អ្វី​ទាំងអស់​» ។​

​ក្នុង​យុទ្ធនាការ​នេះ សិស្សានុសិស្ស​ក៏បាន​ទទួល​ការបណ្តុះបណ្តាល​ពី​ប៉ូលិសចរាចរ​ក្រោម​ប្រធានបទ​ស្តីពី​ការប្រើប្រាស់​មួកសុវត្ថិភាព​ផងដែរ ហើយ​មួកសុវត្ថិភាព​ប្រមាណ​ជាង ១.០០០ ត្រូវបាន​ប្រគល់ជូន​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដើម្បី​បង្ការ​ការរង​គ្រោះ​ពី​គ្រោះថ្នាក់​ចរាចរណ៍ ។ ​គោលដៅ​ដ៏​សំខាន់បំផុត​នៃ​ពិធី​ចែក​មួកសុវត្ថិភាព ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» គឺ​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ជះឥទ្ធិពល​ដល់​សង្គម និង សេដ្ឋកិច្ច ហើយ​ព្រមទាំង​ជួយ​បង្ការ​ការគ្រោះថ្នាក់​ដល់​អ្ន​ក​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត ក៏ដូចជា​ផ្តល់​ពាក្យពេជន៍​ដ៏​ល្អ​ជូនទៅ​កាន់​សិស្សានុសិស្ស​ទាំងអស់ ៕

​

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់