Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ដល់​ម្ល៉ឹង​ផង ! គ្រាន់តែ ១ ឆ្នាំ​សោះ Nokia បញ្ចេញ​ទូរស័ព្ទ​ដល់​ទៅ ១២ ប្រភេទ !
អត្ថបទក្រុមហ៊ុន

ដល់​ម្ល៉ឹង​ផង ! គ្រាន់តែ ១ ឆ្នាំ​សោះ Nokia បញ្ចេញ​ទូរស័ព្ទ​ដល់​ទៅ ១២ ប្រភេទ !

ធ្នូ ៧, ២០១៧

​ភ្នំពេញ ប្រទេស​កម្ពុជា​, ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៧ ៖ HMD Global ដែលជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​Nokia បាន​ប្រារព្ធ​ពិធី​ខួបកំណើត​លើកដំបូង​របស់ខ្លួន​ក្នុង​ខែធ្នូ​នេះ ។ ក្នុង​រយៈពេល​ត្រឹមតែ ១២ ខែ​ប៉ុណ្ណោះ ក្រុមហ៊ុន HMD Global បាន​បញ្ចេញ​នូវ Nokia ស្មា​ត​ហ្វូ​ន​ថ្មី​ចំនួន ៥ ប្រភេទ និង ទូរស័ព្ទ​ចុច​ប៊ូ​តុង​ចំនួន ៧ ប្រភេទ​នៅលើ​ទីផ្សារ ១៧០ ប្រទេស និង បាន​បញ្ចូល​ភាសា​ចំនួន ៤៨ ភាសា​ទៅក្នុង​គេហទំព័រ​របស់ខ្លួន ព្រមទាំង​បង្កើត​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ដើម្បី​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​នាពេល​អនាគត ។ សមិទ្ធិផល​ថ្មីៗ​ទាំងនេះបានឈ្នះ​ពានរង្វាន់​ជាង ២០ ពី​សមាជ​ទូរស័ព្ទ​ពិភពលោក​(Mobile World Congress) ឆ្នាំ ២០១៧ និង ត្រូវបាន​លក់​អស់យ៉ាង​លឿន​បំផុត​នៅលើ​ទីផ្សារ​ទូទាំង​ពិភពលោក ។

សូម​រំឭក​ផងដែរ​ថា ក្រុមហ៊ុន HMD បានបង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា នា​ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅ ។ ក្នុង​រយៈពេល ៦ ខែ មាន​Nokia ស្មា​ត​ហ្វូ​ន​ចំនួន ៥ ប្រភេទ ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​កម្ពុជា ក្នុងនោះ​រួមមាន Nokia 3 Nokia 5 Nokia 6 Nokia 8 និង Nokia 2 ។​

​ទន្ទឹមនឹងនេះ ទូរ​សព្ទ័ Nokia ប៊ូ​តុង ៥ ប្រភេទ​ទៀត​ក៏ត្រូវ​បានដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​ផងដែរ ដូចជា Nokia 105 Nokia 130 Nokia 150 Nokia 230 និង Nokia 3310 ។ លើសពីនេះ Nokia 3310 គឺជា​ទូរស័ព្ទ​ដែល​ពេញនិយម​ខ្លាំង និង មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​កម្ពុជា ក៏ដូចជា​ទីផ្សារ​ពិភពលោក ។ សមិទ្ធផល​ថ្មីៗ​ទាំងនេះ​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង ផ្តល់​ទំនុកចិត្ត​ខ្ពស់​ពី​សំណាក់​អ្នកគាំទ្រ​ជាច្រើន​ជុំវិញ​ពិភពលោក ។ មាន​អ្នកគាំទ្រ​ជាង​មួយ​លាន​នាក់​បាន​ទស្សនាការ​ផ្សាយ​បន្ត​ផ្ទាល់ នៃ​ការសម្ពោធ​របស់​ទូ​រស​ព្ទ Nokia 3310 Nokia 3 Nokia 5 និង Nokia 6 នៅឯ​សមាជ​ទូរស័ព្ទ​ពិភពលោក (Mobile World Congress) ។​

​ចំណែក​នៅលើ​ប្រព័ន្ធ​អន​ឡាញ​វិញ មាន​អ្នក​ចូល​ទស្សនា​វីដេអូ​ជាង ២០០ លាន​ដង និង ទស្សនា​ក្នុង​គេហទំព័រ​មាន​រហូតដល់​ជាង ៨៧ លាន​ដង ។ ជាមួយគ្នានេះដែរ​អ្នកគាំទ្រ​ប្រមាណ ២.២ លាន​នាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក បាន​ចូលរួម​បញ្ចេញ​មតិយោបល់ ព្រមទាំង​កោតសរសើរ និង អបអរសាទរ​ផងដែរ ។

​លោក Florian Seiche នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន HMD Global បាន​មានប្រសាសន៍ថា​៖ «​បន្ទាប់ពី​រយៈពេល​មួយឆ្នាំ​ដ៏​អស្ចារ្យនេះជាដំបូង​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្ររ​បស់​យើង​ទាំងអស់​ចំពោះ​ការឆ្លើយតប​ដ៏​មានតម្លៃ ។ រាល់​ការស្រឡាញ់​ចូលចិត្ត អបអរសាទរ និង ផ្ដល់​ទំនុកចិត្ត​ពួកគេ​ចំពោះ​ទូរ​សព្ទ័ Nokia ថ្មី​របស់​យើង ។ ទាំងនេះ​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ការផ្សារភ្ជាប់​ទំនាក់ទំនង​ទៅកាន់​មនុស្ស​ជុំវិញខ្លួន បង្កើតជា​សហគមន៍ ស្វែងយល់​ពី​តម្រូវការ​របស់​ពួកគេ និង អ្វីដែល​ពួកគេ​ចង់បាន​ពី​ការប្រើប្រាស់​ទូរស័ព្ទ​។ ជាមួយនិង​ភាព​រីកចម្រើន​ដែល យើង​បាន​បង្កើត និង ការឆ្លើយតប​ដែល​យើង​ទទួលបាន ខ្ញុំ​ពិតជា​រំភើប​នឹង​សមិទ្ធផល​ថ្មីៗ​ផ្សេងទៀត​ដែល​នឹង​មកដល់​ក្នុង​ឆ្នាំ ២០១៨ ខាងមុខនេះ សម្រាប់​យើង និង អ្នកគាំទ្រ​ទាំងអស់​របស់​យើង​» ។​

​គ្រួសារ Nokia តែងតែ​ជឿជាក់ថា​អ្នកប្រើប្រាស់​ទាំងអស់​ត្រូវ​តែ​ទទួលបាន​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​មិនមែន​ត្រឹមតែ​ម៉ាក​យីហោ​ល្បីល្បាញ​ប៉ុណ្ណោះ​ទេ ។ ជាមួយ​ទស្សនវិស័យ​នៃ​ការ​រចនា​ដ៏​ប៉ិនប្រសប់ និង សមាសភាគ​នៃ​បច្ចេកវិទ្យា​នីមួយៗ ត្រូវបាន​គិតគូរ​យ៉ាង​ម៉ត់ចត់ និង បញ្ចូល​ទៅក្នុង​រចនាបថ​របស់​ទូរស័ព្ទ ។

កន្លងមក​ក្រុមការងារ​បាន​ខិតខំ​ច្នៃប្រឌិត​ឡើង​នូវ​អ្វីដែល​ថ្មី តម្រូវ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​គ្រប់រូប ដើម្បី​ផ្តល់នូវ​អត្ថប្រយោជន៍​ដ៏​ធំធេង​ដល់​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ ។ គូសបញ្ជាក់​លើ​លក្ខណៈពិសេស​នៃ​កេរ្តិ៍ឈ្មោះ​ប្រកបដោយ​គុណភាព​នៃ​ទូរ​សព្ទ​ម៉ាក Nokia ភាពសាមញ្ញ និង អាច​ជឿ​ទុកចិត្តបាន​រាល់​ទូរស័ព្ទ​ទាំងឡាយ​របស់ Nokia គឺ​ត្រូវបាន​រចនា​ឡើង​សម្រាប់​អ្នកគាំទ្រ​ជំនាន់​ថ្មី​គ្រប់​វ័យ ៕

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ទូរ​សព្ទ Nokia គ្រប់​ប្រភេទ​សូម​ចុច​៖ https://www.nokia.com/en_int/phones/
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅកាន់​ការិយាល័យ​ព័ត៌មាន​៖
HMD Press Office: press@hmdglobal.com

​អំពី​ក្រុមហ៊ុន HMD Global

HMD Global មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង Espoo ប្រទេស​ហ្វាំ​ង​ឡង់ ហើយ HMD Global Oy គឺជា​ទឹកដី​កំណើត​របស់​ទូរស័ព្ទ Nokia ។ ក្រុមហ៊ុន HMD មាន​អាជ្ញាប័ណ្ណ​ផ្តាច់មុខ​លក់​នូវ​ទូរស័ព្ទ Nokia ស្មា​ត​ហ្វូ​ន តម្រូវ​ដល់ទី​ផ្សារ​ច្រើន​ប្រភេទ ជាមួយនឹង​តម្លៃ​សមរម្យ ។ ជាមួយនឹង​ការប្តេជ្ញាចិត្ត​ចំពោះ​ការច្នៃប្រឌិត និង គុណភាព ក្រុមហ៊ុន HMD មាន​មោទនភាព​ទទួលបាន​នូវ​អាជ្ញា​បណ្ណ​ផ្តាច់មុខ​ចំពោះ​ការផលិត​ទូរស័ព្ទ និង ថេ​ប្លេ​ត​ម៉ាក Nokia ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.hmdglobal.com ។​

​

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់