OPPO F9 សម្រស់ពណ៌ថ្មី រួមទាំងបណ្ណធានារឹតតែពិសេស ស្វាគមន៍បុណ្យណូអែល និង បុណ្យចូលឆ្នាំសកល !
ក្រុមហ៊ុន OPPO កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើន ជាក់ស្តែងគឺមួយរយៈចុងក្រោយនេះគឺ ម៉ូដែល F9 ។ F9 ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើនទាំងរូបរាង គុណភាព តម្លៃ និង ជាពិសេសទៅទៀតនោះគឺពណ៌របស់ F9 តែម្តង ។ F9 មាន ៣ ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខៀវ (Twilight Blue) ពណ៌ក្រហម (Sunrise Red) ពណ៌ស្វាយ(Starry Purple) ដែលសុទ្ធតែជាពណ៌ពេញនិយមសម្រាប់អ្នកប្រើប្រាស់ ។ ដោយទទួលបានការគាំទ្រយ៉ាងច្រើនទៅលើពណ៌របស់OPPO F9 ពេលនេះក្រុមហ៊ុនក៏បានត្រៀមចេញពណ៌ថ្មីសម្រាប់វាយលុកទីផ្សាររបស់ខ្លួនបន្ថែមទៀតផងនោះគឺពណ៌បៃតង (Jade Green) ។
OPPO F9 ពណ៌បៃតង (Jade Green) ត្រូវបានគេដឹងថាវាជាពណ៌មានចំនួនកំណត់ (Limited Edition) ប៉ុន្តែតម្លៃរបស់វាមិនបានផ្លាស់ប្តូរនោះទេ គឺនៅក្នុងតម្លៃ ៣៣៩ ដុល្លារអាមេរិកដដែល ។ ជាពិសេសទៅទៀតពណ៌បៃតង (Jade Green) ពិតជាស្រស់ស្អាតខ្លាំងណាស់ជាមួយនឹងការរចនាស្រោបស៊ុមពណ៌មាស និង មានពណ៌បៃតងថ្មី ដែលពណ៌នេះប្រៀបដូចជាត្បូងមរកតអ៊ីចឹង ។ Jade Green ត្រូវបានគេចាត់ទុកថានិមិត្តរូបនៃភាពបរិសុទ្ធ ភាពទន់ភ្លន់ និង មានក្តីសង្ឃឹម ប្រកបដោយក្ដីស្រឡាញ់ ថែមទាំងត្រូវបានគេចាត់ទុកថាជាថ្មការពារដោយសារតែវាអាចទប់ទល់នឹងថាមពលអវិជ្ជមានដែលនៅជុំវិញអ្នកទៀតផង ។
ស្របពេលដែលក្រុមហ៊ុន OPPO ត្រៀមចេញនូវម៉ូដែល F9 ពណ៌ថ្មី ក្រុមហ៊ុនក៏ទើបតែបានផូសត៍លើផេកផ្លូវការរបស់ខ្លួនអំពីបណ្ណធានាពិសេសថ្មីបន្ថែមពីលើបណ្ណធានាបច្ចុប្បន្ ន។ ដើម្បីជាកាដូតបស្នងទៅកាន់អតិថិជនដោយរាល់ការជាវ OPPO F9 គិតចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នឹងទទួលបានបណ្ណធានាលើអេក្រង់ដែលមានសុពលភាព ៦ ខែ គិតចាប់ពីថ្ងៃដែលបានជាវ ។ ប្រសិនបើអេក្រង់មានការបែកបាក់ ឬខូចខាត អតិថិជនអាចប្រើបណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្តូរយកអេក្រង់ថ្មីបានចំនួនមួយដង ដោយមិនគិតថ្លៃពី OPPO SERVICE CENTER ។ ប៉ុន្តែបើមានការបាត់បង់នូវបណ្ណធានានេះ នោះលោកអ្នកនឹងមិនអាចទទួលបាននូវអត្ថប្រយោជន៍នេះឡើយ ។
ជាក់ស្ដែងយើងក៏ដឹងដែរថាឱកាសបុណ្យណូអែល (គ្រិស្មាស) ក៏ដូចជាបុណ្យចូលឆ្នាំសកល កំពុងខិតជិតមកដល់នោះ អ៊ីចឹងសម្រាប់អ្នកដែលត្រូវការទិញកាដូជូនមនុស្សជាទីស្រឡាញ់ ឬទិញរបស់សម្រាប់ជាការលើកទឹកចិត្តឱ្យខ្លួនឯង OPPO F9 Jade Green ពិតជាជម្រើសមួយដ៏សមគួរសម្រាប់លោកអ្នក ដែលនេះជាកាដូពីរពី OPPO គឺ F9 ពណ៌ថ្មី និង ការថែមជូនបណ្ណធានាសម្រាប់ការប្ដូរអេក្រង់ថ្មីមួយដង។
ពេលនេះមកដឹងពីចំណុចពិសេសរបស់ OPPO មានលក្ខណៈពិសេសៗដូចជា៖
– អេក្រង់បែបដំណក់ទឹក (Water drop Screen) ទំហំ 6.3″ FHD+ ។
– ថាមពលថ្មទំហំធំ 3500mAh + បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាកថ្ម ៥ នាទី និយាយបាន ២ ម៉ោង ។
– បច្ចេកវិទ្យា AI Beauty 2.1 ដែលធ្វើឱ្យការថតរូបកាន់តែស្រស់ស្អាត ។
– បច្ចេកវិទ្យាដោះសោរដោយការស្កេនមុខ (Facial Unlock) ។
– កាមេរ៉ាមុខ 25MP កាមេរ៉ាក្រោយ 16MP+2MP ។
– រចនាពណ៌បែប Gradient ដ៏ថ្មីសន្លាង ។
– ColorOS 5.2 + Android 8.1 ។
– Ram 6GB + Rom 64GB ។
តាមរយៈពណ៌ថ្មីរបស់ F9 បូករួមជាមួយបណ្ណធានាអេក្រង់រយៈពេល ៦ ខែ បន្ថែមពីលើបណ្ណធានាបច្ចុប្បន្ន និង ចំណុចពិសេសៗរបស់ម៉ូដែល F9 ហើយតម្លៃត្រឹមតែ ៣៣៩ ដុល្លារអាមេរិក នោះអាចធ្វើឱ្យអ្នកទាំងអស់គ្នាពិចារណាបានថា OPPO F9 ពិតជាកាដូដ៏ស័ក្កិសមសម្រាប់ខ្លួនឯង ឬមនុស្សដែលខ្លួនស្រឡាញ់ក្នុងថ្ងៃបុណ្យណូអែល ក៏ដូចជាបុណ្យចូលឆ្នាំសកលក្នុងឆ្នាំនេះ ៕
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់ផេកផ្លូវការរបស់ OPPO បាន៖
https://www.facebook.com/OPPOCAMBODIA/