តម្លៃម៉ាអេម រូបរាងឡូយកប់ អេក្រង់ធំពេញតួ ពិតជាលង់ចិត្តជាមួយ Samsung Galaxy J4+ ហើយ !!!
តម្លៃម៉ាអេម $159 រូបរាងឡូយកប់ស៊ីវិល័យទាន់សម័យបំផុត! Samsung Galaxy J4+ គឺជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំណាត់ថ្នាក់លេខ ១ ពិភពលោក សាមសុង ទើបតែដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា មិនទាន់បានយូរប៉ុន្មាននោះទេ ប៉ុន្តែប្រជាប្រិយភាព និង ការគាំទ្រសម្រាប់ស្មាតហ្វូនមួយនេះគឺទទួលបានភាពជោគជ័យយ៉ាងខ្លាំង ។ Galaxy J4+ នេះមានតម្លៃម៉ាអេមត្រឹមតែ $159 តែប៉ុណ្ណោះរួមជាមួយនឹងការធានារយៈពេលមួយឆ្នាំថែមទៀតពីក្រុមហ៊ុន សាមសុង ។
ហេតុផលចម្បងដែលធ្វើឱ្យស្មាតហ្វូន Galaxy J4+ នេះអាចទាក់ទាញឆក់យកចិត្តអ្នកប្រើប្រាស់បានយ៉ាងច្រើន និង ជោគជ័យខ្លាំងសម្រាប់ទីផ្សារស្មាតហ្វូនថ្នាក់កណ្តាលនេះគឺដោយសារតែវាមានការរចនារូបរាងស្រស់ស្អាតល្អឥតខ្ចោះ ទម្ងន់ស្រាលងាយស្រួលកាន់ប្រើប្រាស់ រាងស្តើងស្លីមកាលីបទាន់សម័យស៊ីវិល័យបំផុតជាមួយអេក្រង់ពេញតួ 6.0’’ HD+ ងាយស្រួលក្នុងការលេងហ្គេម មើលវីដេអូ ផ្ញើសារ និង ការប្រើប្រាស់មុខងារចែកអេក្រង់ជាពីរដើម្បីប្រើប្រាស់កម្មវិធីពីរនៅក្នុងពេលដំណាលគ្នាថែមទៀត ។
បន្ថែមពីនេះទៀត កាមេរ៉ាខាងក្រោយ 13MP របស់វាមានសមត្ថភាពក្នុងការថតរូបភាពបានយ៉ាងស្អាតភ្លឺច្បាស់ក្នុងទីងងឹត ហើយស្មាតហ្វូននេះថែមទាំងបំពាក់នូវប្រព័ន្ធស្កេនផ្ទៃមុខ (Face Recognition) ល្បឿនលឿនក្នុងការប្រើប្រាស់ដែលធ្វើឱ្យស្មាតហ្វូននេះស័ក្តិសមបំផុតសម្រាប់យុវវ័យសម័យថ្មី ។ Galaxy J4+ មានជម្រើស ៣ ពណ៌លេចធ្លោដ៏ស្រស់ស្អាតគឺ ពណ៌ផ្កាឈូក ពណ៌ខ្មៅ និង ពណ៌មាស ដែលសុទ្ធសឹងតែជាពណ៌មានការពេញនិយមប្រើប្រាស់ខ្លាំងនៅលើទីផ្សារ ។
សូមប្រញាប់រួសរាន់ឡើង ! ជិតដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីហើយ ! ទិញកាដូជូនខ្លួនឯង ឬមនុស្សជាទីស្រឡាញ់មួយភ្លាមទៅ ! កុំភ្លេចជាមួយ នឹង Galaxy J4+ តម្លៃម៉ាអេម $159 តែប៉ុណ្ណោះ ! លោកអ្នកអាចរកជាវស្មាតហ្វូននេះនៅគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃ សាមសុង ទាំងអស់ក្នុងប្រទេសកម្ពុជា ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ៕
លក្ខណៈសម្បត្តិពិសេសរបស់ស្មាតហ្វូន Galaxy J4+
១. អេក្រង់ភ្លឺច្បាស់ធំងាយស្រួលទស្សនា៖ Galaxy J4+ បំពាក់អេក្រង់ទំហំ 6.0’’ True HD+ Infinity Display ផ្តល់នូវពន្លឺពណ៌ស្រស់ស្អាតបំផុតសម្រាប់ការទស្សនា និង ការកម្សាន្តកាន់តែសម្បូរបែបតាមតម្រូវការ ។
២. ប្រព័ន្ធសំឡេងដ៏អស្ចារ្យ៖ Galaxy J4+ បំពាក់នូវប្រព័ន្ធសំលេង Dolby Atmos Surround Sounde ដែលធ្វើឱ្យការមើលវីដេអូ ការស្តាប់តន្ត្រី និង ការលេងហ្គេមរបស់អ្នកពិតជាជក់ចិត្តដិតអារម្មណ៍បំផុត ។
៣. ការរចនារូបរាង និង ពណ៌ដ៏ស្រស់ស្អាត៖ Galaxy J4+ មានរូបរាងកាលីបទាន់សម័យអេក្រង់ពេញតួ ផ្នែកខាងក្រោយធ្វើពីកញ្ចក់យ៉ាងស្រស់ស្អាត ហើយវាមាន ៣ ពណ៌លេចធ្លោសម្រាប់ធ្វើការជ្រើសរើសថែមទៀត ។
៤. កាមេរ៉ាខ្លាំងថតរូបភាពច្បាស់ស្រស់ស្អាត៖ កាមេរ៉ាខាងមុខ (5MP) ភ្ជាប់ជាមួយនឹង Emotify និង កាមេរ៉ាខាងក្រោយ (13MP) អាចផ្តិតរូបភាពច្បាស់ស្រស់ស្អាតល្អឥតខ្ចោះមិនថាយប់ ឬថ្ងៃដោយសារតែវាមានភ្លើង LED Flash ទាំងផ្នែកខាងមុខ និង ក្រោយសម្រាប់ជំនួយកន្លែងដែលមានពន្លឺទាប ។
៥. ម៉ាស៊ីនខ្លាំង ប្រព័ន្ធសុវត្ថិភាពខ្ពស់៖ Galaxy J4+ ប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនមុខសម្រាប់ដោះសោរស្មាតហ្វូនបានលឿន និង ការពារទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ជាមួយសុវត្ថិភាពខ្ពស់បំផុត ។ ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប Snapdragon Processor 425 Quad-Core 1.4GHz រ៉េមទំហំ ២ GB និង ម៉េមូរីទំហំ ១៦GB ហើយអាចបន្ថែម microSD ទំហំបានដល់ទៅ 512GB ថែមទៀត ។ ថាមពលថ្មរបស់វាគឺ 3300mAh និង ដំណើរការប្រព័ន្ធប្រតិបត្តិការ Android Oreo ៕