ចង់ស្អាត និង ជួបកញ្ញា រ៉េត ស៊ូហ្សាណា ទេ ? ចង់ស្អាតបានស្អាត ចង់ជួបបានជួប !
កុំភ្លេចណា នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ប្រិយមិត្តអាចអញ្ជើញមកផ្សារទំនើប អ៊ីអនម៉ល ១ ចូលរួមកម្មវិធី «ដៃគូសម្រស់ផ្ទៃមុខរបស់អ្នក» ១០ នាទី ដើម្បីមុខស គ្មានមុន ដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ១០ ព្រឹក ដល់ ៩ យប់។ មិនត្រឹមតែជួបជជែកកម្សាន្តជាមួយកញ្ញ រ៉េត ស៊ូសាណា ប្រិយមិត្តក៏អាចទទួលការបានពិនិត្យស្បែកមុខ និង ណែនាំពីផលិតផលដែលស័ក្កិសមនឹងស្បែកមុខដោយឥតគិតថ្លៃពីអ្នកជំនាញ។
លើសពីនេះទៅទៀត ប្រិយមិត្តថែមទាំងអាចធ្វើការតេស្តភ្លាមៗនៅនឹងកន្លែងពីគុណភាពរបស់ផលិតផល ផ្តល់ការផាត់មុខជូនដោយឥតគិតថ្លៃ បន្ទាប់ពីពិនិត្យស្បែកមុខរួច រួមទាំងលេងល្បែងកម្សាន្ត និង ឆ្លើយសំណួរ ដើម្បីទទួលបានកាដូក៏ដូចជាផលិតផល Acnes ជាច្រើនរង្វាន់ ។
កម្មវិធី «ដៃគូសម្រស់ផ្ទៃមុខរបស់អ្នក» ១០ នាទី ដើម្បីសម្រស់ស្រស់ស្អាតរបស់ Acnes ដែលប្រព្រឹត្តទៅពេញមួយថ្ងៃនៅពេលវេលានិង ទីតាំងខាងក្រោម ៖
១. ថ្ងៃសុក្រ ទី ២១ ខែធ្នូ ឆ្នាំ ២០១៨ នៅអ៊ីអនម៉ល ១ (Aeon Mall 1) វេលាម៉ោង ១០ ព្រឹក ដល់ ៩ យប់ ។
២. ថ្ងៃច័ន្ទ ទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ នៅ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) វេលាម៉ោង ៧:៣០ ព្រឹក ដល់ ៥:៣០ យប់ ។
៣. ថ្ងៃអង្គារ ទី ២៥ ខែធ្នូ ឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) វេលាម៉ោង ៧:៣០ ព្រឹក ដល់ ៥:៣០ យប់ ។
៤. ថ្ងៃពុធ ទី ២៦ ខែធ្នូ ឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យវ៉ាន់ដា (Vanda) វេលាម៉ោង ៧:៣០ ព្រឹក ដល់ ៥:៣០ យប់ ។
*សូមបញ្ជាក់ផងដែរថា អ្នកគាំទ្រ ក៏ដូចជាអ្នកដែលចង់ជួបជាមួយកញ្ញា រ៉េត ស៊ូសាណា ដើម្បីជជែកកម្សាន្តនោះ គឺមានតែនៅក្នុងផ្សារទំនើប អ៊ីអនម៉ល ១ តែប៉ុណ្ណោះ ៕