តោះ!!! ទស្សនាខ្សែភាពយន្តថ្មីចំនួន ៣ ជាភាសាខ្មែរ ដែលចាប់ផ្តើមចាក់បញ្ចាំងនៅលើ iflix កម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ ៖ iflix សេវាកម្មកម្សាន្តឈានមុខគេលើពិភពលោកសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន ចាប់ពីថ្ងៃនេះតទៅនឹងចាប់ផ្តើមចាក់ផ្សាយខ្សែភាពយន្តខ្មែរថ្មីៗចំនួនបីនៅលើ iflix កម្ពុជា ។ ឥឡូវនេះអ្នកអាចទស្សនាភាពយន្តរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ», «អ្នកនាងម្ចាស់ឡឺកឺ» និង រឿង «ក្រមុំសៅកែ» បានដោយសេរីនៅលើ iflix ។ ភាពយន្តនេះមាននៅក្នុង ចំណោមភាពយន្តខ្មែរចំនួន ១៦ ដែលមានស្រាប់ និង កំពុងមានប្រជាប្រិយនៅលើ iflix ។ អ្វីដែលលោកអ្នកត្រូវធ្វើ គឺគ្រាន់តែចូលទៅកាន់គេហទំព័រ iflix.com និង ចុច Just Play ! ។
អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា លោក Harry Ward បាននិយាយ៖ «ពួកយើងសប្បាយចិត្ត និង មានមោទនភាពដែលមានឱកាសបានរួមការងារជាមួយនឹងផលិតកម្មមហាហង្ ស។ វាពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលពួកយើងអាចក្លាយជាដៃគូសហការគ្នាយ៉ាងល្អ ក្នុងការដាក់បញ្ចាំងភាពយន្តរបស់ផលិតកម្មមហាហង្ស ក្នុងសេវាកម្មកម្សាន្តរបស់ពួកយើង ។ ការសហការនេះបានសបញ្ជាក់ឲ្យឃើញថា iflix កម្ពុជា មានបំណងបង្ហាញស្នាដៃរបស់កូនខ្មែរ រួមជាមួយភាពយន្តផ្សេងទៀតរបស់យើងនៅទូទាំងពិភពលោក ។ ពួកយើងជឿជាក់ថា អ្នកប្រើប្រាស់ទាំងអស់នឹងពេញចិត្តភាពយន្ត និង រឿងភាគដ៏អស្ចារ្យជាច្រើនបែបច្រើនរសជាតិពីផលិតកម្ម មហាហង្ស» ។
ប្រធានផ្នែកគ្រប់គ្រងនៃផលិតកម្ម មហាហង្ស លោក អិន សុភិន បានបន្ថែមថា៖ «iflix ដែលជាសេវាកម្មកម្សាន្តឈានមុខគេលើពិភព លោក សម្រាប់ទីផ្សារដែលកំពុងរីកចម្រើន គឹជាដៃគូដ៏ពិសេសសម្រាប់ពួកយើងក្នុងការរួមការងារជាមួយគ្នា ។ ខ្ញុំពិតជាមានកិត្តិយសណាស់ក្នុងការសហការនេះ ព្រោះវាបានបង្ហាញពីការគាំទ្រឧស្សាហកម្មខ្សែភាពយន្តរបស់កម្ពុជាដែលផ្តល់ជូនសេវាកម្ម និង គុណភាព ដ៏ពិសេសជូនទៅដល់ទស្សនិកជន ។ ខ្ញុំសង្ឃឹមថា ការរួមសហការនេះនឹងមានភាពយូរអង្វែងដែលនឹងធ្វើឲ្យឧស្សាហកម្មខ្សែភាពយន្តខ្មែររីកចម្រើនទៅមុខ ។
រឿងទើបចេញ
«អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»
ប្រភេទ៖ កំប្លែងបែបមនោសញ្ចេតនា
តួអង្គ៖ Shahkrit Yamnarm (កំពូលតារាសម្តែងជនជាតិថៃ) Piyamarth Phounpaseuth, Thana Tantranon, Chong Van Dong, ខា វ៉ៃហាំង (តារាសម្តែងខ្មែរ ដែលកំពុងមានប្រជាប្រិយភាព) ។
«អ្នកនាងម្ចាស់ឡឺកឺ»
ប្រភេទ៖ មនោសញ្ចេតនា
តួអង្គ៖ សុខ សោម៉ាវត្តី (តារាសម្តែងដែលមានប្រជាប្រិយភាព) លឹម រដ្ឋា អូន ឧស្សាហ៍ ជា វណ្ណារិទ្ធិ ។
រឿង« ក្រមុំសៅកែ»
ប្រភេទ៖ កំប្លែងបែបមនោសញ្ចេតនា
តួអង្គ៖ កែវ ស្រីនាង (តារាសម្តែងដែលមានប្រជាប្រិយភាព) សុវណ្ណ គិរិ អ៊ុន សុធា អូន ឧស្សាហ៍ ។
ភាពយន្តខ្មែរចំនួន ១៦ ដែលមានប្រជាប្រិយភាពជាងគេនៅលើ iflix កម្ពុជា ៖
១. អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ
២. អ្នកនាងម្ចាស់ឡឺកឺ
៣.ក្រមុំសៅកែ
៤. ផ្លូវមរណៈ
៥. ក្រមុំចាស់ប៉ះក្មេងស្ទាវ
៦. អាមោកលក់ម៉ាំ
៧. អ្នកម្តាយកំពូល
៨. សួស្តីលោកគ្រូកម្លោះ
៩. ខ្មោចទឹក
១០. ខ្មោចថតកុន
១១. អាព្រឿងងាប់ហើយ
១២. អភូតហេតុស្នេហ៍ (រឿងភាគទូរទស្សន៍)
១៣. ម្ចាស់គំនុំម្ចាស់ស្នេហ៍ (រឿងភាគទូរទស្សន៍)
១៤. ពេជ្រក្នុងបេះដូង (រឿងភាគទូរទស្សន៍)
១៥. អច្ឆរិយៈស្នេហ៍(រឿងភាគទូរទស្សន៍)
១៦.ឆ្អែតចិត្ត (រឿងភាគទូរទស្សន៍) ។
ឥឡូវនេះភាពយន្តទាំងអស់នេះអាចឲ្យអតិថិជនជាងមួយពាន់លាននាក់នៅជុំវិញតំបន់អាស៊ី មជ្ឈឹមបូព៌ា និង អាហ្វ្រិក ស្វែងរកបាននៅលើiflix ដែលជាអ្នកនាំមុខផ្នែកសេវាកម្មកម្សាន្ ត។ ilfix បានផ្តល់ជូនអតិថិជននូវភាពយន្តហូលីវូដ ភាពយន្តក្នុងស្រុក ភាពយន្តភាគ កម្មវិធីផ្តាច់មុខ និង កម្មវិធី ដែលទើបតែទទួលពានរង្វាន់ ហើយក្នុងពេលឥឡូវនេះអ្នកប្រើប្រាស់ថ្មីទាំងអស់ដែលធ្វើការជាវប្រចាំ លោកអ្នកអាចប្រើសេវាកម្មនេះ បានរហូតដល់ ៥ ឧបករណ៍រួមទាំងទូរស័ព្ទ កុំព្យូទ័រ ថេប្លេត និង ទូរទស្សន៍ ដែលធ្វើឱ្យ «ការកម្សាន្តរបស់អ្នក អ្នកជាអ្នកគ្រប់គ្រង» ។
អំពី iflix
iflix គឺជាសេវាកម្មកម្សាន្តឈានមុខគេលើពិភពលោកក្នុងទីផ្សារ ដែលកំពុងរីកចម្រើនផ្តល់ជូននូវជម្រើសជាច្រើន និង ទូលំទូលាយដល់អតិថិជនក្នុងការទស្សនាកម្មវិធីទូរទស្សន៍ ខ្សែភាពយន្ត ភាពយន្ត ក្នុងស្រុក ការផ្សាយបន្តផ្ទាល់ ព័ត៌មានទាន់ហេតុការណ៍នៅជុំវិញពិភពលោក មិនថានៅកន្លែងណា ពេលណា លោកអ្នកទាញយកបាន គ្រាន់តែលោកអ្នកភ្ជាប់ជាមួយនឹងឧបករណ៍ ដែលមាន អ៊ីនធើណេត ។
បង្កើតឡើងជាពិសេសសម្រាប់អតិថិជនជាងមួយពាន់លាន់នាក់ក្នុងទីផ្សារ ដែលកំពុងរីកចម្រើនឥឡូវនេះ iflix ផ្តល់ជូនភាពពិសេសពីរដល់អ្នកប្រើប្រាស់ទាំងអស់តាមរយៈ iflixFREE និង ការផ្តល់ជូន iflixVIP ។ iflix គឺកំពុងតែដំណើរការសម្រាប់អតិថិជនក្នុងប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ប្រុយណេ ស្រីលង្កា ប៉ាគីស្ថាន មីយ៉ាន់ម៉ា វៀតណាម ម៉ាឌីវ គុយវេត បារ៉េន អារ៉ាប់ ជូដន់ អ៊ីរ៉ាក់ លេបាណន់ អេហ្សីប សូដង់ កម្ពុជា នីហ្កើរ៉េន កេនយ៉ា ហ្កាណា នេប៉ាល់ បង់ក្លាដេស ហ្សីមបាបវ៉េ ម៉ូរ៉ូកូ តាន់ហ្សានី និងអូហ្កាដា ។
ស្វែងយល់បន្ថែមតាមៈ https://blog.iflix.com
អំពីផលិតកម្មមហាហង្ស
Phalitakam Mohahang Co., Ltd (ផលិតកម្មមហាហង្ស) បានផលិតខ្សែភាពយន្ត និង រឿងភាគទូរទស្សន៍ក្នុងប្រទេសកម្ពុជា តាំងពីខែមិថុនា ឆ្នាំ ២០១០ ដែលបានអភិវឌ្ឍខ្លួនយ៉ាងលឿន ក្នុងការក្លាយជាក្រុមហ៊ុនដ៏សំខាន់ នៅក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេស ។ ផលិតកម្មនេះ បានផលិតភាពយន្តចំនួន ២៤ សម្រាប់រោងកុន ហើយភាពយន្តចំនួន ៨ ដែលកំពុងផលិត និង ត្រៀមសម្រាប់ឆ្នាំ ២០១៩ ។