Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ក្រុមហ៊ុន អ៊សខ្មែរ បានរួមសហការជាមួយក្រុមហ៊ុន GIBON ធ្វើការនាំចូលនូវសាច់គោកូរ៉េ Hanwoo លេខ ១ មកកាន់ទីផ្សារកម្ពុជា
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន អ៊សខ្មែរ បានរួមសហការជាមួយក្រុមហ៊ុន GIBON ធ្វើការនាំចូលនូវសាច់គោកូរ៉េ Hanwoo លេខ ១ មកកាន់ទីផ្សារកម្ពុជា

អត្ថបទដោយ​៖ ក្រុមហ៊ុន សីហា ២៩, ២០២៣

(ភ្នំពេញ) ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ ៖ ក្រុមហ៊ុន អ៊សខ្មែរ គឺជាក្រុមហ៊ុននាំចេញនាំចូលរាល់ គ្រប់ផលិតផលទាំងអស់ មិនថាជាប្រភេទអាហារ ឬ ភេសជ្ជៈ (ទឹកបរិសុទ្ធ, ទឹកផ្លែឈើ, ស្រា, និង សាច់គ្រប់ប្រភេទ។ល។) គឺសុទ្ធសឹងតែមានគុណខ្ពស់ និង ស្របតាមស្តង់ដារ។

ជាក់ស្ដែងថ្ងៃនេះ ក្រុមហ៊ុន អ៊សខ្មែរ ក៏បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន GIBON ដើម្បីក្លាយជាដៃគូសហការក្នុងការនាំចូលនូវសាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) ដែលមាន គុណភាពខ្ពស់បំផុត និង ជាប់លំដាប់ថ្នាក់លេខ 1 នៅប្រទេសកូរ៉េ។ ដោយមានការចូលរួមក្រោម អធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និង នេសាទ, ឯកឧត្តម ជុង ហាំង ហ្គឹន (CHUNG Hwang-geun) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និង កិច្ចការជនបទនៃ ប្រទេសកូរ៉េ, ឯកឧត្តម ផាក ជុង អ៊ុក (PARK Jung-wook) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំប្រទេសកម្ពុជា, អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប និង លោក សម្បត្តិ សុធា នាយកប្រតិបតិ្ត ក្រុមហ៊ុន អ៊សខ្មែរ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ និង អ្នកសារព័ត៌មានជាច្រើននាក់ផងដែរ។

ស្របពេលគ្នានេះដែរ ពីកម្មវិធីដ៏រំភើបរីករាយមួយនេះ ក៏បានអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ភ្លក់នូវ រសជាតិសាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) ដ៏ឈ្ងុយឆ្ងាញ់ ដោយមានការអត្ថាធិប្បាយពីខាងចុងភៅដ៏ ជំនាញជនជាតិកូរ៉េ។

លោក សម្បត្តិ សុធា នាយកប្រតិបតិ្ត ក្រុមហ៊ុន អ៊សខ្មែរ ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា ៖ «សាច់គោ កូរ៉េ ហាន អ៊ូ (Hanwoo) ដែលបាននាំចូលមកពីប្រទេសកូរ៉េនេះ គឺត្រូវបានត្រួតពិនិត្យគុណភាព យ៉ាងត្រឹមត្រូវ ដោយមានការវាយតម្លៃកម្រិតគុណភាព, បញ្ជាក់ពីគុណភាព, និងត្រាទទួលស្គាល់ នូវគុណភាព ជាពិសេសសាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) បានផលិតក្រោមលក្ខខណ្ឌធានា សុវត្ថិភាពអនាម័យ ដោយប្រើប្រព័ន្ធ HACCP ដែលផ្ដល់នូវទំនុកចិត្តខ្ពស់ដល់អ្នកបរិភោគ»។

រីឯ លោក លី ជនហូ (LEE Jun-ho) នាយកប្រតិបត្តិក្រុមហ៊ុន ឃីប៊ន (GIBON) ក៏បានបន្ថែម ទៀតថា ៖ «សាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) គឺជាសាច់គោដែលមានគុណភាពខ្ពស់ និង មានរសជាតិ ឆ្ងាញ់។ សាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) គឺត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីកសិដ្ឋានចិញ្ចឹមគោ របស់ហាន អ៊ូ (Hanwoo) គោត្រូវបានចិញ្ចឹមនៅលើវាលស្មៅ ផ្ដល់ចំណីជាគ្រាប់ធញ្ញជាតិដែលធ្វើឱ្យ គោមានសុខភាពល្អ អាចផលិតបានសរសៃខ្លាញ់ដែលល្អបំផុត និងសម្បូរដោយប្រូតេអ៊ីនច្រើន ជាងសាច់គោធម្មតា»។

សូមបញ្ជាក់ផងដែរថា អតិថិជនអាចស្វែងរកទិញប្រភេទសាច់គោកូរ៉េ ហានអ៊ូ (Hanwoo) គុណភាព លំដាប់នេះ មានតែនៅក្រុមហ៊ុន អ៊សខ្មែរ តែមួយគត់៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់