
លោក វីន មេតាវីន និង កូកា-កូឡា ចែករំលែករូបមន្តនៃភាពរីករាយពេលញ៉ាំអាហារ ជាមួយនឹងសាច់រឿងបែបមនោសញ្ចេតនាបងប្អូន
តាមដានសាច់រឿងរបស់ វីន ក្នុងវីដេអូបែបមនោសញ្ចេតនាដំបូងរបស់ Coca-Cola™ ដែលបង្ហាញពីពេលវេលាជួបជុំគ្រួសារដ៏សែនកក់ក្តៅ។
ទីក្រុងបាងកក ថ្ងៃទី28 ខែសីហា ឆ្នាំ 2023 ៖ ភាពរំភើបរីករាយបានផ្ទុះឡើងក្នុងចំណោមហ្វេនរបស់ កូកា-កូឡា (Coca-Cola Fans) និង ហេ្វនរបស់លោក វីន មេតាវីន (Win Metawin) ព្រោះពេលវេលាដែលពួកគេបានរង់ចាំបានមកដល់ហើយ។ ថ្ងៃនេះ កូកា- កូឡា និង ទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន លោក វីន មេតាវីន បានចេញផ្សាយសាច់រឿងអនឡាញបែបមនោសញ្ចេតនាដ៏ពិសេសមួយ ដែលជាផ្នែកនៃយុទ្ធនាការ «រូបមន្តនៃភាពរីករាយ»-«Recipe for Magic» ។ អ្នកទស្សនាអាចតាមមើលសាច់រឿងនេះ នៅលើឆានែលផ្លូវការរបស់ Coca-Cola និង នៅលើ Instagram របស់លោក វីន។ សាច់រឿងនេះបង្កប់អត្ថន័យនៃសុភមង្គល និង ភាពរីករាយនៃការជួបជុំញ៉ាំអាហារជាមួយមនុស្សជាទីស្រឡាញ់ និង ជាមួយនឹងរសជាតិបង្កើតភាពស្រស់ស្រាយនៃភេសជ្ជៈ កូកា-កូឡា។
យុទ្ធនាការ «រូបមន្តនៃភាពរីករាយ» របស់កូកា-កូឡា ធ្វើឡើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមពីប្រទេសថៃ និង ហ្វីលីពីន បន្ទាប់មកប្រទេសវៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង សិង្ហបុរី ដែលគោលដៅនៃយុទ្ធនាការនេះមិនត្រឹមតែជាការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។ «រូបមន្តនៃភាពរីករាយ» ជាយុទ្ធនាការរំឭកឡើងវិញនូវភាពស្និទ្ធស្នាល សុភមង្គល និង អារម្មណ៍ជាគ្រួសារនៃការញុំាអាហារជុំគ្នានៅតុបាយ ដូចទៅនឹងអ្វីដែលលោក វីន មេតាវីន ទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់កូកា-កូឡា បង្ហាញស្រាប់។
សាច់រឿងបែបមនោសញ្ចេតនានេះ បង្ហាញនូវសារសំខាន់នៃពេលវេលាញ៉ាំអាហារជាលក្ខណៈគ្រួសារជុំគ្នា ដែលជាពេលវេលាអនុញ្ញាតឱ្យគ្រប់គ្នាអាចសម្រាក បង្កើតភាពស្រស់ស្រាយ និង ចែករំលែកក្តីស្រឡាញ់ជាមួយគ្នា ដែលសូម្បីតែតារាដ៏ល្បីក្នុងតំបន់អាស៊ីក៏ធ្វើរឿងនេះដែរ។ វីដេអូនេះចាប់យកសកម្មភាពរបស់ វីន ក្នុងការចម្អិនភីហ្សានៅផ្ទះដោយខ្លួនឯង ដោយរៀបរាប់តាំងពីការដើរផ្សារទិញគ្រឿងផ្សំ និង ការសុំយោបល់ពីហ្វេនអំពីរបៀបចម្អិន រហូតដល់ពេលដែលគាត់ធ្វើឱ្យបងប្អូនរបស់ខ្លួនមានការភ្ញាក់ផ្អើលជាមួយនឹងរសជាតិភីហ្សាដែលជាស្នាដៃគាត់ផ្ទាល់ ពេលបានឃើញហើយទ្រាំមិនញ៉ាំមិនបាន។ សាច់រឿងនេះ បញ្ចប់ជាមួយនឹងការជួបជុំក្រុមគ្រួសារដ៏សែនរីករាយ និង ស្និទ្ធស្នាល ពោលគឺនៅគ្រាដែលពួកគេញ៉ាំភីហ្សា និង កូកា-កូឡាជុំគ្នា ប្រកបដោយសំណើចក្អាកក្អាយ និង ពោរពេញដោយសុភមង្គល។
លោក Baron Magtanong អ្នកគ្រប់គ្រងប្រចាំតំបន់ផ្នែកទីផ្សារនៃម៉ាកផលិតផល កូកា-កូឡា បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ៖ «យុទ្ធនាការ «រូបមន្តនៃភាពរីករាយ» របស់យើងមានគោលបំណងរក្សាពេលវេលាដ៏មានអត្ថន័យទាំងនោះឲ្យបានយូរ។ ជាមួយនឹងភាពកក់ក្តៅ និង សកម្មភាពប្រកបដោយថាមពលរបស់ វីន យើងសង្ឃឹមថា សាច់រឿងនេះនឹងបំផុសគំនិតមនុស្សគ្រប់គ្នាឲ្យស្វែងយល់ពី «រូបមន្តនៃភាពរីករាយ» ផ្ទាល់ខ្លួនរបស់ពួកគេ ដោយធ្វើឲ្យពេលវេលាញ៉ាំអាហារក្លាយទៅជាការចងចាំមួយដ៏មានតម្លៃ និងមិនអាចបំភ្លេចបាន»។
ពេលសម្រេចចិត្តថាតើនឹងធ្វើម្ហូបអ្វី លោក វីន មេតាវីន បានចែករំលែកថា លោករីករាយក្នុងការទទួលយកយោបល់ពីហ្វេនរបស់លោក។ លោក វីន បានរំឭកពីការចងចាំដ៏ល្អរបស់ខ្លួនជាមួយ កូកា-កូឡា និង ភីហ្សា ដោយលោកបាននិយាយថា ៖ «ខ្ញុំមានអនុស្សាវរីយ៍ល្អៗជាច្រើន ជាមួយបងប្អូនរបស់ខ្ញុំ ក្នុងនោះមានដូចជា ពេលមួយដែលខ្ញុំ និង បងប្អូនញុំា កូកា-កូឡា បណ្ដើរ អង្គុយចាំគេដឹកភីហ្សាមកឲ្យពួកខ្ញុំទាំងអន្ទះសារបណ្ដើរ។ ដូច្នេះ ពេលឈានមកដល់យុទ្ធនាការ «រូបមន្តនៃភាពរីករាយ» ខ្ញុំក៏បានចាប់យកឱកាសនេះដើម្បីបង្កើតពេលវេលានៃសុភមង្គលផ្ទាល់ខ្លួនទាំងនោះជាមួយពួកគេឡើងវិញ។ ដោយមើលឃើញថា កូកា-កូឡា តែងតែជាផ្នែកមួយ ក្នុងឱកាសពិសេសៗជាច្រើនពេលជួបជុំគ្រសារ ស្ទើរពេញមួយជីវិតរបស់ខ្ញុំទៅហើយ ខ្ញុំអាចនិយាយបានថា យុទ្ធនាការដ៏ពិសេសនេះ ពិតជាបានឆក់យកបេះដូងរបស់ខ្ញុំតែម្តង»។
វាជាការចងចាំដ៏ពិសេសមួយ ដែលលោក វីន មានឱកាសធ្វើការជាមួយបងប្អូនរបស់លោក និង ចែករំលែកបទពិសោធន៍នៃការសម្តែងសាច់រឿង។ «នេះគឺជាបទពិសោធដែលមិនអាចកាត់ថ្លៃបាន ពេលដែលបងប្អូនរបស់ខ្ញុំបានជួបជុំគ្នា ហើយរឹតតែពិសេសទៀតនោះ វាបានបង្កើតនូវពេលវេលាជួបជុំគ្រួសារដែលមិនអាចបំភ្លេចបាន និង មានតម្លៃមួយទៀតនៅក្នុងការចងចាំរបស់ខ្ញុំ សូមអរគុណដល់កូកា-កូឡា ដែលបានធ្វើឲ្យរឿងនេះកើតមានឡើង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វីន។
យុទ្ធនាការ «រូបមន្តនៃភាពរីករាយ» បង្កើតឡើងដោយផ្អែកទៅលើទស្សនវិជ្ជាសកលរបស់ម៉ាកផលិតផល កូកា-កូឡា ដែលមានឈ្មោះថា «ភាពរីករាយដ៏ពិតប្រាកដ – Real Magic» ដែលត្រូវបានជឿជាក់ថា មិនថាជាការទទួលទានអាហារប្រចាំថ្ងៃ ឬ អាហារក្នុងឱកាសពិសេសអ្វីឡើយ ភាពរីករាយដ៏ពិតប្រាកដនឹងកើតមានឡើងនៅពេលដែលពួកគេបានទទួលទានអាហារជុំគ្នា ៖ រូបមន្ដដែលពួកគេត្រូវការនោះ គឺការដាក់គ្រឿងផ្សំដែលត្រូវគ្នាដូចជា ៖ មានគ្នា មានអាហារឆ្ងាញ់ និង មានកូកា-កូឡាត្រជាក់ៗ ឆ្ងាញ់ពិសា។
តាមដានសកម្មភាពនៃដំណើរដ៏រីករាយរបស់ វីន ជាមួយ កូកា-កូឡា រួមទាំងការអាប់ដេតព័ត៌មានថ្មីៗអំពីពេលវេលាដ៏រីករាយបន្ថែមទៀតនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់យើង ឬ ចូលទៅកាន់គេហទំព័រ www.coca-cola.com៕
អំពីក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិកខាងត្បូង
ក្រុមហ៊ុន កូកា-កូឡា គឺជាក្រុមហ៊ុនភេសជ្ជៈចម្រុះ ដែលមានផលិតផលលក់នៅប្រមាណជាង ២០០ ប្រទេស និង ដែនដី នៅលើពិភពលោក។ គោលបំណងរបស់ក្រុមហ៊ុន គឺផ្តល់ភាពស្រស់ស្រាយដល់ពិភពលោក និង បង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិកខាងត្បូង បម្រើប្រទេសចម្រុះចំនួន 25 ប្រទេស នៅទូទាំងអាស៊ីអាគ្នេយ៍ អូស្ត្រាលី នូវែលហ្សេឡង់ និង កោះប៉ាស៊ីហ្វិក។ យើងផ្តល់ជូននូវភេសជ្ជៈចម្រុះប្រភេទដែលមានរសជាតិឆ្ងាញ់រួមមាន ៖ ភេសជ្ជៈមានជាតិហ្គាស ទឹកបរិសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ អាហាររូបត្ថម្ភ ភេសជ្ជៈសម្រាប់អ្នកហាត់កីឡា និង តែ។ យើងកំពុងអភិវឌ្ឍជាបន្តបន្ទាប់នូវផលិតផលរបស់យើង រួមមានដូចជាការកាត់បន្ថយជាតិស្ករក្នុងភេសជ្ជៈ និង ការនាំមកជូនផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតទៅកាន់ទីផ្សារ ជាដើម។ យើងព្យាយាមបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតរបស់មនុស្សគ្រប់រូប សហគមន៍ និង ភពផែនដី តាមរយៈការផ្តល់ទឹកស្អាតដល់សហគមន៍ ការកែច្នៃសម្បកវេចខ្ចប់ឡើងវិញ ការប្រើប្រាស់ប្រភពធនធានប្រកបដោយចីរភាព និង ការកាត់បន្ថយការបំភាយឧស្ម័នកាបូននៅទូទាំងខ្សែចង្វាក់ផ្គត់ផ្តង់របស់យើង។
រួមជាមួយនឹងដៃគូផលិតភេសជ្ជៈរបស់យើង ពួកយើងជួយនាំមកនូវឱកាសសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននៅទូទាំងតំបន់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.coca-colacompany.com និង អាចស្វែងរកពួកយើងនៅលើបណ្តាញសង្គម Twitter, Instagram, Facebook និង LinkedIn។
ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖
Ms Sarah Wong
Manager, PR & Influence Social
Ogilvy Singapore
Email: sarah.wong@ogilvy.com
Mobile: +65 9337 8934
Ms Madeline Tan
Associate PR & Influence Social
Ogilvy Singapore
Email: madeline.tan@ogilvy.com
Mobile: +65 9757 4321
Samantha Sanchez
Regional Brand Comms, Digital, and Planning Lead
Coca-Cola ASEAN & South Pacific Operating Unit
Email: samsanchez@coca-cola.com
Mobile: +63 917 587 7226