Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ​ភី​អិន​អិន ក្រុង​ពាលី​រឿង​ថ្មី «​ដែន​ស្នេ​ហ៍​អាថ៌កំបាំង​»
អត្ថបទក្រុមហ៊ុន

​ភី​អិន​អិន ក្រុង​ពាលី​រឿង​ថ្មី «​ដែន​ស្នេ​ហ៍​អាថ៌កំបាំង​»

ធ្នូ ៤, ២០១៧

ស្ថានីយទូរទស្សន៍​ភី​អិន​អិន សហការ​ជាមួយ​ផលិតកម្ម​ភូមិ​ពេជ្រ​ភាពយន្ត ចាប់ផ្ដើម​ក្រុង​ពាលី​ចេញ​ថត​ខ្សែ​ភាព យន្ត​ខ្មែរ​ខ្នាត​ធំថ្មី​មួយទៀត​ហើយ ដែលមាន​ចំណងជើង​ថា «​ដែន​ស្នេ​ហ៍​អាថ៌កំបាំង »​។ ពិធី​ក្រុង​ពាលី​ថត​ជា​ផ្លូវការ​រឿង​ថ្មី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៧ វេលា​ម៉ោង ១០ ព្រឹក នៅ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​ផ្ទាល់​តែម្តង ។ នេះ​ជា​ខ្សែភាពយន្ត​ថ្មី​មួយ​ដែល​បង្ហាញ​ពី​ទស្សនីយភាព​ប្លែក និង មិន​ធ្លាប់មាន​ពីមុនមក ដោយ​សាច់រឿង​បែប​ស្នេហា អា​ភិ​នី​ហារ និង បង្ហាញ​នូវ​បែបបទ​នៃ​ការ​រស់​របស់​កុលសម្ព័ន្ធ ។ មិនតែប៉ុណ្ណោះ ឈុត​ឆាក​នីមួយៗ​បង្កប់​ដោយ​អាថ៌កំបាំង ព្រឺព្រួច លាយ​នឹង​មនោសញ្ចេតនា​ផ្អែមល្ហែម ច្បាស់​ជា​មិន​ធ្វើឱ្យ​ទស្សនិកជន​ខកបំណង​ឡើយ ។

​ភី​អិន​អិន គឺជា​ស្ថា​នី​យ​ទូរទស្សន៍​ឈានមុខ​គេ​ក្នុង​ឆ្នាំ ២០១៧ ដែល​បាន​បោះទុន​វិនិយោគ​ច្រើនសន្ធឹក​សន្ធាប់​ក្នុង​ផលិត​ភាគ​យន្ត​ខ្មែរ ក្នុង​ទឹកប្រាក់​ខ្ទង់លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រឹង​នូវ​គុណភាព​ភាពយន្ត​ខ្មែរ ហើយ​ភាពយន្ត​ភាគ​ខ្មែរ​ជាច្រើន​គឺ​ត្រូវបាន​គាំទ្រ​ពី​សំណាក់​ទូរទស្សនិកជន​ខ្មែរ​ទូទាំងប្រទេស ដូចជា «​រឿង​មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា​» រឿង «​ពស់​កេងកង​» រឿង «​ទុំ​ទាវ​» និង រឿង «​សុផាត​» ជាដើម ។

​កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​របស់​ភី​អិន​អិន បាន​ប្រាប់ថា «​ក្នុង​ឆ្នាំ ២០១៧ នេះ យើង​បាន​លើកយក​នូវ​ស្នាដៃ​អ្នកនិពន្ធ​ជំនាន់​មុន ដែលជា​សាច់រឿង​ក្នុងស្រុក​ជាច្រើន មក​ផលិត​ជា​ភាពយន្ត​ភាគ​ទូរទស្សន៍​ដើម្បីឱ្យ​ទូរទស្សនិកជន​បាន​ទស្សនា ដោយ​កន្លងមក​ទស្ស និកជន​ធ្លាប់តែ​បាន​អាច​សៀវភៅ រឺលឺ​តាមរយៈ​ល្ខោន​វិទ្យុ តែ​សម្រាប់​រឿង «​ដែន​ស្នេ​ហ៍​អាថ៌កំបាំង​» គឺជា​សាច់រឿង​បង្កើត​ថ្មី​ដោយ​ផលិតករ និង អ្នកនិពន្ធ​ខ្មែរ​យើង ហើយ​រឿង​មានការ Set up prop ប្លង់​ធំៗ​ជាច្រើន ហើយ​ក្រុមការងារ​ផលិត និង តារា​សម្តែង​ត្រូវ​សម្រាក​នៅក្នុង​ព្រៃ​ជាច្រើន​ខែ​ដើម្បី​ថត​រឿងនេះ ។«​ដែន​ស្នេ​ហ៍​អាថ៌កំបាំង​» គឺ​គ្រោង​នឹង​ចាក់ផ្សាយ​ក្នុង​ពាក់កណ្តាល​ឆ្នាំ ២០១៨» ។​

​កញ្ញា​បន្ថែមថា នា​ឆ្នាំ ២០១៨ ភី​អិន​អិន មាន​គម្រោង​នឹង​នាំយក​នូវ​ស្នាដៃ​រឿង​ប្រលោមលោក​ខ្មែរ​មួយចំនួន​របស់​អ្នកនិពន្ធ​ជំនាន់​ក្រោយ មក​ផលិត​ជា​ភាពយន្ត​ភាគ​ទូរទស្សន៍ នេះ​ជាការ​គាំទ្រ និង លើកទឹកចិត្ត​ដល់​អ្នកនិពន្ធ​របស់​យើង ។​ ​ជារឿយៗ ភី​អិន​អិន តែងតែ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​លើ​គុណភាព និង ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ជាការ​ជួយ​លើកស្ទួយ​ដល់​វិស័យ​ភាពយន្ត​ខ្មែរ ក៏ដូចជា​ការផ្តល់​កម្លាំង​ចិត្ត​ដល់​ផលិតករ​ក្នុងស្រុក និង ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ទស្សនិកជន​ខ្លួន​ដែល​តែងតែ​គាំទ្រ ។​

​គួរបញ្ជាក់​ផងដែរ​ថា រឿង «​ដែន​ស្នេ​ហ៍អាថ៌កំបាំង » នេះ​គឺជា​ស្នាដៃ​លើក​ទី​បី​របស់​ផលិតករ លោក ពុទ្ធ ព៌​ណ ប្រចាំ​នៅ ភី​អិន​អិន បន្ទាប់ពី​រឿង «​ពស់​កេងកង​» រឿង «​សុផាត​» (​ដែល​កំពុង​ចាក់ផ្សាយ​) ។ រឿង «​ដែន​ស្នេ​ហ៌​អាថ៌កំបាំង » ចូលរួម​សម្ដែង​ដោយ​តារា​ប្រុស​រូប​សង្ហា​លោក ណា​ខុន កញ្ញា ណា​តា​យា កញ្ញា ដួង ម៉ា​និ​ច និង តារា​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើនរូប ។ ​ចង់ដឹងថា​ចំណង​ស្នេហ៍ និង មនោសញ្ចេតនា​ដ៏​អាថ៌កំបាំង​រវាង​តួអង្គ​ប្រុស និង តួអង្គ​ស្រី​ដែល​រស់នៅក្នុង​កុល​ស​ម្ព័​ន​ផ្សេងគ្នា​ទៅជា​យ៉ាងណា សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​នៅលើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន តែមួយគត់ ៕

​តាមដាន​ព័ត៌មាន​ពី​រឿង​ភាគ ភី​អិន​អិន សូម​ចូលទៅ​កាន់​៖  www.facebook.com/PNNDramaFanClub

​

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់