Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 កម្មវិធីថ្លែងអំណរគុណអតិថិជនរបស់កាល់តិច តាមបែប Superhero កំពុងប្រារព្ធទៅប្រកបដោយភាពជោគជ័យ
អត្ថបទក្រុមហ៊ុន

កម្មវិធីថ្លែងអំណរគុណអតិថិជនរបស់កាល់តិច តាមបែប Superhero កំពុងប្រារព្ធទៅប្រកបដោយភាពជោគជ័យ

អត្ថបទដោយ​៖ ក្រុមហ៊ុន កក្កដា ៧, ២០២៣

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ដែលគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ទាំងអស់ប្រចាំប្រទេសកម្ពុជា បាន និង កំពុងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជន (Customer Appreciation Day) របស់ខ្លួន ប្រកបដោយភាពជោគជ័យ និង មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន។ កម្មវិធីនេះប្រារព្ធឡើងចាប់តាំងពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ មកម្ល៉េះ ក្នុងគោលបំណងដើម្បីគោរព និង ថ្លែងអំណរគុណទៅកាន់អតិថិជន ដែលតែងតែជ្រើសរើសសេវាកម្ម និង ផលិតផលរបស់កាល់តិច ក៏ដូចជាអបអរសាទរកិច្ចសហការជាអន្តរជាតិ រវាងក្រុមហ៊ុនឈេហ្វរ៉ុនជាមួយនឹងក្រុមហ៊ុន DC Comics។

ក្រុមហ៊ុន DC Comics ជាក្រុមហ៊ុនសៀវភៅនៅសហរដ្ឋអាមេរិក ដែលបានបោះពុម្ពផ្សាយសៀវភៅអំពី Justice League ជាក្រុមដែលមាន Superheroes ល្បីល្បាញពាសពេញពិភពលោកដូចជា Superman Batman Wonder Woman the Flash និង Aquaman ជាដើម។

កម្មវិធីថ្លែងអំណរគុណអតិថិជននេះ នឹងប្រារព្ធឡើងនៅគ្រប់ស្ថានីយកាល់តិចទាំងអស់ទូទាំងប្រទេស ស្របទៅតាមកាលវិភាគ ដែលបានបង្ហោះនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់កាល់តិច។ ក្នុងនោះដែររង្វាន់ពី Justice League ជាង ១០០០០ រង្វាន់ ត្រូវបានរៀបចំដើម្បីប្រគល់ជូនអតិថិជនកាល់តិចទាំងអស់ដែលអញ្ជើញមកចាក់ប្រេងឥន្ធនៈ ហើយឈ្នះហ្គេមដ៏ងាយៗនៅតាមស្ថានីយ ដែលកំពុងប្រារព្ធកម្មវិធី។

ចាប់តាំងពីកម្មវិធីបានដំណើរការមក អតិថិជនជាច្រើនមានការរំភើប និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលជួបជាមួយតំណាង Superheroes ដែលខ្លួនចូលចិត្ត ព្រមទាំងទទួលបានភាពសប្បាយរីករាយ បន្ទាប់ពីការលេងហ្គេមឈ្នះបានរង្វាន់ដូចជា ៖ មួក កាបូប ដបទឹក និង កាតាបស្ពាយ។ អតិថិជនម្នាក់បាន បង្ហាញអារម្មណ៍របស់ខ្លួនថា ៖ គាត់ប្រើប្រាស់ប្រេងឥន្ធនៈកាល់តិចសម្រាប់ម៉ូតូគាត់ អស់រយៈពេលជាង ១០ ឆ្នាំទៅហើយ ថ្ងៃនេះគាត់ពិតជាសប្បាយចិត្តណាស់ ដែលបានឈ្នះរង្វាន់ពី Justice League។

Superheroes ជួយសង្គ្រោះពិភពលោក ចំណែកកាល់តិច ជាមួយ ថេកក្រន ជួយសង្គ្រោះម៉ាស៊ីនយានយន្តរបស់លោកអ្នកដោយផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាងចំពោះយានយន្តដូចជា ៖ ផ្ដល់ថាមពលអតិបរមាដល់ម៉ាស៊ីន សន្សំសំចៃប្រេង និង ថវិកា បង្កើនទំនុកចិត្តការបើកបរ បំភាយឧស្ម័នពុលតិច និង ធ្វើឱ្យការធ្វើដំណើរកាន់តែរលូន។

ក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនផលិតថាមពលឈានមុខគេមួយក្នុងពិភពលោក។ ក្រុមហ៊ុនជឿជាក់ថា ថាមពលដែលមានតម្លៃសមរម្យ ជាទីទុកចិត្ត និង ស្អាតបំផុត គឺចាំបាច់សម្រាប់ការរីកចម្រើនលូតលាស់របស់មនុស្ស។ សព្វថ្ងៃក្រុមហ៊ុន ឈេហ្វរ៉ុន ផលិតប្រេងឆៅ ឧស្ម័នធម្មជាតិ ប្រេងឥន្ធនៈ ប្រេងរំអិល គីមីឥន្ធនៈ សារធាតុបន្ថែម និង អភិវឌ្ឍបច្ចេកវិទ្យាអាជីវកម្ម និង ឧស្សាហកម្មរបស់ខ្លួនឱ្យរីកចម្រើន។

គោលបំណងរបស់ក្រុមហ៊ុនឈេហ្វរ៉ុន គឺធ្វើការផ្តោតលើការកាត់បន្ថយអាំងតង់ស៊ីតេ កាបូននៅក្នុងប្រតិបត្តិការ និង វិនិយោគជាមួយការរីកចម្រើននៃអាជីវកម្មកាបូនទាប នៅក្នុងឥន្ធនៈ កកើតឡើងវិញ អ៊ីដ្រូសែន ការទាញយកនិងបញ្ចេញចោលកាបូន និង បច្ចេកវិទ្យាថ្មីៗផ្សេងទៀត៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់