ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023
ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ដើម្បីជាការគាំទ្រវិស័យកីឡា និង លើកទឹកចិត្តដល់កីឡាករខ្មែរ មិនតែប៉ុណ្ណោះក្រុមហ៊ុនផ្តល់នៅផលិតផលចំណីអាហារដែលមានគុណភាពនិងសុវត្តិភាពល្អផងដែរ ។
នាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ០៩:០០ នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) លើកិច្ចសន្យា កិច្ចសហប្រតិបត្តិការ ឧបត្ថម្ភការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និង កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី ១២ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម 2023 និង លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ ជាតំណាង ក្នុងកិច្ចសហប្រតិបត្តិការនេះ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023 បានមានប្រសាសន៍ថាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023 នេះជាប្រវត្តិសាស្រ្តដ៏ល្អមួយរបស់ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ ព្រមទាំងទទួលបានមេដាយមាសជាច្រើន លើសពីនេះទៅទៀតកីឡាករគ្រប់រូបបានខិតខំប្រកួតបានយ៉ាងល្អ។
ឯកឧត្តម សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមហ៊ុនឯកជនគ្រប់ស្ថាប័ន ក៏ដូចជាថ្លៃអំណរគុណដល់ប្រត្តិករប្រតិភូទាំងអស់ដែលបានចូលរួមឧមត្តម្ភ (Sponsor) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នេះ ការចូលរួមចំណែករបស់ក្រុមហ៊ុនទាំងអស់ជាផ្នែកមួយដ៏មានតម្លៃ និង សារសំខាន់ក្រៃលែងក្នុងការជួយឱ្យប្រទេសកម្ពុជា កាន់តែមានភាពរីកចំរើន។
លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ បានមានប្រសាសន៍ថា ៖ «យើងទទួលស្គាល់ថាសារសំខាន់នៃ ការទទួលទានអាហារតាមគោលការណ៍អាហារូបត្ថម្ភ ទាំងអត្តពលិក និង អ្នកប្រើប្រាស់កម្ពុជា ផលិតផលចំណីអាហារដើរតួយ៉ាងសំខាន់ក្នុងការប្រកួត និង ការរស់នៅ។ ដូច្នេះក្រុមហ៊ុនក៏បានឧបត្ថម្ភនៅផលិតផលចំណីអាហារដែលមានគុណភាព និង សុវត្តិភាព ព្រមទាំងផ្សព្វផ្សាយ ក៏ដូចជាផ្តល់ចំណេះដឹងផ្សេងៗ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមលើកនេះ ដើម្បីឱ្យអ្នកប្រើប្រាស់កម្ពុជាយល់ដឹង និង ទទួលបានអាហារដែលមានគុណភាព ដើម្បីសុខភាព និង សុវត្ថិភាព»។
លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ បានបន្ថែមទៀតថាក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំកាត់ មានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា ៖ «គោលការណ៌ប្រយោជន៍ទាំង៣ប្រការដើម្បីឆ្ពោះទៅកាន់និរន្តរភាព» ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និង ផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។ ក្រុមហ៊ុនស៊ី.ភី ខេមបូឌា រីករាយក្នុងការគាំទ្រកីឡាករកម្ពុជាដែលទទួលបានជោគជ័យក្នុងការប្រកួត ហើយបន្តទៅប្រកួតនៅលើឆាកពិភពលោក។
លោកអ្នកបានដឹង និង ស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និង ចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food )។ អតិថិជនទាំងអស់ក៏ដូចជាអ្នកប្រើប្រាស់ផលិតផលចំណីអាហារក្រុមហ៊ុនស៊ី.ភី អាចរកទិញផលិតផលចំណីអាហាររបស់យើងបានតាមរយៈស្លាកសំគាល់របស់ក្រុមហ៊ុនរួមមាន CP Brand, Super Chef រួមទាំងហាងរបស់ក្រុមហ៊ុនដូចជា CP Fresh Mart ក៏ដូចជាផ្សារទំនើប និង ផ្សារទូទៅផ្សេងៗជាច្រើនទៀត។ គ្រប់ផលិតផល CP ទាំងអស់ផលិតចេញពីរោងចក្រដែលបានទទួលស្តង់ដារ GHP, HACCP និង Halal អ្នកប្រើប្រាស់ទាំងអស់ធានាថានឹងទទួលបាននូវផលិតផលចំណីអាហារដែលមានគុណភាព និង សុវត្ថិភាព។
លើសពីនេះទៀតសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ចង់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ក្រុមហ៊ុនក៏មាននៅអាជីវកម្មហ្វ្រែនឆាយជាច្រើនសំរាប់ឱ្យជ្រើសរើស ដូចជា CP Fresh Shop, Five Star, Star Coffee, និង Hi-Pork ដើម្បីឱ្យសហគ្រិនអាចជ្រើសរើសធ្វើជាម្ចាស់អាជីវកម្មបាន។
ជាចុងក្រោយ CPF សូមគោរពអញ្ជើញប្រជាជនកម្ពុជា ចូលរួមលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តទាំងអស់គ្នាចំពោះ កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដែលមានបេះដូងតស៊ូលើគ្រប់កីឡា និង ដណ្តើមយកជ័យជម្នះនេះទាំងអស់គ្នា។ ដោយការលើកទឹកចិត្ត តាមរយៈការផ្ញើការលើកទឹកចិត្តនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់នៅគ្រប់ការប្រកួត ហើយក៏សូមឲ្យកីឡាករជម្រើសជាតិកម្ពុជាតស៊ូឲ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះជូនជាតិ និង ប្រជាជនកម្ពុជាទាំងអស់។