ខោទឹកនោមកូនក្មេងម៉ាក UniDry ផ្តល់ជូនទាំងតម្លៃពិសេស និង មានចាប់ឆ្នោតផ្សងសំណាង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ
រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ក្នុងឆ្នាំនេះ ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី នឹងបង្ហាញវត្តមានចូលរួមផ្តល់ឱកាសពិសេសជូនដល់អតិថិជន ក៏ដូចជាផ្តល់ការលក់ជូនអតិថិជនក្នុងតម្លៃពិសេសពីផលិតផលខោទឹកនោមកូនក្មេងម៉ាក UniDry នៅឯស្តង់ពិព័រណ៍កោះពេជ្រចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិចិ្ឆកា ខាងមុខនេះ ។ ក្នុងនោះនឹងមានការតាំងលក់ផលិតផលខោទឹកនោមកូនក្មេងម៉ាក UniDry ក្នុងរយៈពេល ៣ ថ្ងៃពេញ ដែលអតិថិជនទាំងអស់អាចជាវផលិតផលខោទឹកនោមកូនក្មេងម៉ាក UniDry ក្នុងតម្លៃពិសេស និង ក៏មានការចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ជាច្រើនផងដែរ ។
ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី មានសេចក្តីរីក រាយក្នុងការផ្តល់ជូនតម្លៃពិសេសសម្រាប់ផលិតផលខោទឹកនោមកូនក្មេងម៉ាក UniDry ដែលជាផលិតផលខោទឹកនោមកូនក្មេងផលិតដោយវត្ថុធាតុដើមស្តង់ដារអន្តរជាតិមកពីសហរដ្ឋអាមេរិក អឺរ៉ុប និង ជប៉ុន ជូនដល់អតិថិជននៅក្នុងព្រះពិធីដ៏មហោឡារិកនេះ» ។ លើស ពីនេះ ក្រុមហ៊ុននឹងមានកាដូផ្សេងៗជាច្រើនដូចជាផលិតផលខោទឹកនោមកូនក្មេងម៉ាក UniDry ផ្លិត និង ប៉េងប៉ោងដ៏ស្រស់ស្អាតចែកជូនអតិថិជនទាំងអស់ក្នុងរយៈពេលបីថ្ងៃក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នៅខាងមុខស្តង់ផងដែរ ។
ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី រង់ចាំស្វាគមន៍បងប្អូនប្រជាពលរដ្ឋខែ្មរដែលជាអតិថិជនចាស់ និង អតិថិជនថ្មីដែលមានបំណងជាវផលិតផលរបស់យើងនៅឯស្តង់ទំនិញក៏ដូចជាចូលរួមលេងកម្សាន្តជាមួយគ្នា ។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ គឺជាពិធីបុណ្យជាតិមួយក្នុងចំណោមពិធីបុណ្យធំផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមបណ្តាខេត្ត ជាពិសេសនៅរាជធានីភ្នំពេញ ។ ប្រជាជនខ្មែរពីគ្រប់ខេត្តក្រុងមកជួបជុំគ្នានៅរាជធានីភ្នំពេញ ត្រង់ចំណុចទន្លេចតុមុខ ដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យនេះ ក៏ដូចជាទស្សនាការប្រណាំងទូកក្នុងរយៈពេលបីថ្ងៃ ។ ដូច្នេះសូមកុំភ្លេចមកទស្សនាការតាំងពិព័រណ៍ផលិតផលខោទឹកនោមកូនក្មេងម៉ាក UniDry របស់ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី ដើម្បីទទួលបានការផ្តល់ជូនជាពិសេសសម្រាប់កូនៗលោកអ្នកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែនេះ ។
អំពីខោទឹកនោមកូនក្មេងម៉ាក UniDry
ខោទឹកនោមកូនក្មេងម៉ាក UniDry ត្រូវបានរចនាជាពិសេសសម្រាប់កូនក្មេងគ្រប់អាយុចាប់ពីទើបនឹងកើតរហូតដល់ទម្ងន់ ២៥ គីឡូក្រាម មានដូចជា ទំហំ S (៣-៧ គក) ទំហំ M (៤-១១ គក) ទំហំ L (៩-១៤ គក) ទំហំ XL (១២-១៧ គក) ទំហំ XXL (១៥-២៥ គក) ដែលសាកសមសម្រាប់កូនក្មេងរពឹសជាមួយនឹងភាពស្រស់ថ្លា ទន់ល្មើយ និង ជក់ទឹកបានយ៉ាងល្អ ។ ខោទឹកនោមកូនក្មេងនេះក៏មានបំពាក់បច្ចេកវិទ្យា 3D ការពារការលេចធ្លាយ ស្រូបទឹកបានល្អ ការហែកយកចេញ ភាពទន់យឺតសម្រាប់ចង្កេះខោ សញ្ញាប្តូរខោថ្មី និង ស្កត់បកបិតដែលជាប់បានល្អ ។
អំពីក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី
ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី ដែលជារោងចក្រទី ១ នៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ត្រូវបានដំណើរការនៅខែមេសាឆ្នាំ ២០១៨ និង ផ្តល់នូវឱកាសការងារដល់ប្រជាជនកម្ពុជា ។ ក្នុងនាមជាក្រុមហ៊ុនផលិតខោទឹកនោមដែលឈានមុខគេមួយនៅអាស៊ីក្នុងការចែកចាយផលិតផល និង សេវាកម្មដែលយើងផ្តល់ជូន ត្រូវបានទទួលស្គាល់ដោយស្តង់ដារអន្តរជាតិដែលមានគុណភាព និង ជាប់ពានរង្វាន់ជាបច្ចេកវិទ្យាលំដាប់ពិភពលោក ៕
ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ ៖ winsuncambodia.com