ឡូយកប់ហ្មង !!! សាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ អាល់ធីម៉េត វ៉ាយ ប្រកាសលក់ផ្លូវការ ព្រមជាមួយប្រធានបទ «ដំណើរឆ្ពោះទៅ អាល់ធីម៉េត វ៉ាយ»
ក្រុមហ៊ុនចែកចាយ TSNR Distribution Co. Ltd និង ក្រុមហ៊ុន LION CORPORATION (THAILAND) LTD មានកិតិ្តយសប្រកាសបើកលក់ជាផ្លូវការនូវផលិតផលសាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុអាល់ធីម៉េតវ៉ាយ ដ៏ថ្មីបំផុតរបស់ខ្លួនជាមួយនឹងប្រធានបទ «ដំណើរឆ្ពោះទៅ អាល់ធីម៉េត វ៉ាយ» ឬ “ULTIMATE WHITE JOURNEY” ដោយមានការចូលរួមពីអ្នកគាំទ្រផលិតផល ស៊ូគូប៊ូស៊ុ ទាំងអស់តាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដើម្បីមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យតាមរយៈស្ថានភាពនៃបែបផែនជីវិតប្រចាំថ្ងៃដូចជាពិធីជប់លៀង និង សកម្មភាពកីឡាជាដើម ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រារព្ធឡើងកាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅរោងកុន Major Cineplex នៅផ្សារទំនើប AEON Mall សែនសុខ ។
គ្រប់ផលិតផល ស៊ូគូប៊ូស៊ុ សុទ្ធតែទទួលបានអាជ្ញាបណ្ណពីក្រុមហ៊ុន LION CORPORATION របស់ប្រទេសជប៉ុនហើយគ្រប់រូបមន្តទាំងអស់គឺ ត្រូវបានផ្សំឡើងយ៉ាងយកចិត្តទុកដាក់ និង ស័ក្តិសមបំផុតសម្រាប់ប្រភេទស្បែកនៅក្នុងបណ្តាប្រទេសអាស៊ាន ។ គោលបំណងនៃផលិតផលថ្មីនេះគឺ #UltimateWHITE #UltimateME“ ដោយជួយឱ្យសស្បែកអ្នកទាំងអស់គ្នា ក៏ដូចជាអតិថិជនរបស់ ស៊ូគូប៊ូស៊ុ ទាំងអស់កាន់តែមានទំនុកចិត្តជាមួយនឹងស្បែកសស្អាតបំផុត និង មានក្លិនក្រអូបតាមបែបធម្មជាតិ បន្ទាប់ពីងូតទឹករួចជាមួយនឹងសាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ អាល់ធីម៉េតវ៉ាយ ។
ព្រមជាមួយគ្នានេះដែរ អតិថិជនទាំងអស់អាចរីករាយក៏ដូចជាមានអារម្មណ៍ស្រស់ស្រាយសម្រាប់សកម្មភាពប្រចាំថ្ងៃដូចជា (ការងារ ការចូលរួមពិធីជប់លៀងផ្សេងៗ ឬ ការធ្វើលំហាត់ប្រាណ) ផងដែរ ។ ផលិតផលថ្មីរបស់យើងនៅពេលនេះគឺពិតជាស័ក្តិសម បំផុតសម្រាប់អ្នកទាំងអស់គ្នាដែលកំពុងតែមានវត្តមាននៅទីនេះព្រមទាំងអតិថិជនទាំងអស់ផងដែរ ។
លក្ខណៈពិសេសបំផុតសម្រាប់ផលិតផលនេះគឺមិនគ្រាន់តែផ្សំឡើងពីធម្មជាតិដែលជាគោលការណ៍របស់ ស៊ូគូប៊ូស៊ុ ប៉ុណ្ណោះទេ ថែមទាំងបន្ថែមនូវវីតាមីនសំខាន់ៗ ៣ ប្រភេទទៀតដូចជា (វីតាមីន ប៊េស្រ៊ី វីតាមីន ស៊ី និង វីតាមីន អ៊ី) ដែលអាចជួយឱ្យស្បែកសស្អាត និង មានសុខភាពល្អតាមបែបធម្មជាតិពិតៗ ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺអតិថិជន ស៊ូគូប៊ូស៊ុ ទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីនៃសាប៊ូដុសខ្លួនដ៏ល្អបំផុតដែលផ្សំឡើងពី «សារធាតុពីគុជខ្យង» និង សារធាតុធម្មជាតិ ២ ប្រភេទទៀតដែលធ្វើឱ្យស្បែកមានក្លិនក្រអូបជាប់បានយូរជាមួយនឹងក្លិនក្រអូបប្រហើរស្រទន់ពី «ផ្កាសាគូរ៉ា និងផ្លែប៊ឺរី» ទៀតផង ។ អតិថិជនទាំងអស់អាចរកទិញសាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ អាល់ធីម៉េត វ៉ាយ នៅតាមផ្សារទំនើបនានាបាន ។
លោក BONNA THAI អនុប្រធាននៃក្រុមហ៊ុនចែកចាយ TSNR Distribution Co., Ltd. បានមានប្រសាសន៍ថាជំនួសមុខឱ្យក្រុមហ៊ុន ចែកចាយ TSNR Distribution Co., Ltd និង ក្រុមហ៊ុន LION CORPORATION ខ្ញុំបាទសុំសេចក្តីអនុញ្ញាតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ភ្ញៀវកិត្តិយសទាំងអស់សម្រាប់ព្រឹត្តការណ៍បើកសម្ពោធផលិតផល សាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ អាល់ធីម៉េត វ៉ាយ ដ៏ថ្មីបំផុតនៅថ្ងៃនេះ !!
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ យើងពិតជាមានមោទនភាពក្នុងការណែនាំ សាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ
អាល់ធីម៉េត វ៉ាយ ដ៏ថ្មីបំផុត ជាមួយនឹងការទទួលបានអាជ្ញាបណ្ណពីក្រុមហ៊ុន LION CORPORATION ក្នុងប្រទេសជប៉ុនរួចមកហើយនោះគ្រប់រូបមន្តទាំងអស់គឺសុទ្ធតែត្រូវបានផ្សំឡើងយ៉ាងយកចិត្តទុកដាក់ និងស័ក្តិសមបំផុតសម្រាប់ប្រភេទស្បែកនៅក្នុងបណ្តាប្រទេសអាស៊ានរបស់យើង ។
ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺអតិថិជន ស៊ូគូប៊ូស៊ុ ទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីនៃសាប៊ូដុសខ្លួនដ៏ល្អបំផុតដែលផ្សំឡើងពី «សារធាតុពីគុជខ្យង» ដែលធ្វើឱ្យស្បែកមានក្លិនក្រអូបជាប់បានយូរជាមួយនឹងក្លិនក្រអូបប្រហើរស្រទន់ពី «ផ្កាសាគូរ៉ា និងផ្លែប៊ឺរី» ទៀតផង ។ ដូច្នេះសូមចាប់ផ្តើមទទួលយកបទពិសោធន៍ដ៏អស្ចារ្យនេះ និង ដំណើរឆ្ពោះទៅរកសម្រស់ដ៏ស្រស់ស្អាតតាមបែបធម្មជាតិពិតៗទាំងអស់គ្នា! ៕