ស្មាតហ្វូនកំពូលកាមេរ៉ាទាំង ៤ Samsung Galaxy A9 បានមកដល់កម្ពុជាថ្ងៃនេះហើយ តម្លៃត្រឹមតែ…
ការទន្ទឹងរង់ចាំបានមកដល់ហើយ !!!
ភ្នំពេញ, ថ្ងៃទី ១៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ ៖ Galaxy A9 ស៊េរី ២០១៨ អនុភាពដ៏អស្ចារ្យនៃស្មាតហ្វូនកំពូលកាមេរ៉ាទាំង ៤ បានបង្ហាញខ្លួនក្នុងប្រទេសសកម្ពុជាហើយ ! ។
ការរចនាឡើងកប់ ! ទាំងស្អាត ទាំងស្លីម មើលទៅកាលីប ទាន់សម័យ ស័ក្កិសមជាមួយអ្នកប្រើប្រាស់សម័យថ្មី ជាពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូប ព្រោះថាសមត្ថភាពរបស់វាប្រៀបបាននឹងកាមេរ៉ាដ៏ឆ្នើមមួយ ។ និយាយទៅ ឃើញហើយដឹងតែចង់បានតែម្តង ! ជា មួយជម្រើសពណ៌ដ៏ស្រស់ស្អាត និង ពេញនិយមបំផុតគឺ ពណ៌ខៀវ ពណ៌ផ្កាឈូក និង ពណ៌ខ្មៅ ។ សម្រាប់តម្លៃវិញ ត្រឹមតែ 559$ តែប៉ុណ្ណោះ ! ចឹងកុំបង្អង់យូរទៀត រួសរាន់ឡើង មកធ្វើជាម្ចាស់របស់ស្មាតហ្វូនកំពូលកាមេរ៉ាមុនដំបូងគេបង្អស់ ។
លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៏ថា «ក្នុងឆ្នាំ ២០១៨ នេះ ក្រុមហ៊ុនសាមសុង ទទួលបានជោគជ័យផ្ទួនៗ ព្រោះតែ សាមសុង តែងតែស្វែងរកបច្ចេកវិទ្យាដែលថ្មី ហើយប្លែក ចម្លែកអារម្មណ៍ ជូនដល់អតិថិជនរបស់ខ្លួនជានិច្ច ។ ជាក់ស្តែង ដូចជា Galaxy A9 ស៊េរី 2018 នេះចឹង យើងចាត់ទុកជាបងធំនៃត្រកូល Galaxy A ដោយសារតែបទពិសោធន៍ថ្មីលើកំណែប្រែកាមេរ៉ា អមមកជាមួយសមត្ថភាពដ៏វិសេសវិសាល ។ ដូច្នេះសូមអតិថិជនរបស់ សាមសុង ទាំងអស់អញ្ញើញមកទទួលយកបទពិសោធន៍ថ្មីសន្លាងមួយនេះឲ្យបានគ្រប់ៗគ្នា» ។
ខាងក្រោមនេះជាសមត្ថភាពដ៏អស្ចារ្យនៃកាមេរ៉ាទាំង ៤ គ្រាប់ និង លក្ខណៈសម្បត្តិរបស់ Galaxy A9 ៖
១. ចំណុចពិសេសរបស់ Galaxy A9 បានបំពាក់កាមេរ៉ាក្រោយ ៤ គ្រាប់ ។ ដោយគ្រាប់ទីមួយខាងលើគេ ជាប្រភេទ Ultra-Wide Angle Len មានទំហំ 8.0MP មាន aperture f/2.4 មានសមត្ថភាពក្នុងការផលិតផ្ទៃរូបភាពបានទូលាយក្នុងទំហំមុំ ១២០ដឺក្រេ, គ្រាប់ទីពីរជាប្រភេទ Telephoto Len មានទំហំ 10MP មាន aperture f/2.4 ជាលែនពង្រីកដែលមានសមត្ថភាពពង្រីកប្លង់រូបភាពបានពីរដង (2x optical zoom), គ្រាប់ទីបីជាលែនគោល (Main Camera Len) មានទំហំ 24MP មាន aperture f/1.7 មានសមត្ថភាពធ្វើអោយផ្ទៃរូបភាពមានភាពភ្លឺច្បាស់បែបធម្មជាតិដូចអ្វីដែលយើងបានឃើញ ហើយវាក៏មានសមត្ថភាពស្រូបពន្លឺបានខ្លាំងផងដែរ ។ ដើម្បីផ្តល់ឱ្យការថតរូបនៅទីតាំងខ្សោយពន្លឺបានច្បាស់ និង មានស្នាមអ៊ុចៗ តិចតួចបំផុត ជាមួយបច្ចេកវិទ្យា pixel re-mosaic algorithm ។ សម្រាប់គ្រាប់ទីបួន គឺជាលែនជំនួយប្រភេទ Depth Sensor មានទំហំ 5.0MP មាន aperture f/2.2 ដោយវាធ្វើការជាមួយកាមេរ៉ាគោលក្នុងការផលិតសាច់រូបភាពឱ្យកាន់តែមានភាពច្បាស់ បន្ថែមកម្រិតពណ៌ និង កម្រិតពន្លឺឱ្យបានច្បាស់ដិតល្អ ហើយជាពិសេសមានតួរនាទីសំខាន់ជាមួយនឹងមុខងារ (Live Focus) និង Bokeh Effect ដែលធ្វើឱ្យរូបភាពដែលផ្តិតចេញមកពិតជាមានភាពទាក់ទាញខ្លាំងបំផុត ។ មិនត្រឹមតែប៉ុណ្ណោះ កាមេរ៉ាទាំងបួនគ្រាប់របស់ Galaxy A9 (2018) មានសមត្ថភាពក្នុងការផលិតសាច់វីដេអូបានដល់កម្រិត FHD (1080×2220) ព្រមទាំងមានកាមេរ៉ាខាងមុខសម្រាប់ថតស៊ែលហ្វីទំហំធំដល់ទៅ 24MP ជាមួយមុខងារថតរូបដ៏សម្បូរបែប ។
២. លក្ខណៈទូរទៅ ៖ Galaxy A9 មានបំពាក់នូវ RAM ទំហំ 6GB មេម៉ូរីទំហំ 128GB និង អាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB ។ កាន់តែងាយស្រួលជាមួយទូរស័ព្ទដៃ ស៊ីម ២ លោកអ្នកមិនចាច់ចំណាយលុយលើការទិញទូរស័ព្ទច្រើន ។ ម្យ៉ាងវិញទៀត អាចប្រើប្រាស់ គណនីបាន ២ (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម ។ ជាមួយល្បឿនដំណើរការដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ ។ បើនិយាយពីកម្លាំងថ្មគឺមានរហូតដល់ 3,720mAh ។ រីឯឆ្នាំងសាកថ្មវិញ គឺប្រភេទ Fast Charging (USB type C) ។ បន្ថែមពីនេះទៀត មានភ្ជាប់មកនូវមុខងារស្កេនផ្ទៃមុខ (Face Recognition) និង ស្កេនក្រយ៉ៅម្រាមដៃ (Fingerprint) ។ លោកអ្នករីករាយនឹងការស្តាប់តន្ត្រីយ៉ាងពិរោះនៅពេលប្រើប្រាស់ជាមួយកាសត្រជៀកដែលមានបទពិសោធន៍សំឡេង Dolby Atmos ។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ចើញមកកាន់ហាងទំនើបសាមសុង និង ដេប៉ូចែកចាយណាមួយដែលនៅជិតលោកអ្នកបំផុតឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ៖ 1800 203 232 ៕