(វីដេអូ) ប៉ះវិញ្ញាសាទី ១ បេក្ខជនប្រកែកអត់ព្រមកាត់សក់ ចុងក្រោយគណៈកម្មការត្រូវ…
ឈានចូលដល់វិញ្ញាសាទី ១ គឺបេក្ខជនត្រូវជួបវិញ្ញាសាដំបូង ផ្លាស់ប្តូរការរៀបចំខ្លួន ប្តូរម៉ូដសក់ ធ្វើយ៉ាងណាឱ្យបេក្ខជនកាន់តែមានភាពលេចធ្លោ។ ប្រាកដណាស់ដែលការរៀបចំពីគណៈកម្មការ ខ្លះក៏ត្រូវចិត្តបេក្ខជន ខ្លះក៏មិនត្រូវចិត្ត តើគណៈកម្មការត្រូវធ្វើបែបណា នៅពេលបេក្ខជនមួយចំនួនអត់ព្រមផ្លាស់ប្តូរម៉ូដសក់ សូមរង់ចាំទស្សនាទាំងអស់គ្នានៅថ្ងៃយប់នេះ។
លើសពីការផ្លាស់ប្តូរការតុបតែងខ្លួន ពីគណៈកម្មការ និង តារាកិត្តិយសដ៏ល្បីអ្នកនាង គង់ ចាន់ស្រីមុំ បេក្ខជនទាំង ១៥ រូប ក៏ត្រូវជួបជាមួយអ្នកនាង ខៀវ សានសាណា ពិធីការនីដ៏ល្បី ដែលនឹងបង្វឹកបេក្ខជនធ្វើយ៉ាងណាឱ្យកាន់តែមានភាពជឿជាក់ មានសីលធម៌ និង អត្តចរិតល្អ នេះជាចំណុចចាប់ផ្តើមដែលកម្មវិធី Road 2the star ធ្វើយ៉ាងណាចង់ឱ្យបេក្ខជនដែលជាម្ចាស់ពាន មានបុគ្គលិកលក្ខណៈស័ក្ដិសមជាតារាអាជីព ដែលទទួលការស្រឡាញ់ពីមហាជន។
បេក្ខជននឹងត្រូវឆ្លងកាត់ការថតរូប មុន និង ក្រោយផ្លាស់ប្តូរការតុបតែងខ្លួន បេក្ខជន ១ រូបដែលមានការវិវឌ្ឍខ្លួនតិចជាងគេ នឹងត្រូវចាកចេញពីកម្មវិធី សូមរង់ចាំទស្សនាការចាក់ផ្សាយកម្មវិធី Road 2the star នៅយប់នេះម៉ោង 7:00PM ព្រោះថាក្រោយពីផ្លាស់ប្តូរការតុបតែងខ្លួនបេក្ខជនម្នាក់ៗប្លែកមើលសឹងមិនស្គាល់ ជួបគ្នាយប់នេះ វេលាម៉ោង 7:00PM តាមរយៈហ្វេសប៊ុកផេក GATSBY(KH), 3funchannelcambodia,Mr.cookie និង ផេក Road 2 the star។
សូមចុចLink ដើម្បីទស្សនា teaser សម្រាប់សប្តាហ៍ទី ៣ ៖