
ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី ផ្តល់អំណោយ ខោទឹកនោមកូនក្មេងម៉ាក UniDry និង ខោទឹកនោមមនុស្សចាស់ម៉ាក Sunmate ដល់អង្គការសង្រ្គោះជនអស់សង្ឃឹម
ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែតុលា កន្លងទៅនេះ ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី បានរៀបចំកម្មវិធីចែកអំណោយសប្បុរសធម៌ដល់អង្គការសង្គ្រោះជនអស់សង្ឃឹម នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
កម្មវិធីសប្បុរសធម៌នេះ បានរៀបចំឡើងដោយមានការចូលរួមពីអ្នកតំណាងក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី ប្រធានផ្នែក នាយកអង្គការជនអស់សង្ឃឹម និងសមាជិក ដែលស្នាក់ អាស្រ័យនៅក្នុងអង្គការជាដើម។
ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី បាននាំយក អំណោយខោទឹកនោមកូនក្មេង ម៉ាក UniDry និងខោទឹកនោមមនុស្សចាស់ម៉ាក Sunmate ជូនដល់អង្គការ ដែលអាចជួយសម្រួលដល់តម្រូវការរបស់អង្គការផ្ទាល់។
យោងតាមប្រសាសន៍លោក Wu Fu Yan អគ្គនាយករងប្រតិបត្តិការទូទៅនៃក្រុមហ៊ុន វីនស៊ុន(ខេមបូឌា) ខូ អិលធីឌី បានឲ្យដឹងថា៖ «ការរៀបចំអំណោយសប្បុរសធម៌នេះ គឺដើម្បីជាការរួមចំណែកមួយនៅក្នុងសង្គម និងបំពេញនូវភាពកង្វះខាតនៅតាមមណ្ឌលមួយចំនួន ក៏ដូចជាជួយកាត់បន្ថយរាល់ការចំណាយផ្សេងៗរបស់អង្គការមួយផ្នែក។ ហេតុដូចនេះ ក្រុមហ៊ុនយើងខ្ញុំ នឹងបន្តការរៀបចំនូវកម្មវិធីឧបត្ថម្ភទៅតាមអង្គការកុមារកំព្រានានាផងដែរ»។
លោកបានបន្តថា៖ «គោលបំណងនៃកម្មវិធីសប្បុរសធម៌នេះ គឺដើម្បីចែករំលែកអំណោយសប្បុរសធម៌ដល់សង្គម ជួយក្មេងៗ ចែករំលែកក្តីស្រលាញ់ និងលើកទឹកចិត្តដល់ប្រជាជនក្នុងការធ្វើសកម្មភាពសប្បុរសធម៌។ លើសពីនេះ ក្រុមហ៊ុនរបស់យើង នឹងបន្តធ្វើការងារនេះជារៀងរាល់ខែ និងសង្ឃឹមថាយើងទាំងអស់គ្នាចូលរួមចែករំលែកនូវក្តីស្រលាញ់ដើម្បីឲ្យពិភពលោកទាំងមូលមានសន្តិភាព»។
ចំណែក លោកឆាត់ ថុន នាយកអង្គការជនអស់សង្ឃឹមមានប្រសាសន៍ថា៖ «ខ្ញុំសូមកោតសសើរចំពោះអំណោយសប្បុរសធម៌របស់ក្រុមហ៊ុន ពីព្រោះនេះជាសកម្មភាពល្អដែលបានឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ពួកយើង និងជួយរំលែកការចំណាយមួយចំណែកធំរបស់អង្គការផងដែរ»។
លោកបន្តទៀតថា នេះគឺជាសកម្មភាពសប្បុរសធម៌លើកទីពីរក្នុងការផ្តល់អំណាយ ខោទឹកនោមកូនក្មេងម៉ាក UniDry និងខោទឹកនោមមនុស្សចាស់ម៉ាក Sunmate ហើយវាពិតជាល្អ
ក្នុងការផ្តល់អំណោយដល់អង្គការសង្គ្រោះជនអត់ទីពឹង និងអស់សង្ឃឹម និងជាពិសេសអង្គការនានាដែលស្ថិតក្នុងភាពកង្វះខាត និងតម្រូវការផងដែរ។
ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី ដែលជារោងចក្រទី១ នៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ត្រូវបានដំណើរការនៅខែមេសាឆ្នាំ២០១៨ និងផ្តល់នូវឱកាសការងារដល់ប្រជាជនកម្ពុជា។
ក្នុងនាមជាក្រុមហ៊ុនផលិតខោទឹកនោមដែលឈានមុខគេមួយនៅអាស៊ីក្នុងការចែកចាយផលិតផល និងសេវាកម្មដែលយើងផ្តល់ជូន ត្រូវបានទទួលស្គាល់ដោយស្តង់ដារអន្តរជាតិដែលមានគុណភាព និងជាប់ពានរង្វាន់ជាបច្ចេកវិទ្យាលំដាប់ពិភពលោក៕ ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ៖ winsuncambodia.com