Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 អបអរសាទរ! ផលិតផល​ស្រាបៀរ ​ហនុមាន ​របស់​ក្រុមហ៊ុន ​ហនុមាន ​ប៊ែវើរីជីស ​នឹងមានវត្តមាន​នៅក្នុងទីផ្សារ​ប្រទេសថៃ ​ក្នុងពេលឆាប់ៗ​ខាងមុខ​នេះ!
អត្ថបទក្រុមហ៊ុន

អបអរសាទរ! ផលិតផល​ស្រាបៀរ ​ហនុមាន ​របស់​ក្រុមហ៊ុន ​ហនុមាន ​ប៊ែវើរីជីស ​នឹងមានវត្តមាន​នៅក្នុងទីផ្សារ​ប្រទេសថៃ ​ក្នុងពេលឆាប់ៗ​ខាងមុខ​នេះ!

អត្ថបទដោយ​៖ Chandy មេសា ១, ២០២៣

ក្រោមការសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា បានចូលរួមជាមួយវិស័យឯកជនថៃ ដើម្បីជំរុញការវិនិយោគ និង ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​​ពង្រីកឱកាសពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

បាងកក ថ្ងៃទី២៨ ខែមីនា ២០២៣

ក្រោមការសហការជាមួយក្រសួងពាណិជ្ជកម្ម និង ក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា (Thailand-Cambodia Business Council: TCBC) សហការជាមួយវិស័យឯកជនថៃ បាន​រៀបចំសិក្ខាសាលា «ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ឆ្នាំ២០២៣» (Future Direction of Trade and Investment Opportu​ni​t​i​es in Cambodia 2023) ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោក Kriangkrai Thiennukul ប្រធានក្រុម​ប្រឹក្សា​ភិ​បា​ល និងជាប្រធានសហព័ន្ធឧស្សាហកម្មថៃ ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។

សិក្ខាសាលានេះ បានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានស្តីពីស្ថានភាពសេដ្ឋកិច្ច និងទស្សនវិស័យ សម្រាប់ពាណិជ្ជកម្ម និង ការវិនិយោគនៅកម្ពុជា ​ក្រោយវិបត្តិកូវីដ-១៩ ជា​ពិសេស បានឆ្លុះ​បញ្ចាំងពី​ទំនាក់​ទំនង ​និង កិច្ចសហប្រតិបត្តិការ​​ជិតស្និទ្ធរវាង​ប្រទេសថៃ ​​និង កម្ពុជា ​ដើម្បីសម្រេចឱ្យបាន​ទំហំពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-ថៃ តម្លៃ ​១៥ ពាន់​លានដុល្លារ ដែលកំណត់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។

ក្នុងឱកាសថ្លែងសុន្ទរកថា ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានមាន​ប្រសាសន៍​ថា សារ​សំខាន់នៃសិក្ខា​សិលា​​គឺអ្នកវិនិយោគ​ថៃ​នឹង​មាន​សក្តានុពល ​ក្នុងការស្វែង​រក​ព័ត៌មាន​ពាក់​ព័ន្ធ​ទាំង​អស់អំពី​​ឱកាស​ពាណិជ្ជកម្ម ​និង ​ការវិនិយោគនៅកម្ពុជា ព្រមទាំងលើក​ទឹកចិត្តពួកគេ​​ឱ្យធ្វើការសិក្សា វិនិយោគ ​និង ពង្រីកការវិនិយោគរបស់​ពួកគេ ជា​ពិសេ​ស​លើ​វិស័យសេដ្ឋកិច្ចជារង្វង់ ​(circular economy) និង កសិឧស្សាហកម្មនៅកម្ពុជា ​ដើម្បីទាញយកផលប្រយោជន៍​ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មទ្វេភាគី និងតំបន់។

ឯកឧត្តមក៏បាន ស្នើសុំសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាធុរកិច្ចថៃ សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) សម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចរវាងវិស័យ​ឯកជននៃ​ប្រទេស​ទាំងពីរ ដើម្បី​បង្កើនសកម្មភាព​​ពាណិជ្ជកម្ម ​និង ​វិនិយោគក្នុង​ប្រទេសទាំងពីរ​​ឱ្យកាន់តែស៊ីជម្រៅ ​ព្រមទាំងបានយក​ឱកាសនេះ អញ្ជើញវិស័យ​ឯកជនពាក់ព័ន្ធ។

ជាមួយគ្នានោះដែរ លោក Kriangkrai Thiennukul ប្រធានគណៈកម្មការចម្រុះនៃស្ថាប័នវិស័យឯកជនចំនួន៣ (JSCCIB) រួម​មានសភាពាណិជ្ជកម្មថៃ ​សហព័ន្ធឧស្សា​ហ​កម្មថៃ និង ​សមាគមធនាគារថៃ និង ​លោក Sanan ​Angubol​kul ​​ប្រធានក្រុម​ប្រឹក្សាភិបាល​​សភាពាណិជ្ជកម្មថៃ ​​និង ក្រុមប្រឹក្សាពា​ណិជ្ជកម្មថៃ ​​បាន​បង្ហើបថា ​​សិក្ខា​សា​លា​នេះ វាឆ្លុះបញ្ចាំងពី​ទំនាក់ទំនង ​និង កិច្ចសហប្រតិបត្តិការជិត​ស្និទ្ធរវាង​ប្រទេសថៃ ​និង ​​កម្ពុជា ក្នុងសិក្ខាសាលា​នេះពិតជាទទួល​បានកិត្តិយស​ដ៏ធំធេង ​ដោយមាន​​រដ្ឋ​មន្ត្រី​​ក្រ​សួង​​ពាណិជ្ជកម្មកម្ពុជា ​រួមជាមួយ​គណៈប្រតិភូជាន់​ខ្ពស់នៃរដ្ឋាភិបាល​កម្ពុជាបានចូលរួមក្នុងសិក្ខាសាលា។

ហើយនៅក្នុងសិក្ខាសាលា​នេះ ក៏មានទាំងអ្នកជំនួញ ​ទាំងថៃ ​និង កម្ពុជា បានប្រមូលផ្តុំគ្នាចូលរួម​នៅសាកលវិទ្យាល័យ​សភាពាណិជ្ជកម្មថៃ ​(UTCC) ដែលជា​គ្រឹះ​ស្ថាន​អប់រំ​​ដែល​មានភាពលេចធ្លោ ក្នុងការលើក​កម្ពស់​ឧត្តម​ភាព​​​ក្នុងការ​ប្រ​ក​ប​អាជីវ​កម្ម។ ក្នុងនាមសភាពាណិជ្ជកម្មថៃ និង ក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ពិតជាមានមោទក​ភាព​យ៉ាង​ក្រៃលែង ​​សម្រាប់ការរៀបចំព្រឹត្តិការណ៍ក្នុងថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ កន្លងមកនេះ។

លោក Sanan ក៏បានមានប្រសាសន៍ថា ដោយមានការ​ប្ដេជ្ញាចិត្ត និង កិច្ចសហការពី​គ្រប់ភាគី អាចជឿជាក់បាន​ថាសិក្ខាសាលា​ថ្ងៃនេះ នឹងក្លាយជាការចាប់ផ្តើម​នៃព្រឹត្តិការ​ណ៍​ដ៏សំខាន់មួយក្នុងការជំរុញ​សេដ្ឋកិច្ចរួមគ្នា​តាមរយៈកិច្ចសហប្រតិបត្តិការ​នៃវិស័យឯកជនថៃ និងរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ និង បង្កើនតម្លៃសេដ្ឋកិច្ចរវាង​ប្រ​ទេ​ស​​ទាំងពីរ។

លោក Woratat Tantimongkolsuk ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា បានចូលរួមផ្តល់សុន្ទរកថា និងមានប្រសាសន៍ថា គោលបំណងសំខាន់នៃសិក្ខាសាលាគឺផ្តល់​ចំ​ណេះ​ដឹង និង ការយល់ដឹងអំពីការធ្វើអា​ជីវកម្មជាមួយ​កម្ពុជា ក្នុងអំឡុង​ពេលក្រោយការរីករាល​ដាលនៃមេរោគកូវីដ-១៩ ​ទាំងក្នុងស្ថានភាព​បច្ចុប្បន្ន និង ទស្សនវិស័យ​​សេ​ដ្ឋ​​កិច្ច​​កម្ពុជា ក៏ដូច​ជាច្បាប់​​ពាណិជ្ជកម្ម ការវិនិយោគ និង ការការពារអ្នកប្រើប្រាស់សំខាន់ៗថ្មីរបស់កម្ពុជា។ ​

ក្រៅពីនេះក៏បានទទួលកិត្តិយសពីប្រធាន​ការិយាល័យ​ជំរុញ​ពា​ណិ​​ជ្ជកម្មអន្តរជាតិរាជធានីភ្នំពេញ បានបង្ហាញនូវទិដ្ឋភាពទូទៅនៃ​ស្ថានភាពសេដ្ឋកិច្ចរបស់​កម្ពុជា ​ស្ថិតិ​ពា​ណិ​​ជ្ជកម្មរវាង​ប្រទេសថៃ និងកម្ពុជា ក៏ដូចជាទទួលបានកិច្ចសហ​ប្រតិបត្តិការពីតំណាងវិស័យធុរកិច្ចថៃ ចែករំលែកបទពិសោធន៍ និងបង្ហាញពី​ឱកាសកាន់តែ​ច្រើននៅក្នុង​ទីផ្សារ​លក់​រាយ និងលក់ដុំនៅកម្ពុជា ក៏ដូចជាសក្តានុពលវិនិយោគ និងឱកាសនាំចេញ។

ព្រឹត្តិការណ៍សំខាន់មួយទៀតនៃសិក្ខាសាលាថ្ងៃនេះ គឺ​ពិធីចុះហត្ថលេខា លើអ្នកចែកចាយ​ផ្តាច់មុខ​ក្នុងប្រទេស​ថៃរវាងក្រុមហ៊ុន ​​Hanuman Beverages ​និង ​Yakyim Intertrade Co.,Ltd ដើម្បីចែក​ចាយផលិតផល ​ស្រាបៀរ ហនុមាននៅក្នុងទីផ្សារ​ប្រទេសថៃ ដែលជាសក្ខីភាពនៃកិច្ចសហ​ប្រតិបត្តិការដើម្បីពង្រឹង​ទំនាក់ទំនងល្អរវាងថៃ និងកម្ពុជាក្នុងការធ្វើអាជីវកម្ម។

ភាគីប្រទេសថៃមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការ​គាំទ្រផលិតផលខ្មែរ ​ដើម្បីដាក់លក់នៅក្នុងទីផ្សារ​ប្រទេសថៃដែលជាការជួយ​​លើកកម្ពស់តុល្យភាព​​ពាណិ​ជ្ជ​កម្ម​​រវាង​ប្រទេសទាំងពីរ និង ប្តេជ្ញាចាប់ដៃនឹងកម្ពុជាធ្វើការរួមគ្នា ដើម្បីបង្កើតភាពរីកចម្រើនសេដ្ឋកិច្ចជាមួយគ្នា។ ប្រជាពលរដ្ឋខ្មែរ និង បរទេស ព្រមទាំងប្រជាពលរដ្ឋ ថៃ នឹង​ទទួ​ល​បាននូវស្រាបៀរដែលមានរសជាតិពោពេញដោយវិសាលភាព។

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ផ្តួចផ្តើមឡើងដោយស្ថាបនិការ លោកជំទាវ ខៀវ សស៊ី​លៀប ជាមួយទុនវិនិ​យោគ​ប្រមាណ ១៦០ លា​ន​ដុល្លារ ដែលបំពាក់​ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ​បង្អស់ពីអឺរ៉ុប ស្របទៅតាមបទ​ដ្ឋានស្តង់ដារលំដាប់​ពិភពលោក ​ជាមួយចក្ខុវិស័យវែងឆ្ងាយ​​ប្រកប​ដោយ​​វិសា​ល​ភាព ​​ហើយ​ផ្តោតសំខាន់លើ​ឧត្តមភាពនៃគុណ​តម្លៃ ក្នុងការរក្សាស្ថិរភាព​លើគុណភាព​ផលិតផល ​ក៏ដូចជាការគាំទ្រ​លើ​យុទ្ធសាស្រ្តល្អៗ ​​ដើម្បីនិរន្តរភាពដល់ការពង្រីក​អា​ជីវ​​កម្មជាចម្បង ​ជាពិសេសគឺ​ជំរុញបន្ថែមលើការកសាង​គុណភាព​ម៉ាកសញ្ញាកូនខ្មែរទៅកាន់សកលលោក៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់