Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 អូ គូលែន ប្រារព្ធខួប ១០ ឆ្នាំ ហើយណែនាំដបថ្មី ២ ចំណុះទៀត ដើម្បីបំពេញតម្រូវការអតិថិជន
អត្ថបទក្រុមហ៊ុន

អូ គូលែន ប្រារព្ធខួប ១០ ឆ្នាំ ហើយណែនាំដបថ្មី ២ ចំណុះទៀត ដើម្បីបំពេញតម្រូវការអតិថិជន

អត្ថបទដោយ​៖ ក្រុមហ៊ុន មីនា ៣១, ២០២៣

កាលពីថ្ងៃ ៣០ មីនានេះ ក្រុមហ៊ុន គូឡូរ៉ា វ៉ធើរ ដែលជាក្រុមហ៊ុន ផលិតទឹករ៉ែធម្មជាតិតំបូងគេរបស់កម្ពុជា អូ គូលែន បានប្រារព្ធកម្មវិធីជប់លៀងជូនអតិថិជន ដេប៉ូចែកចាយ និង ដើម្បីអបអរខួប ១០ ឆ្នាំ ទឹករ៉ែ អូ គូលែន លើទីផ្សារកម្ពុជា។

លោកវេជ្ជបណ្ឌិត ហ្សាក ម៉ាស៊ីល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន គូរូឡាវ៉ធើរ បានថ្លែងឱ្យដឹងថា ស្ថានិកទឹករ៉ែធម្មជាតិ អូ គូលែន គឺលោក BERNARD FOREY ជាជនជាតិបារាំង ក្នុងឆ្នាំ ២០០៨ លោកបានរកឃើញថា ដែនដីដ៏ពិសិដ្ឋ ភ្នំគូលែន ដែលជាតំបន់អភិរក្សធម្មជាតិប្រវិត្តសាស្ត្ររបស់កម្ពុជា មានប្រភពទឹករ៉ែធម្មជាតិដ៏ល្អ ការផលិតនៅប្រភពទឹកផ្ទាល់ដែលស្ថិតនៅក្រោមជម្រៅដ៏ជ្រៅនៃភ្នំគូលែន ក្នុងពេលនោះហើយដែលលោកចាប់ផ្តើមគំនិតក្នុងការបង្កើតអោយបាននូវទឹករ៉ែធម្មជាតិតំបូងគេរបស់កម្ពុជា ស័ក្តិសមសម្រាប់សុខភាពរបស់អ្នកពិសា ដែលបំពេញតាមស្តង់ដារគុណភាពអន្តរជាតិខ្ពស់ ទឹករ៉ែធម្មជាតិដែលជាផលិតក្នុងស្រុក ដែលមានតុល្យភាពសារធាតុរ៉ែសំខាន់ៗ និង មានប្រយោជន៍សម្រាប់សុខភាព។

អូ គូលែន បានឈរជើងយ៉ាងឆាប់រហ័សក្នុងចំណោមម៉ាកយីហោអន្តរជាតិដ៏ធំបំផុត ដោយសារគំរូអភិបាលកិច្ចដ៏ល្អឯក និង គោលការណ៍ដឹកនាំបែបរីកចម្រើនរួមគ្នារបស់ខ្លួន។ នាំមុខនៅក្នុងទីផ្សារទឹករ៉ែធម្មជាតិ ក្រុមហ៊ុន Kulara Water បន្តកំណើនរបស់ខ្លួនដោយផ្អែកលើនូវនុវត្តភាព និង ទំនួលខុសត្រូវសង្គមជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍន៍។ អូ គូលែន បានទទួលនូវពានរង្វាន់ធំៗជាច្រើនកាលពីពេលកន្លងមក។

ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និង ទំនួលខុសត្រូវសង្គម ជាបេះដូងនៃគំរូកំណើនរបស់ Kulara Water។

គួរបញ្ជាក់ផងដែរផងដែរថា ទឹកពិសារ៉ែធម្មជាតិ អូ គូលែន ត្រូវបានផលិតនូវប្រភពទឹកផ្ទាល់ ដោយក្រុមជំនាញជនជាតិបារាំងដែលបានកំណត់បានយ៉ាងប្រកដ ពីអត្ថប្រយោជន៍នៃប្រភពដេលមានកំរិតទឹករ៉ែដ៏ល្អពីធម្មជាតិ នឹងស្ថិតនៅតំបន់ដែលដង់សុីតេប្រជាជនតិច និង មិនមានផងប៉ះពាល់ពីសកម្មភាពបំពុលពីកសិកម្មផ្សេងៗ។

ដើម្បី អបអរខួប ១០ ឆ្នាំ អូ គូលែន ! ក្រុមហ៊ុន គូឡារ៉ាវ៉ធើរ បានបង្កើតឡើងដោយជោគជ័យ និង ដាក់សម្ពោធលក់ជាផ្លូវការលើទីផ្សារ នូវជម្រើសសម្រាប់បំពេញតម្រូវការរបស់អ្នកពិសាលើចំណុះបន្ថែមថ្មី ៧០០ មីលីលីត្រ និង ២ លីត្រ ស្ថិតនៅប្រភពទឹកផ្ទាល់ដ៏ល្អស័ក្តិសមមួយទៀតដែលស្ថិតនៅស្រុកគូលែន នាតំបន់ប្រសាទកោះកេរ្តិ៍ដ៏ល្បីល្បាញ។

អូ គូលែន ទឹករ៉ែធម្មជាតិរបស់កម្ពុជា! អូ គូលែន រក្សាទុកដោយធម្មជាតិ!

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់