Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ឥឡូវនេះ ប្រជាជនខ្មែរ អាចក្រេបឱជារសថ្មីស្រស់របស់ស្រាបៀរអង្គរ រូបរាងថ្មី ចែងចាំងដូចមាសដោយភាពរីករាយ
អត្ថបទក្រុមហ៊ុន

ឥឡូវនេះ ប្រជាជនខ្មែរ អាចក្រេបឱជារសថ្មីស្រស់របស់ស្រាបៀរអង្គរ រូបរាងថ្មី ចែងចាំងដូចមាសដោយភាពរីករាយ

អត្ថបទដោយ​៖ ក្រុមហ៊ុន មីនា ១៧, ២០២៣

តើអ្នកបានភ្លក់ស្រាបៀរអង្គររូបរាងថ្មី ជាមួយនឹងរសជាតិកាន់តែស្រស់ហើយឬនៅ? ស្រាបៀរ អង្គរ ចែងចាំងដូចមាស រូបរាងថ្មី រសជាតិថ្មីស្រស់ – កាន់តែទាន់សម័យ កាន់តែប្រណិត ជាមួយនឹងរសជាតិស្រទន់ឆ្ងាញ់ជាប់ចិត្ត ងាយស្រួលពិសា ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការជួបជុំរបស់អ្នក។

ថ្មីៗនេះ ស្រាបៀរ អង្គរ បានបញ្ចេញសំបកកំប៉ុងថ្មីដែលត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះដោយរំលេចនូវក្បាច់ខ្មែរដែលបង្កប់នូវមោទកភាពជាតិ។ ការរចនាថ្មីនេះ រឹងរឹតតែបង្ហាញឲ្យឃើញកាន់តែច្បាស់ថាស្រាបៀរអង្គរ ជា ស្រាបៀរជាតិ ដែលតែងតែលើកកម្ពស់កេរដំណែល មរតក និងវប្បធម៌ខ្មែរជានិច្ច។

[លោក អែម យុទ្ធូ ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជសញ្ញាស្រាបៀរស្នូល] បានមានប្រសាសន៍ថា «យើងតែងតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាទាំងអស់អស់រយៈពេលជាងបីទសវត្សរ៍មកហើយ ហើយយើងមានមោទកភាពដែលត្រូវបានចាត់ទុកថាជា “ស្រាបៀរជាតិ” ជាពិសេស ការផ្តល់តម្លៃចំពោះមោទកភាព វប្បធម៌ និងគុណតម្លៃរបស់ប្រជាជាតិកម្ពុជា។ ការរចនាដ៏ថ្មីប្លែកនេះ សរបញ្ជាក់ពីទំនាក់ទំនងវប្បធម៌ដ៏មានមោទកភាពរបស់យីហោជាមួយនឹងមរតកខ្មែរដ៏សម្បូរបែប។ នេះជាការពង្រឹងប្រវត្តិសាស្ត្រដ៏យូរលង់របស់យើង ក៏ដូចជាគុណភាពលំដាប់ខ្ពស់ និងជំនាញនៃការផលិតស្រាបៀរដ៏អស្ចារ្យរបស់យើងផងដែរ»។

ផលិតដំបូងក្នុងឆ្នាំ ១៩៩២ ស្រាបៀរអង្គរ គឺជាផលិតផលកំពូលរបស់ ខេមប្រ៊ូវ ដែលជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្ស ស្រាបៀរអង្គរតែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរល្អបំផុត ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។

«វាគឺជាផ្នែកមួយនៃផែនការដ៏ចម្បងរបស់យើងក្នុងការពង្រឹងកេរ្តិ៍ឈ្មោះម៉ាកយីហោឱ្យមានភាពរស់រវើក និងប្រកបដោយភាពច្នៃប្រឌិត និងដើម្បីបំពេញចិត្តប្រជាជនកម្ពុជា ជាពិសេសមនុស្សជំនាន់ថ្មី ក្នុងចំណោមអតិថិជនដ៏ស្មោះត្រង់របស់យើងរាប់លាននាក់ ដែលផ្តល់តម្លៃលើគុណភាព និងកាន់តែចង់ដឹងចង់ឃើញអំពីប្រភេទស្រាបៀរដែលពួកគេចង់បាន។ នេះជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងក្នុងការផលិតស្រាបៀរដែលប្រសើរជាងមុន និងភាពមោះមុតដែលមិនផ្លាស់ប្តូររបស់យើងក្នុងការច្នៃប្រឌិត និងផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីៗ និងកាន់តែរីករាយ»។ នេះជាការបញ្ជាក់បន្ថែមរបស់ [គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនស្រាបៀរអង្គរ]។

ឥឡូវនេះ លោកអ្នកអាចរីករាយក្រេបស្រាបៀរ អង្គរ ចែងចាំងដូចមាស រូបរាងថ្មី រសជាតិថ្មីស្រស់ នៅផ្ទះក៏បាន និងនៅកន្លែងណាក៏បានតាមដែលលោកអ្នកចូលចិត្ត៕

ពិសាដោយការទទួលខុសត្រូវ

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់