Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 realme C55 នឹងប្រកាសជាផ្លូវការជាមួយទំហំផ្ទុកធំ 16GB*+256GB តម្លៃក្រោម 200 ដុល្លារ ជាតម្លៃមិនគួរឲ្យជឿ ជាមួយនឹងទំហំផ្ទុកធំក្នុងប្រទេសកម្ពុជានៅថ្ងៃទី 21 មីនានេះ!
អត្ថបទក្រុមហ៊ុន

realme C55 នឹងប្រកាសជាផ្លូវការជាមួយទំហំផ្ទុកធំ 16GB*+256GB តម្លៃក្រោម 200 ដុល្លារ ជាតម្លៃមិនគួរឲ្យជឿ ជាមួយនឹងទំហំផ្ទុកធំក្នុងប្រទេសកម្ពុជានៅថ្ងៃទី 21 មីនានេះ!

អត្ថបទដោយ​៖ ក្រុមហ៊ុន មីនា ១៦, ២០២៣

realme ដែលជាប្រេនស្មាតហ្វូនកំពុងរីកចម្រើនខ្លាំងជាងគេលើពិភពលោក ទើបតែបានបញ្ជាក់ពីគម្រោងនៃការប្រកាសចេញ realme C55 នៅថ្ងៃទី 21 ខែមីនា នៅក្នុងប្រទេសកម្ពុជា។ realme បានប្រកាសពីការធ្វើឲ្យប្រសើរឡើងនូវយុទ្ធសាស្រ្តនៅលើស៊េរី C ហើយឥឡូវនេះ realme C55 មកជាមួយនឹងលក្ខណៈពិសេស 4 ដូចជា នៅក្នុងកាមេរ៉ា ទំហំផ្ទុកទិន្នន័យ ការសាកថ្មលឿន និង ការរចនាថ្មី។ នៅក្នុងចំនោម C Series realme បានឧទ្ទេសនាមថា «ជើងឯកនៃស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី» ក្នុងគោលបំណងនាំយកបច្ចេកវិទ្យាថ្មីឈានមុខ សម្រាប់មនុស្សគ្រប់គ្នា ដែលអាចមានលទ្ធភាពទិញបាន ហើយសូមកុំភ្លេចតាមដានទំព័រផ្លូវការរបស់ realme សម្រាប់ការចេញលក់ និង តម្លៃផងដែរ។

តោះទៅដឹងអំពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនរបស់ realme C55

realme C55 មានរ៉េមទំហំសរុបរហូតដល់ 16GB* (រួមបញ្ចូលរ៉េមជំនួយបន្ថែម 8GB+8GB) និង ទំហំផ្ទុកធំរហូតដល់ 256GB ដែលវាទំហំផ្ទុកធំបំផុតស្ថិតក្នុងកម្រិតតម្លៃនេះ ដែលផ្តល់នូវបទពិសោធ ប្រើប្រាស់កាន់តែរលូន និង យូរអង្វែង។ លើកនេះ realme C55 បំពាក់ថាមពលថ្មធំជាមួយនឹងការសាកថ្មលឿន 33W SUPERVOOC ដែលវាជាល្បឿនសាកលឿនបំផុត 33W ក្នុងកម្រិតតម្លៃនេះ បើប្រៀបធៀបទៅនឹងគូប្រជែង OPPO vivo និង Samsung។

លើកនេះការមេរ៉ាកាន់តែខ្លាំង realme C55 បំពាក់កាមេរ៉ាទំហំ 64MP ហើយវាជា C Series ដំបូងបង្អស់ដែលបំពាក់សេនស័រកម្រិត flagship GT ដែលមានទំហំភីកសែលធំ 0.7μm និង ទម្រង់អុបទិក 1/2″ ដែលជាឧបករណ៍ដូចគ្នាដែលប្រើនៅលើ realme GT Master Edition។

មកដល់ផ្នែកខាងក្រោយ realme C55 ត្រូវបានរចនាយ៉ាងប៉ិនប្រសប់ជាមួយនឹងការរចនាម៉ូដប្រដេញពន្លឺរំលេចចែងចាំង ដែលត្រូវបានបំផុសគំនិតដោយធាតុធម្មជាតិ ដែលមានពីរពណ៌គឺ Sunshower និង Rainy Night។ realme បានភ្ជាប់ការរចនាយ៉ាងល្អនេះជាមួយនឹងតួខ្លួន 7.89mm ស្តើងបំផុត។

លើសពីនេះ realme បញ្ជាក់ថា C55 នឹងក្លាយជាផលិតផលដំបូងរបស់ខ្លួនដែលបំពាក់ «Mini Capsule» ដែលអាចសម្របខ្លួនយ៉ាងឆ្លាតវៃទៅនឹងអេក្រង់ ជាមួយចលនាជុំវិញរន្ធកាមេរ៉ាកាត់ សម្រាប់ការជូនដំណឹងផ្សេងៗ។ វាជាស្មាតហ្វូន Android ដែលមានចលនា «Dynamic island» ដំបូងបង្អស់ ដែលមានអេក្រង់អន្តរកម្មច្រើនបំផុត។ កាន់តែពិសេស realme C55 ដំណើរការដោយ realme UI 4.0 នៅលើ Android 13 ចេញពីប្រអប់ស្រាប់។

realme C Series ផ្តោតលើអ្នកប្រើប្រាស់

យោងតាមមតិជាច្រើនពីអ្នកប្រើប្រាស់ C Series realme បានរកឃើញថា មានអ្នកប្រើប្រាស់ប្រហែល 70% ចង់បានទំហំផ្ទុកធំជាងមុន 56% ចង់បានកាមេរ៉ាល្អជាងមុន និង 50% ត្រូវការសាកថ្មលឿនជាងមុន។ ដូច្នេះហើយ realme នឹងខិតខំប្រឹងប្រែង ធ្វើឲ្យបទពិសោធអ្នកប្រើប្រាស់កាន់តែប្រសើរឡើង ជាមួយការបន្ថែមនូវបច្ចេកវិទ្យាក៏ដូចជា ផ្នែករឹងឲ្យកាន់តែខ្លាំង៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់