ក្រុមហ៊ុន Social Compass បានរៀបចំកម្មវិធីប្រកាសពានរង្វាន់ ការប្រកួតប្រជែងស្នាដៃគំនូរសិល្បៈ White Canvas Cambodia សម្រាប់កុមារ នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ
នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុន Social Compass បានរៀបចំកម្មវិធីប្រកាសពានរង្វាន់ ការប្រកួតប្រជែងស្នាដៃគំនូរសិល្បៈសម្រាប់កុមារនៅផ្សារទំនើបអ៊ីអនម៉លមានជ័យ ហើយនេះគឺជាលើកទី ៣ ហើយដែលកម្មវិធី White Canvas បានកើតមាននៅក្នុងប្រទេសកម្ពុជា ក្រោមការរៀបចំរបស់ក្រុមហ៊ុន Social Compass។
កម្មវិធីរបស់យើងបានរៀបចំឡើងដំបូងគេបំផុតនៅក្នុងឆ្នាំ ២០២០ ក្រោមការឧបត្ថម្ភពីមូលនិធិវប្បធម៌ភាគខាងកើត ដែលមាននៅក្នុងប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសស្រីលង្កា ហើយនៅក្នុងឆ្នាំបន្តបន្ទាប់នេះក៏មានការប្រកួតប្រជែងនៅក្នុងប្រទេសឡាវ ប្រទេសបូតាន់ ប្រទេសមីយ៉ាន់ម៉ា ហើយក៏មានវត្តមានសិល្បករជាច្រើនបានចូលរួមផងដែរ។
លោកប្រធានក្រុមហ៊ុនសូសលខមភើស Social Compass បានលើកឡើងអំពីទស្សនៈនៅក្នុងថ្ងៃប្រកាសជ័យលាភីពានរង្វាន់សម្រាប់លក្ខខណ្ឌកុមារ ដោយលោកបានមានប្រសាសន៍ថា ស្នាដៃសិប្បករឆ្នើមៗនៅក្នុងប្រទេសកម្ពុជាជាច្រើន ដែលនៅតាមបណ្ដាប្រទេសផ្សេងមិនបានស្គាល់នៅឡើយ ដូច្នេះហើយលោកចង់ឲ្យស្នាដៃឆ្នើមៗរបស់សិល្បករកម្ពុជា បានផ្សព្វផ្សាយតាមបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ី ដើម្បីត្រួសត្រាយផ្លូវ ក៏ដូចជាជួយគាំទ្រដល់សិល្បករនៅក្នុងប្រទេសកម្ពុជា។
ដើម្បីឱ្យផ្សព្វផ្សាយតាមបណ្ដាលប្រទេសផ្សេងៗឲ្យបានកាន់តែទូលំទូលាយ លោកក៏បានរៀបចំនូវការពិព័រណ៍នៅក្នុងប្រទេសថៃ ទីក្រុងបាងកក ប្រទេសជប៉ុន ក្នុងទីក្រុង Tokyo, Yotsuya, Atami ហើយមានការពិព័រណ៍តាមបណ្ដាញអ៊ីនធឺណែតផងដែរ ដែលមនុស្សទូទៅអាចចូលទៅមើលស្នាដៃសិល្បៈគំនូររបស់សិល្បករខ្មែរតាមរយៈបច្ចេកវិទ្យា VR ហើយគម្រោងសម្រាប់ធ្វើការពិព័រណ៍បន្ទាប់មកទៀតនេះ គឺយើងនឹងធ្វើនៅក្នុងព្រលានយន្តហោះណារីតា ប្រទេសជប៉ុន។ ក្រុមហ៊ុន SocialCompass មានគោលបំណងឲ្យព្រឹត្តិការណ៍នៃការប្រកួតស្នាដៃគំនូរសិល្បៈនេះ បន្តរហូតទៅដល់ចំនួន ១០ ដង ទៅថ្ងៃខាងមុខ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ២ រហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ យើងបានរៀបចំការពិព័រណ៍មួយនៅបរិវេណសាលពិព័រណ៍គំនូរ មានជ័យ នៅក្នុងផ្សារទំនើប AEON Mall MeanChey ផ្ទាល់តែម្ដង ហើយយើងបានកំពុងដាក់តាំងពិព័រណ៍ស្នាដៃដែលបានចូលរួមកម្មវិធី White Canvas ឆ្នាំ 2022 ដូច្នេះសូមអញ្ជើញមកទស្សនាឲ្យបានច្រើនកុះករ។
ព័ត៌មានផ្សេងៗសូមចូលមកកាន់គេហទំព័រខាងក្រោម
https://whitecanvas.pro (https://whitecanvas.pro/)
https://www.facebook.com/profile.php?id=100063527145060&mibextid=LQQJ4d
https://comony.net/spaces/kKrHrMFK https://socialcompass.jp/en/about-us