Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

អត្ថបទដោយ​៖ ក្រុមហ៊ុន កុម្ភៈ ៤, ២០២៣

ថេណា ជាតារាចម្រៀង Original Song មានកេរ្តិ៍ឈ្មោះបោះសំឡេង និង ប្រជាប្រិយភាពខ្ពស់តាមរយៈបទចម្រៀងពីរោះៗ​អមដោយទឹកដមផ្អែមស្រទន់​​ស្តាប់មិន​​ចេះ​នឿ​យ​​​ណាយ ហើយទន្ទឹម​នោះលោកក៏​មាន​​សមត្ថភាព​​​ខ្ពស់​​ក្នុង​ការ​តែងនិពន្ធ​បទ​​ចម្រៀង​ពីរោះៗ​​​គ្រប់ទម្រង់ ​និង ​គ្រប់​រសជាតិ ​​ប៉ុន្តែបទចម្រៀង​ភាគ​ច្រើន​គឺបែប​ស្នេហា ​ជា​ហេ​តុ​​ដែល​​ធ្វើឱ្យ​លោកអាចឆក់យកការគាំទ្រ​ពីទស្សនិកជនគ្រប់ស្រទាប់ ជាពិសេសមិត្តៗយុវវ័យផ្ទាល់តែម្តង។

បើងាកទៅមើលរូបសម្រស់ ថេណា ពិតជាមានរូបរាងខ្ពស់​​ស្រ​ឡះ​​ស្រស់សង្ហា គួបផ្សំជាមួយកា​រតុបតែងខ្លួន​ទាក់​ទាញបែបយុវវ័យ​កំពុងពេញនិយម ​ចំណែកមុខ​មាត់​​មាន​មន្ត​​ស្នេហ៍ដែលអាចឆ្មក់បេះដូងស្រីៗមិនតិចឡើយ។

យ៉ាងណាមិញ ថ្មីៗនេះឃើញ​នៅលើ Facebook Page របស់តារាចម្រៀង​ប្រុសឯករាជ្យរូបនេះ​ បានបង្ហោះរូបមួយ​សន្លឹកជះភាពសង្ហា ​និង ទាក់ទាញមិនធម្មតា អ្នក​ណា​ៗ​​ឃើញហើយក៏លង់នឹង​សម្រស់ ថេណា ប៉ុន្តែអ្វីដែលកត់​សម្គាល់ឃើញនៅលើរូបមួយសន្លឹក​នោះ ថេណា បែរជាមានចេតនា​បិតបាំងអ្វីម្យ៉ាងនៅក្នុងដៃ ​ជាហេតុដែល​ធ្វើ​ឲ្យ​ម​ហាជន​កាន់តែផ្តោតអារម្មណ៍ និងងឿងឆ្ងល់​កាន់តែខ្លាំងជុំវិញអាថ៌កំបាំងលើរូបភាពនោះ។

ទាក់ទងជុំវិញចម្ងល់ទាំងនេះសង្កេតឃើញថា មតិរបស់ហ្វេនៗជាច្រើនលើកឡើងខុសៗគ្នា ដោយហ្វេនមួយចំនួនយល់ថា ថេណា នឹងមានកាដូសម្រាប់ចែកជូនហ្វេនៗ។ ដោយឡែកក៏មានហ្វេន និង ទស្សនិកជនផ្សេងទៀតយល់ថា ថេណា នឹងក្លាយជាតារាតំណាង​ឲ្យក្រុមហ៊ុនធំល្បីឈ្មោះណា​មួយ ក្នុងប្រទេសកម្ពុជា​នាពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ទន្ទឹមគ្នានេះ វាជារឿងចៃដន្យឬ? ថ្មីៗនេះយើងក៏ឃើញថានៅលើ Facebook Page ​របស់ ក្រុមហ៊ុន OPPO បាន​បញ្ចេញរូបភាព ឬ Poster ដើម្បីឱ្យលោក​អ្នក​អាច​ចូល​រួម​លេង ​និង ទស្សទាយឈ្មោះតារាតំណាង ឬ Brand Ambassador ព្រមទាំងមានឱកាសឈ្នះកាសឥតខ្សែសេរីថ្មី Enco Buds2 ជាច្រើនរង្វាន់ ជាមួយការអនុវត្ត​តា​ម​​​លក្ខ​ខណ្ឌងាយៗគ្រាន់តែ Comment ឈ្មោះដែលលោកអ្នកគិតថាគាត់ជាទូតសុច្ឆន្ទៈថ្មីរបស់ OPPO បន្ទាប់មកចុច Like និង Share ការផុសនេះ https://bit.ly/3DBiVuv ជាសាធារណៈ ភ្ជាប់ជាមួយ #OPPONewBrandAmbassador #លើកនេះមិនដូចមុន ហើយ Tag ទៅមិត្តភក្តិចំនួន ៥នាក់ ជាការស្រេច៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់