Connect with us

អត្ថបទក្រុមហ៊ុន

ការមកដល់​នៃ​ជំនាន់​ទូរស័ព្ទ Full Screen

on

Advertisement

​កាលពី​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ OPPO បានបង្ហាញ​នូវ​ម៉ូ​ដែល F5 ដែលជា​ការមកដល់​នៃ​ជំនាន់​ទូរស័ព្ទ Full Screen នៅក្នុង​កម្មវិធី​ការប្រគំ​តន្ត្រី OPPO F5 ថតរូប​ពិត​របស់​អ្នក ដែល​បាន​ធ្វើឡើង​នៅ​ស្ទូ​ឌី​យោ​ហង្ស​មាស ផ្សារ AEON ជាន់​ទី ៤ ហើយក៏​មានការ​ផ្សាយ​ផ្ទាល់​តាម​​រយៈ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​ផងដែរ ដោយមាន​ការចូលរួម​ពី​តារា​ល្បីៗ ៨ រូប​ហើយ​ក្នុងនោះ​ក៏មាន​តារា​តំណាង​របស់​ក្រុមហ៊ុន OPPO គឺ អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូ​ហ្សណា និង លោក STEP​ផងដែរ ។​

​តាម​ការប្រកាស​ក្នុង​កម្មវិធី​ការប្រគំ​តន្ត្រី​នោះ ម៉ូ​ដែល OPPO F5 ដែលជា​ការចាប់ផ្តើម​នៃ​ជំនាន់​ទូរស័ព្ទ​Full Screen គឺមាន​តម្លៃ 299$ នឹង​ចាប់ផ្តើម​អាច Pre order បាន​ចាប់ពី​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដល់​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៧ និង មាន​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៧ ។ លើសពីនេះទៅទៀត​ម៉ូ​ដែល​ពីរ​ផ្សេងទៀត​នៃ​ជំនាន់​ទូរស័ព្ទ Full Screen នឹងមាន​លក់​នៅលើ​ទីផ្សារ​ពេល​ក្រោយ​ផងដែរ​នោះ គឺ F5 6GB និង F5 Youth ដើម្បី​ផ្តល់ជូន​ដល់​អ្នកគាំទ្រ OPPO នូវ​ជម្រើស​បន្ថែមទៀត​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ពួកគេ ។

F5 មាន​អេក្រង់ Full Screen ទំហំ 6.0 inch ដែលមាន​កម្រិត​បង្ហាញ FHD+, 1080×2160 Pixel 18:9 ratio. អេក្រង់​ប៉ុន​នេះ​យើង​អាច​និយាយថា ជា​អេក្រង់​មួយ​ដែល​ល្អ​អាចធ្វើអោយ​លោកអ្នក​កាន់តែ​រីករាយ​ជាមួយ​ការប្រើប្រាស់ និង ទស្សនា​វី​ឌី​អូ​ផ្សេងៗ ។ F5 មាន​រូបរាង​ស្ដើង ល្អ​ប្រណីត ងាយស្រួល​ក្នុងការ​ចាប់​កាន់ ដែល​ពិតជា​សាក​សម​សម្រាប់​យុវវ័យ​ទាន់សម័យ និង អ្នក​ដែល​ស៊ីវីល័យ ។

F5 បាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា A.I. Beauty ដែល​បច្ចេកវិទ្យា​នេះ​មានការ​ប្រមូល​ព័ត៌មាន​សម្ផស្ស​អំពី​មុខ​មាត់​ជាក់លាក់​របស់​មនុស្ស​ផ្សេងៗ​ពីគ្នា​តាមរយៈ​ទិន្នន័យ​លើ​ផ្ទៃមុខ​មនុស្ស​ជាច្រើន​លាន​នាក់​បូករួម​នឹង​អ្នកជំនាញ​វិជ្ជាជីវៈ​ថតរូប និង អ្នកជំនាញ​ផ្នែក​តុបតែង​មុខ​ត្រូវបាន​ពិគ្រោះ​យោបល់​ក្នុងអំឡុងពេល​នៃ​ដំណើរការ​ស្រាវជ្រាវ និង អភិវឌ្ឍន៍​បច្ចេកវិទ្យា​នេះ ។

​លើសពីនេះ​ទៀត​បច្ចេកវិទ្យា A.I. Beauty អាច​ចាប់យក​ចំណុច​ពិសេសៗ​នៃ​ផ្ទៃមុខ​ជាង ២០០​ចំណុច ដែល​អាច​ដឹង​ពី​ផ្ទៃមុខ​របស់​អ្នក​យ៉ាង​លំអិត អាច​ស្គាល់​ប្រភេទ​ស្បែក ទម្រង់​មុខ អាយុ ភេទ ហើយ​វា​នឹង​កែលម្អ​ភាពស្រស់ស្អាត​សម្រាប់​បុគ្គល​ម្នាក់ៗ ក្នុងការ​ថតរូប​ដោយឡែក​ពីគ្នា ដែល​ធ្វើឱ្យ​ការថតរូប​របស់លោក​អ្នក​កាន់តែ​តែមាន​ភាពស្រស់ស្អាត ។​

F5 មាន​កាមេរ៉ា​មុខ​ទំហំ 20MP ជាមួយ​កាំ​ពន្លឺ 2.0 អាច​ថតរូប​ច្បា​ស់មុខ​ព្រាល​ក្រោយ (Bokeh Mode) និង កាមេរ៉ា​ខាងក្រោយ​ទំហំ 16MP ជាមួយ​កាំ​ពន្លឺ 1.8 និង មុខងារ Face priority exposure ដែល​អាចធ្វើឱ្យ​គុណភាព​រូបថត​ល្អ​ជាង​មុន ទោះបីជា​កុង​ជាមួយ​ពន្លឺ​ក៏ដោយ ។​

F5 មានភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា Facial Unlock ដែលជា​បច្ចេកវិទ្យា​សម្គាល់​មុខ​ថ្មី​ដែល​ធ្វើការ​ស្កេ​ន​មុខ​ដើម្បី​ដោះ​សោរ ។ យ៉ាងណាមិញ​ប្រសិនបើ​យើង​ចង់​ដោះ​សោរ​ដោយ​ប្រើ​ក្រយៅដៃ​នោះ​ក៏បាន ព្រោះ F5 បាន​បំពាក់​ការ​ដោះ​សោរ​ដោយ​ប្រើ​ក្រយៅដៃ​នៅ​ផ្ទៃ​ខាងក្រោយ​ផងដែរ ដូចនេះ​យើង​ឃើញថា​បច្ចេកវិទ្យា​របស់ F5 ពិត​ជាមាន​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​ច្រើន​មែនទែន ។​

​ដោយឡែក F5 មាន Ram4GB និង Rom 32GB ដំណើរការ​ដោយ Android 7.1(Nougat) បូករួម​នឹង Color OS 3.2 របស់ OPPO ដែល​អាចធ្វើឱ្យ​ការ​ដំណើរការ​នៃ​កម្មវិធី​ផ្សេងៗ​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ ។ ជាពិសេស​ទៅទៀត​បច្ចេកវិទ្យា​ចែករំលែក​ឯកសារ O-share របស់ OPPO ពិតជា​ពិសេស​ព្រោះ​វា​មានដំណើរ​ការ​លឿន​ជាង​ការប្រើប្រាស់ Bluetooth រហូតដល់​១០០ ដង ។ ជាងនេះទៅទៀត F5 បាន​បំពាក់​មក​ជាមួយនឹង CPU ប្រភេទ Octa-core ,2.5GHz ដែល​ជួយ​បង្កើនល្បឿន​ដំណើរការ​ឲ្យ​កាន់តែ​លឿន និង សន្សំសំចៃ​ថាមពល​ថ្ម​ថែម​ទៀតផង ។​

F5 មាន​កម្លាំង​ថ្ម 3200 mAh ដែល​អាចឱ្យ​អ្នកប្រើប្រាស់​បាន ១២ ម៉ោង​ជាប្រចាំ (​នៅក្នុង​ការធ្វើ​តេស្ត​សាកល្បង​) កម្លាំង​ថ្ម​ប៉ុន​នេះ​អាច​ទ្រទ្រង់​សម្រាប់​ការប្រើប្រាស់​ធម្មតា​បាន​មួយថ្ងៃ​ពេញ​ផងដែរ ។ មុខងារ​កាន់តែ​ពិសេស​មួយទៀត​នោះ គឺ​មុខងារ​មិន​រំខាន​ដល់​ការលេង​ហ្គេម​របស់​អ្នក វា​មិន​ធ្វើឱ្យ​ការលេង​ហ្គេម​របស់​អ្នក​បាន​កាត់ផ្តាច់​នោះទេ មិនតែប៉ុណ្ណោះ​វា​នឹង​បង្ហាញ​ការហៅ​ចូលក្នុង​ទំរង់​ជា​ផ្ទាំង​បដា ដូចនេះ​អ្នក​នៅតែ​អាច​លេង​ហ្គេម និង អាច​លើក​ទូរស័ព្ទ​ក្នុងពេល​តែមួយ​បាន​ថែម​ទៀតផង ។

OPPO F5 ដែលជា​ម៉ូ​ដែល​ថ្មី​របស់ OPPO នេះ យើង​ឃើញថា វា​ពិតជា​ល្អ​សម្រាប់​អ្នក​ដែល​និយម​ចូលចិត្ត​ភាពទាន់សម័យ ជាពិសេស​យុវវ័យ​តែម្តង ពី​ព្រោះតែ​តម្លៃ​សមរម្យ និង ភាពទាន់សម័យ​នៃ​បច្ចេកវិទ្យា​របស់​វា ។ បើ​យើង​ប្រៀបធៀប OPPO F5 នឹង Iphone X, Samsung Note8 ដែលមាន​អេក្រង់​Full Screen និង មាន​បច្ចេកវិទ្យា Facial Unlock​នោះ យើង​ឃើញថា OPPO F5 មានតម្លៃ​សមរម្យ​ជាង និង មាន​បច្ចេកវិទ្យា​ទំនើប​ដូចគ្នា​ផងដែរ ។

​ដោយ​ឃើញថា​គ្រប់ Brand ទូរស័ព្ទ​ទាំងអស់​សុទ្ធតែ​ប្រកាស​ចេញ​នូវ​ម៉ូ​ដែល​ទូរស័ព្ទ​ដែលមាន​អេក្រង់​Full Screen ដូចនេះ​វា​ពិតជា​អាច​បញ្ជាក់បាន​ឲ្យ​កាន់តែច្បាស់​ថា ជំនាន់​នៃ​ទូរស័ព្ទ Full Screen គឺ​បានមក​ដល់​ហើយ ដូច្នេះ​នៅ​ឆ្នាំ ២០១៨ ខាងមុខនេះ​ប្រាកដជា​នឹងមាន​ទូរស័ព្ទ​ដែល​បំពាក់​នូវ​អេក្រង់​Full Screen កាន់តែច្រើន​ចេញលក់​នៅលើ​ទីផ្សារ ៕

អត្ថបទដោយ​៖ Yanouk

អត្ថបទពេញនិយម

ធ្លាប់ល្បីជាង ១០ មុន ឥលូវបាត់មុខ ម៉េង ប៊ុនឡូ ប្រើជីវិតយ៉ាងសាមញ្ញ
ភ្លេចគាត់ឬនៅ? រំឭកពីអតីតតារាសម្តែងទសវត្សរ៍ ៨០-៩០ ហុក លក្ខិណា បន្តិច ពេលនេះដល់ណាណីហើយ!
មានស្វាមីជាសេដ្ឋីវាល់លាន តែភរិយាឧកញ៉ា ម៉ុង ឫទ្ធី មិនដែលទំនេរដៃ ការងារផ្ទះធ្វើម្ហូបពូកែលេខ ១
ចេះប៉ុន្មានក្បាច់នេះ ចង់ធ្វើ «សាច់ក្រកជ្រូក» ឆ្ងាញ់មិនពិបាកទៀតទេ

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន16 hours ago

រឿងព្រេង​និទាន​បុរាណ​ខ្មែរ «អា​សុខ​ស្លូត អា​សុខ​កាច​» ប្រជុំសុទ្ធតែតារាល្បីៗចូលរួមសម្ដែង (វីដេអូ)

«អា​សុខ​ស្លូត អា​សុខ​កាច​» ជា​រឿងព្រេង​និទាន​បុរាណ​ខ្មែរ​មួយ ដែល​ទស្សនិកជន​មួយចំនួន ធ្លាប់បាន​ស្គាល់ បាន​អាន ឬក៏​អាច​ធ្លាប់បាន​ស្តាប់​ពី​លោក យាយ ឬ​អ្នក​ម្តាយ​ជាទី​ស្រលាញ់ និទាន​ឱ្យស្តាប់​មុន​ចូល​គេង​កាលពី​កុមារភាព​ក៏​ថា​បាន​។ ​ដើម្បី​ជាការ​រំលឹក​អនុស្សាវរីយ៍​ដ៏​មាន​អត្ថន័យ និង​ជាការ​លើកស្ទួយ​នូវ​វប្បធម៌​ខ្មែរ នៅពេលនេះ រឿងព្រេង​និទាន​បុរាណ​ខ្មែរ​ដ៏​មាន​រស​និយម​មួយ​នេះ នឹង​ត្រលប់​មកវិញហើយ ក្នុង​យុគសម័យ​ឌីជីថល ជាមួយនឹង​ការផលិត​ជា​ខ្សែភាពយន្ត​ភាគ​។ ដំណើរការ​នៃ​ការផលិត​ខ្សែភាពយន្ត​ភាគ​មួយ​នេះ គឺ​កំពុងតែ​ធ្វើឡើង​យ៉ាង​សស្រាក់សស្រាំ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ពី​ផលិតករ...

អត្ថបទក្រុមហ៊ុន1 day ago

ក្រុមហ៊ុនដឹកជញ្ជូនអាហារខ្នាតអន្ដរជាតិ foodpanda ពង្រីកពាណិជ្ជកម្មដល់ខេត្តកំពង់ធំហើយ

ជាមួយនឹងការវិវត្តឥតឈប់ឈរ ក្រុមហ៊ុន foodpanda នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2020 នេះ បានពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅខេត្តកំពង់ធំ ដើម្បីផ្ដល់ជូននូវបទពិសោធកុម្ម៉ង់ទិញអាហារយ៉ាងឆាប់រហ័ស និងទំនើប ។ ការបើកពង្រីកពាណិជ្ជកម្មនេះ មានការសហការពីបណ្ដាហាងអាហារ និងភេសជ្ជៈល្បីៗក្នុងខេត្តកំពង់ធំ ដូចជា Coffee Today កាហ្វេទសវត្សរ៍ទី...

អត្ថបទក្រុមហ៊ុន4 days ago

50 ចំណុចដែលបញ្ជាក់ថា Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ជារថយន្តមានប្រព័ន្ធសុវត្ថិភាព និង បច្ចេកវិទ្យាអស្ចារ្យលើសគេ!

រថយន្តគឺជាមធ្យោបាយធ្វើដំណើរមួយយ៉ាងសំខាន់សម្រាប់ជូនលោកអ្នកទៅដល់គោលដៅ ។ រថយន្តខ្លះមិនត្រឹមតែអាចជួយលោកអ្នកអោយដល់គោលដៅតែមួយមុខប៉ុណ្ណោះទេ វាថែមទំាងអាចប្រើប្រាស់សម្រាប់ជូយដល់ការងារអាជីវកម្ម ដំណើរកំសាន្តទៅតាមទីជិតឆ្ងាយ និងអាចជួយសម្រួលដល់ការរស់នៅរបស់អ្នកប្រើប្រាស់បានមួយផ្នែកធំផងដែរ។ ជាក់ស្តែងយើងសង្កេតឃើញថារថយន្ត Pick Up បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ និងជួយដល់អតិថិជនបានច្រើនមែនទែន។ រថយន្ត Ford Ranger Wildtrak គឺជារថយន្ត Pick Up ដែលកំពុងពេញនិយម និងលក់ដាច់បំផុតនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាអស់រយះពេលជាច្រើនឆ្នាំមកហើយ...

អត្ថបទក្រុមហ៊ុន4 days ago

អ្នកសំណាងទាំង ៩ នាក់ ដែលឈ្នះរង្វាន់ពីការឆ្លើយសំណួរស្ទង់មតិពាក់ព័ន្ធជំងឺកូវីដ ១៩ រកឃើញហើយ!

កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមហ៊ុន CMRD បានធ្វើការស្ទង់មតិមួយពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ជះឥទ្ធិពលប៉ះពាល់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដោយបានដាក់ជាសំណួរថា តើជំងឺកូវីដ ១៩ បានជះឥទ្ធិពលអ្វីខ្លះ ដល់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល របស់លោកអ្នកដូចម្តេចខ្លះ? ដើម្បីឱ្យអ្នកចូលរួមស្ទង់មតិបានឆ្លើយឈ្នះរង្វាន់ផងដែរ ។ បន្ទាប់ពីការធ្វើស្ទង់មតិបានបញ្ចប់កាលពីថ្ងៃទី...

អត្ថបទក្រុមហ៊ុន5 days ago

តោះ​! មក​មើល​ឡេ​ប​ថប់​ដែល​បំពាក់ CPU ជំនា​ន់ទី​ ១១​ ចុងក្រោយបង្អស់ ដែល​ក្រុមហ៊ុន​ ASUS នាំចូល​ក្នុងប្រទេស​កម្ពុ​ជា​

​ឡេ​ប​ថប់​របស់ ASUS ថ្មីៗ​នេះ ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ដំណើរការ Intel Core ជំនា​ន់ទី ១១ និង​ ក្រា​ហ្វិ​ច Intel®Iris® Xe ជំនាន់​ថ្មី សម្រាប់​ឡេ​ប​ថប់​ដែល​ស្តើង ស្រាល​ និង ​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​ប​ទ​ពិសោធ​ចុងក្រោយ​នៃ​ការច្នៃប្រឌិត និង ​កំសាន្ត​ ។...

អត្ថបទក្រុមហ៊ុន5 days ago

កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នៃ Dumex® SuperGold Kid ជំនាន់​ថ្មី​ ​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ​

ភ្នំពេញ ថ្ងៃទី​១៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ – Dumex® (​ឌុយ​មិច​) សូម​ណែនាំ​ជូន​ម្សៅ​ទឹកដោះគោ Dumex® SuperGold Kid ជំនាន់​ថ្មី​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ ​។ ​គោលដៅ​ចម្បង​របស់​ម៉ាក​ផលិតផល​នេះ គឺ​ជួយ​គាំទ្រ​ដល់​ដំណើរ​ជីវិត​អ្នក​ម្តាយ​ក្នុងការ​ចិញ្ចឹម​បុត្រ​ធីតា​ឲ្យ​លូតលាស់​...

អត្ថបទក្រុមហ៊ុន6 days ago

ជួប​ជាមួយ រ៉ូ​ហ្សា និង ខៃ ម្តងទៀត​ក្នុង​ស្នាដៃ​ដ៏​ថ្មី​សន្លាង​មួយ មាន​ចំណងជើង​ថា «ស្នេហ៍​ឆ្លង​វេលា​» (វីដេអូ)

​តើ​ទស្សនិកជន​ទាំងអស់គ្នា​មិនទាន់​ភ្លេច​តារា​សម្តែង​វ័យក្មេង ២​រូប នោះ​គឺ​កញ្ញា រ៉ូ​ហ្សា និង​លោក ខៃ ដែលជា​តួអង្គ​ឯក​ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ “​ទេពធីតា​ព្កុល​មាស​” មែន ឬទេ​? ​ដោយសារតែ​ទេពកោសល្យ សមត្ថភាព​ក្នុងការ​សម្តែង និង​រូប​សម្រស់​ស្រស់​សោភា អ្នក​ទាំងពីរ​ពិតជា​បាន​ឆក់យក​នូវ​បេះដូង ការគាំទ្រ​ជាច្រើន​ពី​ទស្សនិកជន ថែមទាំង​ដល់​ថ្នាក់​មាន​អ្នកគាំទ្រ​បាន​សំណូមពរ​ចង់ឃើញ​អ្នក​ទាំងពីរ​ចាប់​ដៃគូ​ជាមួយគ្នា​ម្តងទៀត​ជាច្រើន​តាមរយៈ​បណ្តាញ​សង្គម​ថែម​ទៀតផង​។​ ​នៅពេលនេះ ពេលវេលា​បានមក​ដល់​ហើយ តួឯក​ប្រុស​ស្រី​នៃ​រឿង​ភាគ​បុរាណ​ខ្មែរ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅ​ឆ្នាំ​២០២០​នេះ...

អត្ថបទក្រុមហ៊ុន1 week ago

NEW HONDA MSX GROM ដែលយុវវ័យកំពុងទន្ទឹងរង់ចាំ ចេញលក់ជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ

ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា ស៊េរីថ្មីគឺ NEW HONDA MSX GROM រចនាថ្មីទាំងស្រុងក្រោមគំនិតបែប #PLAYGROM នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ...

អត្ថបទក្រុមហ៊ុន1 week ago

អីយ៉ា​! តារា​ ៤ ​ក្រុម ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់​ពានរង្វាន់​កម្មវិធី ​«​សង្វៀន​ម្ហូប​»​ រដូវ​កាល​ទី ​១

ឆ្លងកាត់​ការប្រកួត​ចម្អិនម្ហូប​យ៉ាង​ស្វិតស្វាញ​ពី​សំណាក់​តារា​សម្តែង និង តារាចម្រៀង​អស់​ជាច្រើន​សប្តាហ៍ នៅពេលនេះ​កម្មវិធី​សង្វៀន​ម្ហូប​បាន​រកឃើញ​ក្រុម​ឆ្នើម​ចំនួន​៤​ក្រុម ត្រៀមខ្លួន​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើមយក​ទឹកប្រាក់​ ២០​ លាន​រៀល និង ពានរង្វាន់​សង្វៀន​ម្ហូប​រដូវ​កាល​ទី​ ១ ​។​ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោលគឺ​ថ្ងៃទី​ ១៩ ខែវិច្ឆិការ​ខាងមុខនេះ កម្មវិធី​ប្រកួតប្រជែង​ចម្អិនម្ហូប​ខ្មែរ​ដែលមាន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​កម្មវិធី​«​សង្វៀន​ម្ហូប​» នឹង​ឈាន​ជើង​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្នុងនោះ​វត្តមាន​តារាចម្រៀង...

អត្ថបទក្រុមហ៊ុន1 week ago

Shop and win របស់​គ្លូ​ប៊​ល ហៅ​ស៍ ត្រឡប់មក​លើក​នេះ យើង​នឹង​មិនឱ្យ​អតិថិជន​ខកបំណង​ជាមួយនឹង​រង្វាន់​ធំ

-​រថយន្ត Toyota -Hilux Revo 2020 ចំនួន​មួយ​រង្វាន់ -​ម៉ាស៊ីន​បោកគក់ 20 រង្វាន់​ -​ទូរ​ទឹកកក 30 រង្វាន់​ -​ហើយ​មាន​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត 241 រង្វាន់​ ​ដែល​សរុប​ជា​ទឹកប្រាក់​សរុប​ចំនួន 100,000 USD ។ ​ដោយ​គ្រាន់តែ​លោកអ្នក​ដែលជា​សមាជិក...