
ស្រាបៀរអង្គរ ៣០ ឆ្នាំនៃកិត្យានុភាព និង បន្តឆ្ពោះទៅមុខជានិច្ច
ភ្នំពេញ ៖ ចូលរួមអបអរសាទរខួប ៣០ ឆ្នាំ នៃកិត្យានុភាពជាមួយស្រាបៀរអង្គរ។ ក្នុងឆ្នាំ ២០២២ នេះ ស្រាបៀរអង្គរមានអាយុកាល ៣០ ឆ្នាំ ហើយនៅបន្តស្ថិតក្នុងបេះដូងខ្មែរគ្រប់កាលៈទេសៈ។
លោក អែម យុទ្ធូ ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជសញ្ញាស្រាបៀរស្នូល បាននិយាយថា ៖ «យើងបានស្ថិតនៅជាមួយប្រជាជនកម្ពុជាអស់រយៈពេលបីទសវត្សរ៍មកហើយ។ យើងខ្ញុំដែលតំណាងឱ្យស្រាបៀរអង្គរមានមោទកភាពណាស់ដែលស្រាបៀររបស់យើងខ្ញុំត្រូវបានទទួលស្គាល់ជា «ស្រាបៀរអង្គរ» ក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះបុគ្គលគ្រប់រូបសម្រាប់អនុស្សាវរីយ៍ និង ព្រឹត្តិការណ៍សំខាន់ៗទាំងអស់។ យើងខ្ញុំនឹងបន្តឆ្ពោះទៅមុខជានិច្ចជាមួយលោកអ្នក»។
ស្រាបៀរអង្គរក៏បានចាប់ផ្តើមយុទ្ធនាការបេតិកភណ្ឌដែលជាព្រឹត្តិការណ៍ដ៏សំខាន់អស្ចារ្យមួយក្នុងឆ្នាំនេះ ដោយផ្តោតលើអត្តសញ្ញាណខ្មែរចំនួនបួន (៤) ៖
១.ក្រមា ៖ ក្រមារឹតតែខ្លាំង ចំណងកាន់តែខ្លាំង។
២. ចាប៉ីដងវែង (ឧបករណ៍ភ្លេង) ៖ ដូចខ្សែចាប៉ី យើងកាន់តែរឹងមាំ និង រីករាយគ្រប់ពេលនៅជាមួយគ្នា។
៣.ដើមត្នោត ៖ ដើមត្នោតដុះខ្ពស់ដូចមិត្តភាពដ៏រឹងមាំរបស់យើង។
៤. ស្បែកធំ (ល្ខោនស្រមោល) ៖ តាមរយៈស្រមោលជាមួយពន្លឺ បង្កើតជីវិតរស់រវើករបស់យើង។
លោក អែម យុទ្ធូ បានបន្តថា ៖ «ស្រាបៀរអង្គរចង់អបអរសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗ ជាមួយនឹងខួបលើកទី 30 របស់ខ្លួននៅកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ដល់ពេលដើម្បីអបអរសាទរមិត្តភាព សំណើចក្អាកក្អាយ ការជួបជុំ ការចងចាំ អត្តសញ្ញាណ និងប្រទេសរបស់យើង។ ៣០ ឆ្នាំនៃកិត្យានុភាព និងបន្តឆ្ពោះទៅមុខជានិច្ច។ ៣០ ឆ្នាំក្នុងបេះដូងខ្មែរ និងបន្តឆ្ពោះទៅមុខជានិច្ច»។
សូមពិសាដោយការទទួលខុសត្រូវ៕
សូមចុច Link ខាងក្រោម ដើម្បីទស្សនាវីដេអូ ៖