ការទន្ទឹងរង់ចាំ…!!! ជាមួយនឹង ALL NEW ADV160 បានមកដល់ហើយ!!!
ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និង ចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និង បច្ចេកវិទ្យាឈានមុខគេ រួមមានដូចជា៖
-ម៉ូតូ Honda រថយន្ត Honda និង ម៉ាស៊ីនកសិឧស្សាហកម្ម Honda ដូចដែលយើងដឹងហើយថា ALL NEW Honda ADV160 ពិតជាស័ក្តិសមជាដៃគូរសម្រាប់ «URBAN EXPLORER READY FOR NEW JOURNEY» ទាំងអស់ក្នុងដំណើរកម្សាន្តថ្មី ដែលនឹងនាំលោកអ្នកឆ្ពោះទៅកាន់កន្លែងឆ្ងាយៗនាចុងសប្តាហ៍។ គ្មានអ្វីដែលអាចបញ្ឈប់អ្នកបានជាមួយនឹង All-New ADV160 មុខមាត់ថ្មីជាកំពូលអ្នកធ្វើដំណើរគ្រប់ទិសទី URBAN EXPLORER READY FOR NEW JOURNEY។ និង កាន់តែរំជើបរំជួលជាមួយកម្លាំងម៉ាស៊ីន 160cc រួមទាំងបច្ចេកវិទ្យាហុងដាលំដាប់ពិភពលោក eSP+ ផ្តល់ថាមពលដ៏អស្ចារ្យគ្មានគូរប្រៀបគ្រប់ដងវិថី។
តោះ!! ចឹងមកស្វែងយល់បន្ថែមជាមួយនឹងមុខងារ ដែលបំពាក់នៅលើម៉ូតូ Honda ALL NEW ADV160 ៖
-FULL LED HEADLIGHT WITH DAYTIME RUNNING LIGHT (DRL) AND EMERGENCY STOP SIGNAL (ESS)
ចង្កៀងមុខ បំពាក់ដោយ LED ទំនើបចុងក្រោយ បញ្ចេញពន្លឺដ៏មុតស្រួច និង ភ្លើងកន្ទុយក្រោយបំពាក់ប្រព័ន្ធ ESS ផ្តល់សញ្ញាភ្លើងញាក់ផ្តល់ជាដំណឹង ពេលជាន់ហ្រ្វាំងបន្ទាន់។
-HONDA SMART KEY SYSTEM
កាន់តែទំនើប! ជាមួយកូនសោដ៏ឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោ និង ប្រព័ន្ធឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។
-NEW FULL DIGITAL SPEEDOMETER
ថ្មី ទំនើបឈានមុខគេ កុងទ័រ Full Digital បង្ហាញគ្រប់មុខងារ ដូចជាល្បឿន ចំងាយចរ នាឡិកា ភ្លើងសញ្ញាឈប់រយៈពេលខ្លី ភ្លើងជូនដំណឹង ការគណនាប្រេងសាំង និង មុខងារ ផ្សេងៗទៀតសម្រាប់ការប្រើប្រាស់គ្រប់តួនាទីក្នុងកំឡុងពេលបើកបរ។
-NEW USB CHARGER IN CONSOLE BOX
កន្លែងសាកថ្មថ្មី! បំពាក់បន្ថែមជាមួយ USB ប្រភេទ A នៅផ្នែកខាងឆ្វេង សម្រួលដល់តម្រូវការ សាកថ្មគ្រប់ពេលវេលារក្សាទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលា និង គ្រប់ទីកន្លែង។
-NEW GENERATION OF ENGINE TECHNOLOGY eSP+
ថ្មី! ម៉ាស៊ីន160cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់ 4 និង ប្រព័ន្ធប៊ិចសាំង PGM-FI ផ្តល់នូវអានុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបររបស់ម៉ូតូអូតូបែប CROSSOVER A.T. កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំង បានយ៉ាងល្អឥតខ្ចោះ និង ជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។
-NEW ADJUSTABLE WINDSCREEN
ថ្មី! កញ្ចក់បាំងខ្យល់ខ្ពស់ជាងមុននៅខាងមុខសម្រួលបានពីរកម្រិត ជួយកាត់បន្ថយកម្លាំងខ្យល់បោកបក់សម្រួលដល់ការធ្វើដំណើរផ្លូវឆ្ងាយ កាន់តែងាយស្រួល។
-WAVY DISCS AND ABS SYSTEM
បំពាក់ជាមួយប្រពន្ធ័ហ្រ្វាំងមុខ ABS ព្រមទាំងបន្ទះហ្រ្វាំងបែប WAVY DISC បញ្ឈប់ម៉ូតូបានដោយសុវត្ថិភាពគ្រប់ស្ថានការណ៍។
ជាមួយនឹងជម្រើសរហូតទៅដល់ ៣ ពណ៌ ៖ ពណ៌ក្រហម ពណ៌ខ្មៅ និង ពណ៌ប្រផេះ។
ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ALL NEW ADV160 គ្រប់អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់នៅ
ទូទាំងប្រទេស ហើយកាន់តែពិសេសទៅទៀត មានការធានាជូនរយៈពេល ២ ឆ្នាំ ឬ ២៤,០០០ គីឡូម៉ែត្រ។
លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922
Web : https://bit.ly/AllNewADV160